តារាចម្រៀងវ័យក្មេង ពុធ មិថុនា បានសម្តែងការខកចិត្តរបស់ខ្លួននៅលើបណ្តាញសង្គមដែលពីមុនធ្លាប់គាំទ្រលោក ឃុង ឃុយ ។ លោកជាតារាចម្រៀងរស់នៅខេត្តសុរិន្ទម្នាក់ដែលពលរដ្ឋខ្មែរបានស្គាល់តាមរយៈបទចម្រៀង «ពាក់អាវមិនដែលឃើញដោះ» ធ្លាប់មកសម្តែងនៅប្រទេសកម្ពុជានិងធ្លាប់ចេញបទចម្រៀងនៅក្នុងផលិតកម្មថោន។
.png)
លោក ឃុងឃុយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាសម្តែងការខកចិត្តយ៉ាងខ្លាំងរហូតអ្នកខ្លះបានបោះសម្តីធ្ងន់ៗថាលោកភ្លេចកំណើត។ ភាពចម្រូងចម្រាសនេះបានកើតឡើងគឺនៅពេលតារាចម្រៀងសុរិន្ទរូបនេះបានបង្ហោះសំណេរនៅលើបណ្តាញសង្គមរបស់ខ្លួនប្រាប់ទៅកាន់ទាហានទាំងអស់ប្រសិនបើជាមិនមានកន្លែងញុំាបាយអាចមកភោជនីដ្ឋានគ្រប់ពេលឬក៏ប្រាប់ពីទីកន្លែងដែលត្រូវដឹកជញ្ជូន។ សំណេររបស់លោក ឃុង ឃុយ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈតារាចម្រៀងសុរិន្ទរូបនេះបានចែករំលែកព័ត៌មានជាច្រើនដែលភាគីថៃបានចោទប្រកាន់មកកាន់ខាងកម្ពុជា។

បន្ទាប់ពីទទួលនូវមតិប្រតិកម្មខ្លាំងៗពីអ្នកលេងបណ្តាញសង្គមកម្ពុជា តារាចម្រៀងឃុងឃុយ បានបញ្ចេញសំណេរមួយទៀតនៅលើបណ្តាញសង្គមដោយចោទសួរថាលោកនិយាយខុសត្រង់ណាដោយគ្រាន់តែបង្ហោះបែបនោះ។

ឃើញតារាចម្រៀងជើងចាស់រូបនេះបង្ហាញទង្វើដូច្នេះតារាចម្រៀង ពុធ មិថុនា បានសម្តែងការខកចិត្តរបស់ខ្លួនតែម្តង។ ពុធ មិថុនា បានសរសេរថា «នៅសៀមលោកគ្រាន់តែជាអ្នកចម្រៀងហួសដឺឡេម្នាក់ប៉ុណ្ណោះ ស្តាយទឹកចិត្តបងប្អូនខ្មែរដែលគាំទ្រនិងឱ្យតម្លៃលោកកន្លងមកណាស់…»។
.png)
ក្រោយពីមហាជនរិះគន់ចាស់ដៃ នៅព្រឹកថ្ងៃទី២៥ កក្កដា តារាចម្រៀង ឃុង ឃុយ ក៏បានបង្ហោះសំណេរជាភាសាថៃដោយមានអត្ថន័យថា «សូមប្រជាពលរដ្ឋទាំងសងខាងបានសុខ»។ ទោះបីជាលោកបានបង្ហោះលាងខ្លួនយ៉ាងដូច្នេះក្តីក៏អ្នកគាំទ្រខ្មែរមួយចំនួនលែងមានអារម្មណ៍ចំពោះលោកតទៅទៀតហើយ៕










