លោកស្រី ផែថងថាន រដ្ឋន្រ្តីក្រសួងវប្បធម៌ថៃ បាននិយាយដោយមិនខ្មាសមាត់ថាភាគីរបស់ខ្លួនមានភាពអត់ធ្មត់ និងចាស់ទុំ ទាំងការពិតបានបាញ់មកកម្ពុជាមុន។ ជនបង្កហេតុដែលធ្វើខ្លួនឯងជាជនរងគ្រោះនេះស្រីស្អាត ឡូរីន បានចោទសួរពីតារានិកររបស់លោកស្រី ផែថងថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXONoXanpClTuC5H4ydPmLsTeRji97mBVQ2eDnNv_IeIxeqorOU-K1QaC93iVKBfXXtqnuPNUfdlCT6ML-jQhcHX6PMUFqfHLwSi_FkWgNsKWTbcllU1QQxC-f09L0IIHHbtW8KJOMztu0Il947KyLhFLHp8aVMQr5Va_98sq00x7Fet0EQSeAKyX5j3RO/s1800/image_2025-07-24_16-19-16.png

នៅថ្ងៃទី២៤ កក្កដា ឡូរីន បានចែករំលែករូបភាពរបស់លោកស្រី ផែថងថាន ដែលតំណែងជានាយករដ្ឋមន្រ្តីថៃត្រូវបានព្យួរដោយចោទសួរថា « ចង់សួរអ៊ីថា តារានិករ Virgo មែន? មានអារម្មណ៍ថាដូចជាតារានិករ scorpio គឺក្លែងក្លាយ ធ្វើជាជនរងគ្រោះ, ចំណែកឯ Virgo ល្បិចច្រើន ដោះសារ អត់ទទួលស្គាល់កំហុស។ គូស្នេហ៍ វណ្ណដា បានបញ្ជាក់ថាតារានិករដែលនាងនិយាយមិនដូច្នេះទាំងអស់នោះទេ តែយោងទៅតាមបទពិសោធរបស់នាងដែលធ្លាប់ជួបប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGi8-6cFocgQUcrel6ep1O85asD0uV_Uv3fEA5R3K9wzMVQ9C7bFtHLzLOeSyt_0qQ-1Azf0Str7DAVAC6wNd84ZjN0ZwH7_1JeSrFurw5f6W3Z3DfE9vfGou8ob7Nh4JMOfzoAzyms0TCm1m1jxXZuLtY2Mrc-aib7X7baqcbTx-1wRjk2w3d4vahn8rQ/s1024/photo_2025-07-25_11-18-38.jpg

ការណ៍ដែល ឡូរីន ចេញមកនិយាយពីលោកស្រី ផែថងថាន រឿងតារានិករដែលធ្វើជាជនរងគ្រោះនេះដោយសារតែលោកស្រីបានចេញមកនិយាយទាំងមិនខ្មាសមាត់ប្រាប់ពិភពលោកបន្ទាប់ពីកម្ពុជាថៃផ្ទុះអាវុធដាក់គ្នា។ ផែថងថាន បានសរសេរសំណេរចោទមកលើប្រទេសកម្ពុជាថា «ដូចការរំពឹងទុក ធ្វើដូចជាជនរងគ្រោះ» និងបានលាបពណ៌មកកាន់កម្ពុជាថាភាគីថៃព្យាយាមរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងមានភាពចាស់ទុំលើស្ថានការទាំងការពិតភាគីខ្លួនឯងជាអ្នកបង្កបានបាញ់មកលើកម្ពុជាមុន៕