ថៃ៖ ប្រទេសថៃបានដាក់លិខិតជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយបង្ហាញភស្តុតាងដែលថាកម្ពុជាបានផ្តួចផ្តើមជម្លោះប្រដាប់អាវុ.ធមុន នៅក្នុងជម្លោះរវា.យប្រហារទៅវិញទៅមករវាងប្រទេសថៃ និងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh67ZUP-FQKReldvM4SA6cLXByNkcADOySw3nmOkA89C5Bffy8p6uhHZvDXoteKeoRVj30e1b5Tcbh0E2Zx-vbY_iXFzWNzX2ZB2o5JeEQ-O2UUFOq6Tj8O2QBiGKeGbmcEAZLAsl-TwMgzmKjPN4Knj2koTnuL_MhYfzw1At1IFbqqWbArE0oA9CNhP5iH/s1280/photo_2025-07-26_09-42-33.jpg

យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃសៅរិ៍ ទី២៦ ខែកក្កដានេះបានឲ្យដឹងថា លោកស្រី Maratee Nalita Andamo អ្នកនាំពាក្យរងក្រសួងការបរទេសថៃ បាននិយាយកាលពីថ្ងៃសុក្រថា កម្ពុជាបានដាក់លិខិតមួយទៅកាន់ UNSC ដោយស្នើសុំឱ្យមានកិច្ចប្រជុំបន្ទាន់មួយ និងចោ.ទប្រកាន់ថៃពីបទរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា គឺជាការអះអាងដែល«ផ្ទុយពីការពិតទាំងស្រុង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7JSiQwv2Xc6TEKt8aW3vKJ4RqaDGr7uwo23ca4-IP2VjUrKStI92_yS5GxJ6PDR-xTGQmtULuFWBxZM286H9A4ixj6oWr4bzVSd9Ei9mq09f-w3MSFEA_THEedrFZ9EMubdcDGw4upwVYSPPXoKc78qw5cPPldSMdRt1wAPmZmJfrjHtbt3tSS13dD0-8/s1280/photo_2025-07-26_10-55-24.jpg
ជាមួយគ្នានេះ លោកស្រី Maratee បានបញ្ជាក់ថា៖ ពេលនេះក្រសួងការបរទេសបានដាក់លិខិតផ្លូវការមួយទៅកាន់ UNSC រួចហើយ ដើម្បីបញ្ជាក់អំពីស្ថានភាព រួមទាំងភស្តុតាងដែលថាកងកម្លាំងកម្ពុជាបានផ្តួចផ្តើមឲ្យមានអំពើហិង្សា។ សកម្មភាពរបស់ពួកគេនាំឱ្យថៃស្លា.ប់ និងរបួសជាច្រើននាក់ ហើយច្បាស់ណាស់ថាជាទង្វើឈ្លានពានប្រឆាំងនឹងអធិបតេយ្យភាពរបស់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh06lNMwfMALS9sTHgt8zMf4nzjbSV7245G4BpK9v2saD-GwXXTiC1iombDAcVvlJeaAJd-Q4qBr_zcqnPYYrJ53C1R9wf9tOWx7LECpT42q_6IdRszIsBpKbAbr87OwXlh0h6P-fRfFBomGL8G9B4got4PHr8y1E3mXMEvluhR9j-0LpIINClKoeXryw-t/s1023/photo_2025-07-26_10-55-22.jpg
លោកស្រីបានបន្ថែមថា “ប្រទេសកម្ពុជាជាអ្នកផ្តួចផ្តើមការវា.យប្រហារយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសថៃ ដោយផ្តោតលើគោលដៅយោធាមិនត្រឹមតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលថៃផងដែរ ជាពិសេសនៅក្នុងសហគមន៍លំនៅដ្ឋាន និងកន្លែងសាធារណៈសំខាន់ៗ ដូចជាមន្ទីរពេទ្យជាដើម”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUJrbModAUPU6lTsUPGsngRmXUYF1hEWDYnFJKHoau2fLwP5mI30kAs7vBTWi59YRL5ms61JdRJ_-8N9OzfTmGVEwiI9HWYxC41yoZA_Xx8Fog2cNYtzltUJi0wq67p1Ao5bjSpf1q4RGqEO4s7tHeHmhjrJaA5sxmjTX06CiCwCUnQV6S_fLvE3ocLZdB/s770/image_2025-07-26_08-21-41%20(2).png

គួររម្លឹកថា ជម្លោះប្រដាប់អាវុ.ធរវាងកម្ពុជា និង ថៃ បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលផ្ដើមចេញពីការបា.ញ់ចំនួន៦គ្រាប់ពីសំណាក់ភាគីថៃ មកលើយោធាកម្ពុជា។ បន្ទាប់ពីនោះមក ហិ.ង្សាដោយអាវុ.ធក៏កាន់តែកើនឡើងកម្ដៅ ដោយថៃបានប្រើប្រាស់នូវអាវុ.ធធនធ្ងន់ជាច្រើនរួមមាន យន្តហោះចម្បាំង F-16 កាំភ្លើងធំ និងគ្រាប់បែ.កចង្កោម ដែលទង្វើនេះបានបង្ហាញយ៉ាងច្បាស់ពីទង្វើឈ្លានពានយ៉ាងឃោ.ឃៅ និងគ្មានមនុស្សធម៌របស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTGLmJR0kVoyqmsfYT_tLnBlAOYFZmZN3GHiEnKfh_ekC9DCaGkT61W13wlfyVCBSP_5aCG9C2lyzprQ7E2cFPJxwnkBhSKTvGXU7busTQqeIkivl6uKXJNLWX8c4WU7OWBnbelns8EPSaJ0orFJz75w582OXv_uaGXQDdZFg4v0LnEJbf_ZVzxOLRKH_b/s800/image_2025-07-26_08-21-42%20(2).png

ទោះជាយ៉ាងណា ថៃមិនដែលទទួលស្គាល់ទេថា ខ្លួនជាអ្នកបង្កររឿងហេតុគ្រប់បែបយ៉ាង រាប់តាំងពីការបិទព្រំដែន បិទប្រាសាទដោយឯកតោភាគី រហូតឈានដល់ការប្រើប្រាស់អាវុ.ធមកលើកម្ពុជា។ ហើយឥឡូវនេះ ថៃបែរជាដាក់លិខិតទៅកាន់អង្គការសហប្រជាជាតិ ថ្កោលទោ.ស និងចោ.ទប្រកាន់កម្ពុជាថាជាអ្នកចាប់ផ្ដើមសង្រ្គា.មទៅវិញ៕