សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញឲ្យដឹងអំពីអំពើដ៏ខ្មៅងងឹតរបស់ លោក ថាក់សុីន សុីណាវ៉ាត្រ មួយបន្ថែមទៀត បន្ទាប់ពីអតីតមេដឹកនាំថៃរូបនេះ បានបង្ហោះសារឌឺដង និងប្រមា.ថមកកាន់សម្ដេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9HQ0mbEnkn1xcxWJYnW7KNgmTTOftMIFtckUKtoa3xYOCethM32HpGnEMGCg8nZ34I78kgVBApX41PSfc7qXuYKEnvZ6GhgSYxhoOgrr-iJ9tB12FCgsj4wYLddQ5JM9dPO7RjA79aFnMHuoEAsBg5PnhedDhyy3LuD75zgtKyvsPcNA-8uUsS_UyoKfI/s1280/photo_2025-07-25_09-37-59%20(2).jpg

នាយប់ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោក ថាក់សុីន បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមថា៖ ប្រទេសជាច្រើនព្រួយបារម្ភអំពីស្ថានការណ៍ប្រយុទ្ធគ្នារវាងប្រទេសថៃ និងកម្ពុជា ហើយបានស្នើឲ្យជួយសម្រុះសម្រួល។ ដូច្នេះខ្ញុំសូមអរគុណអ្នករាល់គ្នា។ ប៉ុន្តែថាគាត់ចង់សុំពេលខ្លះ។
ព្រោះយើងប្រហែលជាត្រូវទុកឲ្យយោធាថៃធ្វើការបង្គាប់បញ្ជា។ បង្រៀនល្បិច ហ៊ុន សែន ជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKvgQueWY8EOYeokVUMQalO7-THLHOBrkKqiTS7r-9WSoFTPvdv3cr9qqMraaVTW3QrSdN_wPLpP_32-TX-8mKGFoptjdUTB6Vfu4cB_TGCmrQgI4a1u2yxrz1cWXuXWEE3mr7k1REEQlCHazUaumBX5fm7bV29-YZIyEDh0GqQgWmCDsAL052mH6bVkHE/s1280/photo_2025-07-25_09-37-59.jpg

មិនរង់ចាំយូរសម្ដេចតេជោ ក៏បានបង្ហោះសារខ្លីមួយឆ្លើយតបទៅកាន់លោក ថាក់សុីន បែបទះកំភ្លៀងថា៖ មុននេះ ថាក់ សុីន បង្ហាះសារដែលមានចរិតប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ ថាក់ សុីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYdIOqXoKa6CPkVSVmw84fIXz0fDMumThNV1XsG98HVy_GGJRu1XGiHgoYgQOVbp4CZsMLLlDtPqngZtJ6kto5X-4UimAeMXpwlZeWt-uIR2LbW_TFzctBN6OOJRMj6Xdqk48bvWvEGc68eJ9AeP4i1g7W3qF_202pH3zA6LWltLnLRPgBzLiE_QLC5ou9/s1280/photo_2025-07-25_09-38-02.jpg

សម្ដេចបានបន្ថែមថា៖ ខ្ញុំមិនចម្លែកទេសម្រាប់ចរិតរបស់ ថាក់ សុីន មកលើខ្ញុំព្រោះ សូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់ មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគខាងត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤។ ពេលនេះក្រោមហេតុផលសងសឹក ហ៊ុន សែន គាត់ប្រើសង្រ្គាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC9qPwMLSmdugFTLrRfEML3_HHx3FfYImsMsm03JBoCORql8U5Xb90_RsjUePoc-oUknEdFL57NzJrKRMPUhJGdVpapN2Tf8_oQKp_28CTyCcykt4hccXM0gSwdHSNBfgYK0krUGrAn4HMqOVdxveM-iUZfepLM5hq4DVXwYIXGRLQPu-hHE6luBUPMUmY/s1280/photo_2025-07-25_09-38-01.jpg
គួរជម្រាបថា ទំនាក់ទំនងជាង៣០ឆ្នាំ រវាងសម្ដេចតេជោ និង លោក ថាក់សុីន ត្រូវបានកាត់ផ្ដាច់បន្ទាប់ពីកូនស្រីរបស់លោក ថាក់សុីន ដែលជានាយករដ្ឋមន្រ្តីថៃកំពុងត្រូវបានព្យួរតំណែងនាពេលបច្ចុប្បន្ននេះ បានប្រើពាក្យសំដីប្រមា.ថមើលងាយ រមិលគុណ និងថែមទាំងចោ.ទប្រកាន់សម្ដេចថាធ្វើនយោបាយបែបគ្មានវិជ្ជាជីវៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg6ZxpvgaS1R8EgZL83_UPQ_TFIp43CQaNNcA20KElOdUXuZZPKOXoZKELaCrE8010xnWQwaoMDgplPqITnaSAVFHhnIaJxbpYfRd_C8dbd5G0e1ZL9rLnrYSvY1xsWqurlqgm8ZKRnCUpq1wbTNUrNL1qEXHSX4LKsesgfxL0CVJsBD2DoYrJO-mgFV5s/s1147/photo_2025-07-25_09-38-00.jpg

បន្ទាប់ពីនោះមក សម្ដេចតេជោបានលើកឡើងជារឿយៗថា ថ្ងៃណាមួយសម្ដេចនឹងចំណាយពេល២ ទៅ៣ម៉ោង ដើម្បីនិយាយបកអាក្រា.តអាថ៌កំបាំងខ្មៅងងឹតរបស់លោក ថាក់សុីន ថាបានធ្វើអំពើស្មោ.គគ្រោ.កអ្វីខ្លះនៅពីក្រោយឆាកនយោបាយរបស់ប្រទេសថៃ៕