ប្រទេសឡាវ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសឡាវបានចេញសេចក្តីថ្លែងការណ៍ថា មានគ្រា.ប់ផ្លោងចំនួន១០គ្រាប់ធ្លាក់មកក្នុងទឹកដីឡាវ នៅបរិវេណក្បែរតំបន់ប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃ ។ គ្រា.ប់ផ្លោងបានធ្លាក់ចូលក្នុងមូលដ្ឋានទ័ពឡាវ ចំនួន១គ្រាប់, ១គ្រាប់ទៀតធ្លាក់លើលំនៅឋានពលរដ្ឋឡាវ១ខ្នង ខណៈគ្រា.ប់ផ្លោងផ្សេងទៀតធ្លាក់នៅទីធ្លា ។

ភ្នាក់ងារពាក់ព័ន្ធនៅប្រទេសឡាវបានត្រួតពិនិត្យទីតាំងផ្សេងៗដែលគ្រាប់ផ្លោងធ្លាក់ចូលទឹកដីឡាវដើម្បីវាយតម្លៃការខូចខាត ហើយឡាវសន្និដ្ឋានថា កងទ័ពថៃជាអ្នកបា.ញ់គ្រាប់ផ្លោងជាច្រើនគ្រាប់ធ្លាក់ចូលទឹកដីរបស់ខ្លួន ។ ប៉ុន្តែឡាវនឹងស្វែងរកភស្តុតាងឱ្យបានច្បាស់លាស់បន្ថែមទៀតថា តើគ្រាប់ផ្លោងទាំងអស់បាញ់ចេញពីទីកន្លែងណា ។

ចំណែកកងទ័ពថៃដែលបានប្រើប្រាស់កាំភ្លើងធំបា.ញ់គ្រាប់ផ្លោងធ្លាក់ចូលក្នុងទឹកដីឡាវ បែរជាទម្លាក់កំហុសមកលើកងទ័ពកម្ពុជា ។ កងទ័ពថៃនិយាយបំភ្លៃការពិតថា វាពុំមែនជាគ្រាប់ផ្លោងថៃទេ ពីព្រោះកងទ័ពថៃអាចគ្រប់គ្រងការប្រើប្រាស់អាវុធ ខណៈហ្វេសប៊ុកផេករបស់កងទ័ពថៃភូមិភាគ២ អះអាងថា វាជាគ្រាប់ផ្លោងរបស់កងទ័ពកម្ពុជា ។

ការចោទប្រកាន់ និងទម្លាក់កំហុសមកលើកងទ័ពកម្ពុជា ដោយសារកងទ័ពថៃចង់ឱ្យឡាវ និងពិភពលោកយល់ខុសមកលើកម្ពុជា ។ កងទ័ពថៃបានប្រើប្រាស់កាំភ្លើងធំបាញ់គ្រាប់ផ្លោងធ្លាក់លើលំនៅឋាន និងខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋឡាវ ហើយថែមទាំងបង្ហាញការសោកស្តាយចំពោះហេតុការណ៍ដែលកើតឡើង ។

កងទ័ពថៃនិយាយបំភ្លៃការពិតថា តាមការត្រួតពិនិត្យជាមួយឡាវ វាពុំមែនជាគ្រាប់ផ្លោងរបស់កងទ័ពថៃទេ វាជារបស់កម្ពុជា ពីព្រោះភាគីថៃប្រុងប្រយ័ត្នយ៉ាងខ្លាំងក្នុងការប្រើប្រាស់អាវុធកុំឱ្យប៉ះពាល់តំបន់ស៊ីវិល ។

អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី និយាយថា គ្រាប់ផ្លោងទាំងនេះពុំមែនជារបស់ថៃ លោកជឿជាក់លើកងទ័ពថៃអាចគ្រប់គ្រងការប្រើប្រាស់អាវុធល្អិតល្អន់ ដោយលោកបាននិយាយទម្លាក់កំហុសមកលើកងទ័ពកម្ពុជាថា ជាអ្នកបាញ់គ្រាប់ផ្លោងធ្លាក់ចូលដីឡាវ ។ ការអះអាងរបស់ថៃ គឺថៃមានគោលបំណងឱ្យឡាវ និងពិភពលោកទម្លាក់កំហុសលើកម្ពុជា ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ដោយសារកងទ័ពមីយ៉ាន់ម៉ាត្រៀមផ្ទុះសង្គ្រាមជាមួយថៃ ទើបធ្វើឱ្យកងទ័ពថៃភ័យពេកក៏បាញ់កាំភ្លើងធំខុសបច្ចេកទេសធ្លាក់គ្រាប់ផ្លោងចូលទឹកដីឡាវ ។ បើតាមសេចក្តីរាយការណ៍ឱ្យដឹងថា ឡាវកំពុងត្រៀមកងទ័ពវាយបកមកលើថៃវិញ ដូច្នេះ ធ្វើឱ្យថៃត្រូវប្រឈមមុខនឹងការប៉ះទង្គិចជាមួយប្រទេសជិតខាងទាំងអស់ ដូចជា ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ៕