ប្រទេសឥណ្ឌា៖ ទឹកភ្នែកអូដ្ឋ ឥឡូវនេះកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិទ្យាសាស្ត្រជុំវិញពិភពលោក បន្ទាប់ពីការសិក្សាថ្មីមួយបានអះអាងថា ពួកវាអាចជួយបន្សាបពិសពស់រហូតដល់ទៅ ២៦ ប្រភេទផ្សេងៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់គេហ័ទំព័ឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVL8ZS6zARV5i_R_GXJubqO28dKKw-1gGEdtDajeSAPSE3-ciHqWYnjBQ7IfZljIm36S_VUUNisI89_BcVgqy2wjKF7t7juhfFtN13d3jVFoy3XABp2ApKfZgzjvhRDDP2nw1rV3mAKmD8GZXL5TVMPr3AQ0_zSD9cPWZkj7if0IJoArsfcOVN-jmL7w1r/s1280/image_2025-07-23_10-23-55%20(2).png

សត្វអូដ្ឋដែលត្រូវបានគេស្គាល់ថាជា “កប៉ាល់នៃវាលខ្សាច់” ត្រូវបានគេទទួលស្គាល់សមត្ថភាពដ៏អស្ចារ្យរបស់ពួកវាក្នុងការរស់រានមានជីវិតក្នុងស្ថានភាពលំបាកដូចជា បរិយាកាសស្ងួតហួតហែង និងក្តៅ។ ឥឡូវនេះ សត្វដ៏អស្ចារ្យទាំងនេះក៏អាចជួយសង្គ្រោះជីវិតដោយផ្តល់នូវវិធីថ្មីដើម្បីព្យាបាលពស់ចឹក ដែលជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសសម្បូរពស់ច្រើន ដូចជាប្រទេសឥណ្ឌាជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJqRRGjsqIu_zaAKr9SXiVNDSi8oL-ZFdVkUnpaRUyfe3Z0mPQk-AJpLrM6YNkFx2aSX0wXG_lh7IgBQSmpzWEj2wOEcyrQJlr09SSV4TXcPKWkF1HPF34MdvtzZ_7HMM6ySm42SmKuf9gv-Ohi6b6uzLrcSchc-4gS0Zdam6vi0Xr9fNO4C0u1_vlkSRg/s1024/image_2025-07-23_10-23-55.png
ការស្រាវជ្រាវនេះធ្វើឡើងដោយមន្ទីរពិសោធន៍ស្រាវជ្រាវពេទ្យសត្វកណ្តាលនៅទីក្រុងឌូបៃ។ យោងតាមអ្នកស្រាវជ្រាវ ទឹកភ្នែកអូដ្ឋអាចមានសមាសធាតុធម្មជាតិ ឬអង់ទីប៉ូឌីពិសេសៗដែលអាចបំបែកពិសដែលមាននៅក្នុងពស់។ ​យ៉ាងណាមិញ ប្រសិនបើការសិក្សាបន្ថែមបញ្ជាក់ពីការរកឃើញទាំងនេះ ទឹកភ្នែកអូដ្ឋអាចនាំទៅរកការបង្កើតនូវវិធីព្យាបាលពិសថ្មី ដែលមានតម្លៃទាប ជាពិសេសមានប្រយោជន៍សម្រាប់សហគមន៍ជនបទ ដែលការប្រើប្រាស់ថ្នាំបន្សាបពិសនៅមានកម្រិត ឬអ្នកជំងឺទទួលបានការព្យាបាលយឺតយ៉ាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEPXoqJXkTkAdg9ddwHTi7Frb4-DyszQhnoQhn2fLQeQcr_vyskycTBXj1Xh9yIeL5luN6PP13o97d9sljFrKhD4_8PpCaiz5ZaL6nf6DPza9GinpDe01NRoLO2jofd7eycDHbspTcD0kM7Sty3V0PYTaWDi9jCsHsM8lVaX0NvQSBbJuYj8Ejn3ih5XDc/s700/image_2025-07-23_10-23-56.png

លើសពីពីនេះ មិនត្រឹមតែវាមានសក្តានុពលក្នុងការបន្សាបជាតិពិសពស់ប៉ុណ្ណោះទេ ទឹកភ្នែកអូដ្ឋក៏ត្រូវបានគេស្គាល់ថាបានផ្តល់នូវអត្ថប្រយោជន៍សុខភាពដល់ពួកវាឯងផងដែរ។ ទឹកភ្នែករបស់ពួកវាមានបរិមាណប្រូតេអ៊ីនការពារខ្ពស់ដែលជួយការពារភ្នែករបស់ពួកវាពីធូលីដី បាក់តេរី និងភ្នាក់ងារបង្ករោគដែលមាននៅក្នុងបរិយាកាសវាលខ្សាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDS2Eq81N99maXfsY5iNmKZSibFF2zh-JEZLmpTgPpu0VdZFrOhbE18UuWc1QL5cAijCpvod03IN7znXjstxWxmCYPAiIqScL0lWiACIQawrvfuC1NL7WwibW-btzPNnWPhO49OvO2xy46ol62JHQwAB4bof3raetQb7FAbxviZR7Q5hUPcd9d65UxsX6w/s1600/image_2025-07-23_10-23-57.png

ក្រៅពីនេះ សមាសធាតុសំខាន់មួយគឺអង់ស៊ីមមួយឈ្មោះថា Lysozyme ដែលត្រូវបានគេស្គាល់ថាអាចសម្លាប់បាក់តេរី ផ្សិត និងសូម្បីតែមេរោគ។ អង់ស៊ីមនេះដើរតួនាទីដូចជាអង់ទីប៊ីយ៉ូទិកធម្មជាតិ ជួយឱ្យភ្នែកអូដ្ឋមានសុខភាពល្អក្នុងបរិយាកាសដ៏លំបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisQAKCQASYNmTwaoQpwKf_ZWRVJzpOxmrQ3Sgph1vhy0d1w8Gr4lLLsBfwGjFfwAzag9cnyej-WMi_ZS6Ebrt22tGTmp27I8ivp_Q-1xH9d7OVuRn2co3IjDLR_epX1ZLgFfRw747wX2Wbwfe-f_invphW8Fo_VlROEXXQ4wPWnZhWUFF_5Y9cyDRvrYg6/s1320/image_2025-07-23_10-23-56%20(2).png

ទោះជាយ៉ាងណា ទោះបីជាការរកឃើញនេះមិនទាន់ត្រូវបានបោះពុម្ពនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រជាផ្លូវការក៏ដោយ ប៉ុន្តែការអះអាងដំបូងៗបានធ្វើឱ្យមានការចាប់អារម្មណ៍ពីអន្តរជាតិរួចទៅហើយ។ ប្រសិនបើទឹកភ្នែកអូដ្ឋពិតជាមានសារធាតុប្រឆាំងមេរោគ និងបន្សាបពិសពស់មែន នោះថ្ងៃណាមួយវាក៏អាចជួយសង្គ្រោះជីវិតមនុស្សពីសត្វអាសិរពិសរាប់ពាន់នាក់នៅទូទាំងពិភពលោក ហើយនេះអាចជាដំណើរថ្មីមួយ សម្រាប់ការព្យាបាលពិសពស់ ដោយសមាសធាតុធម្មជាតិ ពីសត្វដែលយើងគ្រប់គ្នាធ្លាប់តែមើលរំលង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb9FQAyhwvQs71Nk879G_FCsa1tA0N08LIiMSDxA0ban_PvhoXEtHi5LT2Zg128PrqD_hmdW2Zs0Rj8XvOIPbYZvcUkxHL8gm5OcnKLjk7doj4sR0pRBNLjpMAEbH-Dnh629b6JjfEB6rPSPdmiE9zp4HaK6WTmSVEaZncMeztIf5WBhTU8DmJce05nO8d/s2000/image_2025-07-23_10-23-58.png