រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថាសម្រាប់ជើងហោះហើកម្ពស់ក្រោម ១១គីឡូម៉ែត្រ ដែលហោះររំលងប្រទេសកម្ពុជា ត្រូវប្ដូរទិសដៅហោះហើរ ដោយសារបារម្ភពីស្ថានភាពតានតឹងរវាងកម្ពុជា-ថៃអាចប៉ះពាល់ដល់ការដឹកជញ្ជូនតាមផ្លូវអាកាស។ តើនេះបានន័យថាសំណាញ់មេឃកម្ពុជាអាចនឹងចាប់ផ្ដើមហើយមែនទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5zP5jePBtTWRIuOA11pit5plSiVfPafr0VROro2ObhxWQhkv4ktVVC93CwYgmtU8P9QrS_3j5b9L3rQJ76pjQ4Af6oDBNvkXt38NcOH-nN8epvVsis0YLw7I2DRoeEyhy3usyKxb3Y3O2f4JwqrdQLjSoeHQpGPlPyeeTjOLOJV4AXXRX-zgH4aA4uikl/s1280/photo_2025-07-25_14-44-29%20(2).jpg
បន្ទាប់ពីជម្លោះប្រដាប់អាវុ.ធរវាងកម្ពុជា-ថៃបានកើតមានកាលពីម្សិលមិញ នៅថ្ងៃនេះ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា ជើងហោះហើររំលងប្រទេសកម្ពុជា ដែលហោះកម្ពស់ក្រោម ១១គីឡូម៉ែត្រ ត្រូវវាងផ្លូវហោះហើរ ទៅហោះផ្លូវផ្សេងជំនួសវិញ។ លោកក៏បានបន្ថែមដែរថា៖ ប៉ុន្តែសម្រាប់ជើងហោះហើរកម្ពុជា-ថៃ គឺនៅដដែលមិនទាន់មានការប្រែប្រួលទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFl4Ggi9b2RHe1TgxBrPDYMx-lWM3baI5aHj2pLDQvxZ2064aFCrfgy7Awc1GyovSFq-216gTj_hvJNjkWzqoMWjyPP4UzWUlZS1HgF7D56D1gZ5OqlxggR9z6WwnDAvuHBlgyrVQUesdpgqN7QlQSvsuEHa-eKoQas_dbRPXL7t3CMVOrwwsWosYUZVZg/s1024/photo_2025-07-25_14-44-29.jpg
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរូបនេះ ការតភ្ជាប់ជើងហោះហើរកម្ពុជា-ថៃ រវាងភ្នំពេញ-បាងកក, បាងកក-ភ្នំពេញ និង បាងកក-សៀមរាប មិនទាន់មានការប្រែប្រួលទេ ពោលគឺនៅរក្សានៅដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4UhVz1NAd6mMU_uW_rXnua8Wv1ymxB8fi0pSXVt4qlAFZnG7GZMxhLsLe-nNu5Pw1pW6QGXPtN5NAfbfO-fuCZDCEE09RJk8GJAksIjoioUv8BVt9J73MCKLUnDEMPdHIm7pRYCkpVPkX4rqW06e7y_hkFs2FWWrcu3ClrM_IqGqbM72xZT1n_gDdy-ok/s1200/image_2025-07-25_14-52-56.png
លោកមានប្រសាសន៍ថា «ដោយឡែកសម្រាប់ជើងហោះហើររំលងប្រទេសកម្ពុជា យើងបានដឹងហើយថា កម្ពុជាមានបន្ទាត់ផ្លូវពីរហោះហើររំលងប្រទេសកម្ពុជាដែលស្ថិតនៅតំបន់ទំនាស់។ ជុំវិញបញ្ហានេះ អាកាសចរស៊ីវិលកម្ពុជាបានចេញសេចក្តីប្រកាសមួយ ដើម្បីបញ្ជាក់ដល់ក្រុមហ៊ុនជើងហោះហើរទាំងឡាយណាដែលហោះក្រោមកម្ពស់ ១១គីឡូ ត្រូវតែផ្លាស់ប្តូរទិសនៃការហោះហើរទៅលើផ្លូវផ្សេងជំនួសវិញ។ ប៉ុន្តែសម្រាប់ជើងហោះហើរដែលហោះនៅកម្ពស់ខ្ពស់ជាង ១១គីឡូម៉ែត្រ ពុំចាំបាច់ធ្វើការហោះហើរផ្លាស់ប្តូរទិសតាមផ្លូវដែលមានជម្លោះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtbmQsha9CGvS1sjBRkugZQx2eTGw7e_3LhZ2-UAQnFKScbQ1L4m-v5_XP6kWxhLCC0gfQpv-6jkDIsH5OIhfbupzbV4QKYNrLJKr0GSxL9iJudHS7HaooXdnyoVLPYq5JZB7et7UZ705ya2uQ7d_oAqvmL6xrsSq50AIu8w7UWCRncP3BflW5B7x4i6iO/s1024/image_2025-07-25_08-48-34%20(2).png

គួរឲ្យដឹងថា ភាគច្រើនផ្លូវហោះកាត់ប្រទេសកម្ពុជា គឺមានទិសដៅមកពីខាងមជ្ឈិមបូព៌ា ទៅកាន់ប្រទេសហ្វីលីពីន ឬក៏ពីប្រទេសចិន ដោយមន្ត្រីបច្ចេកទេសកម្ពុជា បានធ្វើការជូនដំណឹងទៅដល់បណ្តាក្រុមហ៊ុនហោះហើរទាំងឡាយឱ្យមានការប្រុងប្រយ័ត្ននៅក្នុងការហោះហើរ ក្រៅពីនេះមិនមានការផ្លាស់ប្តូរនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6OObTgTPEp1p5Lsj1MUGXr6e_eQk41AKvk-c97frIDNn9Rve-DkM1DiLVGyMdKje6gLt0UwdAfthCJyD8yND7cyRQra4GOEsFljsBN9-1KeL028HRQE2BTAykAK-Uvcw2884M2JaUWTBdSHKmLVK7ECiSLSRyZSWerE2T44De9lPWh2LJ43K0ntVUezHF/s3028/image_2025-07-25_14-52-51.png

មកទល់ពេលនេះ ស្ថានភាពនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅមិនទាន់មានភាពធូរស្រាលនៅឡើយទេ ដោយនៅថ្ងៃទី២៥ ខែកក្កដានេះ ថៃបានបញ្ជាឲ្យមានការប្រើប្រាស់យន្តហោះចម្បាំងF-16 របស់ខ្លួនចេញប្រតិបត្តិការ ជាហេតុធ្វើឲ្យខាងអាកាសចរសុីវិលកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយប្រសិនបើនៅតែមានការគំរាមកំហែងតាមផ្លូវអាកាសបែបនេះបន្តទៀត នោះសំណាញ់មេឃប្រហែលជាអាចនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ៕