កាលពីពេលថ្មីៗនេះ Zhao Lusi និងមិត្តជិតស្និទ្ធរបស់នាងបានបង្ហាញខ្លួននៅលើការ ផ្សាយបន្តផ្ទាល់ នៃម៉ាកគ្រឿងសំអាងមួយហើយតារាស្រីរូបនេះបានធ្វើឱ្យមានភាពចម្រូង ចម្រាសពេលនាងនិយាយអំពីកាលវិភាគចាក់បញ្ចាំងរឿង  «Love’s Ambition» នៅពេលដែលផលិតករមិនបានបញ្ចេញព័ត៌មានផ្លូវការ។

កន្លងមកភាពយន្ត «Love’s Ambition»សម្តែងដោយ Zhao Lusi និង William Chan គ្រោងនឹងចាក់ផ្សាយនៅខែកក្កដា។ វាមិនត្រឹមតែបានចេញផ្សាយរូបភាព និងឈុតខ្លីៗថ្មីៗ ជាបន្តបន្ទាប់ប៉ុណ្ណោះទេផ្ទាំងរូបភាពរបស់ភាពយន្តនេះក៏ត្រូវបានអាប់ដេតនៅលើបញ្ជីភាពយន្តនាពេលខាងមុខនៃវេទិកាវីដេអូ Tencent ផងដែរ។
ទោះជាយ៉ាងណាក៏ដោយរឿង «The Princess’s Gambit » ត្រូវបានរុញច្រានឱ្យ ត្រឡប់ទៅកាលវិភាគចាក់ផ្សាយរបស់ខ្លួនវិញដោយមិនបានរំពឹងទុកដោយជំនួសខ្សែភាពយន្ត «Love’s Ambition»។ មនុស្សជាច្រើនស្មានថាវេទិកាចង់ទាញយកប្រជាប្រិយភាព របស់ Meng Zi Yi ពីការងារមុនដើម្បីបង្កើនប្រជាប្រិយភាពនៃខ្សែភាពយន្ត។
ចំណែក Zhao Lusi បច្ចុប្បន្ននាងត្រូវបានគេភ្ជាប់ជាមួយនឹងរូបភាពអវិជ្ជមាន ព្រោះនាងប្រើការបាក់ទឹកចិត្តដើម្បីទទួលបានការចាប់អារម្មណ៍។ ប្រសិនបើភាពយន្តនេះត្រូវបានចាក់ផ្សាយនៅពេលនេះ វាទំនងជាការសម្ដែងរបស់ភាព យន្តនឹងត្រូវប៉ះពាល់យ៉ាងខ្លាំង។ មនុស្សជាច្រើនគិតថា ជំនួសឱ្យការបង្ហោះមតិយោបល់ ដែលមិនអាចគ្រប់គ្រងបាននៅលើ អ៊ីនធឺណិត Zhao Lusi គួរតែផ្តោតលើការសម្រាក ព្យាបាលសុខភាពរបស់នាង និងកែលម្អការសម្ដែងរបស់នាងឱ្យត្រឡប់មកវិញជាមួយនឹង រូបភាពវិជ្ជមាន។.png)
«Love’s Ambition» ជាខ្សែភាពយន្តនិយាយអំពីតួឯកស្រីជាពិធីការិនីដ៏ល្បីល្បាញ និងតួឯកប្រុសជាពាណិជ្ជករ។ អ្នកទាំងពីរជាគូស្នេហ៍ដែលមនុស្សជាច្រើនសរសើរ ប៉ុន្តែការលាក់បាំងពីក្រោយអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតនោះគឺមានភាពខុសគ្នា និងគម្លាតចំណុចចាប់ផ្ដើមដែលមិនអាចលុបចោលបាន។ តួស្រីពឹងផ្អែកលើអត្តសញ្ញាណ MC ដ៏ល្បីរបស់នាងដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្នដើម្បីចូលក្នុងគ្រួសារអ្នកមាន។

ប៉ុន្តែអ្វីគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់តួប្រុសហើយអាពាហ៍ពិពាហ៍ពួកគេពោរពេញទៅដោយអាថ៌កំបាំង។នៅពេលដែលជម្លោះបានកើតឡើងតួស្រីបានរកឃើញវិធីដើម្បីគេចចេញពីការគ្រប់គ្រងរបស់ តួប្រុស ហើយបានចាកចេញក្នុងស្ថានភាពលំបាកមួយ។ នៅពេលនេះតួប្រុសបានដឹងពីអារម្មណ៍របស់ខ្លួនហើយបានតាំងចិត្តតាមរកប្រពន្ធរបស់ខ្លួនម្តងទៀត។បន្ទាប់ពីការឡើងចុះជាច្រើនដង អ្នកទាំងពីរបានដកការយល់ច្រលំ និងសំបកខាងក្រៅចេញ។ តួឯកទាំងពីរត្រឡប់មករកគ្នាវិញ ក្រឡេកមើលខ្លួនឯង យល់ចិត្តគ្នាទៅវិញទៅមក ហើយតាំងចិត្តចាប់ផ្តើមជាថ្មី។
ក្នុងរឿងនេះ Zhao Lusi ត្រូវបានគេរំពឹងថានឹងស្តារអាជីពរបស់តារាស្រីរូបនេះឡើងវិញ បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់៕
		
	









