ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជានឹងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីប្ដឹ.ងទាមទារយុត្តិធម៌ និងសំណងតាមផ្លូវច្បាប់អន្តរជាតិជាធរមាន ករណីយោធាថៃបានប្រើប្រាស់អាវុ.ធធនធ្ងន់ រួមទាំងការទំលាក់គ្រាប់បែ.កមកលើទីតាំងប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងបានបណ្ដាលឲ្យខូចខាតផ្នែកខ្លះនៃប្រាសាទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDgSiDkppVJbma1YOGfniTptz_cWTmSAx0oufI4P8UxP2yWN1V5Abetn6kSH9-2F5KJpx6grpv8eewMutBQ9Wu6QmUbWtEJJ9NwUPnc0sCCizig4B8gqiEB1DJNsYrPipQPSn77k8CLNxV5h-vMGhPZWhQskx5-1RVT4bowooakQ456HHQmGUt1cvysqQJ/s1280/photo_2025-07-25_08-40-53%20(2).jpg

នេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងជាការរំលោ.ភបំពានលើច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំងគ្រាប់ផ្លោងនិងការទំលាក់គ្រាប់បែកពីលើយន្តហោះដោយយោធាថៃ បានប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលរួមមាន ពយតាឌី កូបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwGoQqPoAU00iDH_LPPVhWufxxmZ8gC7DwtzflCTTMIQUTCtHtrZiKy8YbbQdCFRFatn0Qc3OtMste-2c7Z3V2Tf0DpTp0qAs7pTI_7arnodQExD4SSOHmRc8qSVQ7jM7bq1Oix-tv103QDHMvTlld2zjRyyrlpFE8iBTtA2EKGKilFtpFnR9eLXmy64c2/s1280/photo_2025-07-25_08-40-53%20(3).jpg
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញទីតាំងជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ បេតិកភណ្ឌ ពិភពលោក និងជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAqJftL3BiviHAOJozOfUnuuIJm1-dT70WiUEEv8pivT2f0AxH8nSks0Bj1oTpPe-sMo-bhSX_6bHSCuSojowqjndQZq7c5KcV-iO_pXBsnqnpGm95ZJqXRC5zB1UNd6fwEuztoSjgc_acXsZESQ0Udbe9B5A1rYIDCV0OMGqgZSE6sIleB2tOBRedTL_o/s1280/photo_2025-07-25_08-40-53.jpg
ក្រសួងបានបញ្ជាក់ថា សកម្មភាពឈ្លានពានរបស់ថៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទដែលជាបេតិកភណ្ឌរួម របស់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipnHKuUPMRW6XhZT6Q8tjhqdubco8fzbsq1WImQUopLJUZ8ZD0qXeElgKShKGG1OluSCAo8gs94JprSl3VdAaBhy6VvFl7o4X9EuqxPQ-VOnJy6cbnOy4CHkY3WmjJzP59O1gpdHAcN8Bd1CoZndY1VxzQMu4fNKSTYnbz4BC1eBY11uI53U1_dCeEx_Iw/s1280/photo_2025-07-25_08-40-54%20(2).jpg
ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់ការ ខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា សូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពបា.ញ់ផ្លោងមកលើ តំបន់ប្រាសាទព្រះវិហារ និងតំបន់ការពារប្រាសាទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj_UVZVAl3VdcpT0NeUORub0XrolEPOGPr0vWxmm7dpozDgdZrJLxYw0Psry3hL9pBQ6zJ5MX6vhCFFBtS6p8axbyB9VYA8wBhaNkSkpJqJZygPQyVoL9aIGqKqJ2TQ3OqELf8WlkOIeRwUwEi0pelUuELz0SoU2J_Co1l-o7NaoafrhHwXYvFxFopV3jM/s1280/photo_2025-07-25_08-40-54.jpg

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងធ្វើការវាយតម្លៃលម្អិត ចងក្រងឯកសារពាក់ព័ន្ធ រួមទាំងការខូចខាតនានា ស្របតាមនីតិវិធីអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងសំណងតាមផ្លូវច្បាប់អន្តរជាតិជាធរមាន ព្រមទាំងពង្រឹងកិច្ច សហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការអន្តរជាតិ នៅក្នុងពិធីសារទីពីរនៃអនុសញ្ញាទីក្រុងឡាអេ ដើម្បីអនុវត្តវិធានការការពារទាំងអស់ដែលមានចែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVLHNNY-S5EaRyUe2sznobaRUKdUZ_82Mb1KsptrwKuKKEjuLgf-24xu8aEA_-976J6HYR-uBqoLGkuww9DZFrZn9Nf4zgEaLfn5nk0b9ft9O9BkYgfClb9ENQJc3_eqYYNM6w2_7aN4CRxGAmqWTFwLrcbn50G9RQY5y8e17TEnMZdcnykHXQblxaqeFS/s1280/photo_2025-07-25_08-40-52.jpg

ជាថ្មីម្ដងទៀត ក្រសួងបានបញ្ជាក់ពីការប្តេជ្ញាចិត្តមិនងាករេក្នុងការការពារ និងអភិរក្ស បេតិកភណ្ឌវប្បធម៌ ទោះជាកំពុងស្ថិតក្នុងស្ថានភាពទទួលរងការឈ្លានពានប្រដាប់អាវុធពីប្រទេសជិតខាងក៏ដោយ៕