ជឿជាក់ថា មនុស្សជាច្រើនចូលចិត្តគេងបើកកង្ហារនៅពេលយប់។ កង្ហារជួយរក្សាបន្ទប់ឱ្យត្រជាក់ និងផ្តល់នូវសំឡេងដែលធ្វើឲ្យបន្ធូរអារម្មណ៍ ជួយឱ្យមនុស្សមួយចំនួនគេងលក់ស្រួល និងស្កប់ស្កល់។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានជម្ងឺហឺត ការប្រើកង្ហារពេលអ្នកគេងអាចធ្វើឱ្យការដកដង្ហើមរបស់អ្នកកាន់តែពិបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidLHIIGFM7XkQry-yojNZiGJQ0Cf2-7ExELfWOAvIwp-A6cSOzvGpD87Kz8b1-RkCpSjQrg0GKIktBzK82mRCO8GPQFHDGIhqxs9tIW3P1fY7vrPLu5NUtY82cUctPc4s-GE7HCt1jHLoeZr2WLU5aqsTtk_BtE0x_R1VTokzsXxyxy3XvRfz9QcJs666t/s2000/image_2025-07-23_10-34-05.png

កង្ហារមិនគ្រាន់តែបក់ខ្យល់ត្រជាក់ទេ ពួកវាក៏បក់លំអងធូលី រោមសត្វ និងភាគល្អិតតូចៗផ្សេងទៀតដែលប្រមូលផ្តុំនៅក្នុងបន្ទប់គេងរបស់អ្នក។ នៅពេលដែលកង្ហារផ្លុំពួកវាទៅក្នុងខ្យល់ អ្នកនឹងស្រូបយកពួកវាចូលសួត នៅពេលអ្នកគេង។ វាអាចបណ្តាលឱ្យក្អក ពិបាកដកដង្ហើម ឬពេលខ្លះអាចធ្វើឲ្យមានអាការៈកាន់តែធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0B9cY88bHgzoJWRYGq0hEw-23RDYgeuYk6P2GkfmgqvzhE-wiVKHyu5sQzAz1GzWF5_93PxpLYrY1jXCtXoFvJAleiezMiMe-qzhblLNwCobHjvoIAoLZT_3LGN_01tcwaR8Fgc0QdW_jfSi5SPEz5tHvZ4iTASKKCGAQPBNO5-ZaBNE1qjrPIiL_gqKN/s3864/image_2025-07-23_10-34-09.png

ទោះបីជាបន្ទប់គេងរបស់អ្នកមើលទៅស្អាតក៏ដោយ ប៉ុន្តែធូលីអាចតោងនៅលើគ្រឿងសង្ហារឹម នៅក្រោមគ្រែ និងជាពិសេសនៅលើកង្ហារដោយផ្ទាល់។ រាល់ពេលដែលអ្នកបើកកង្ហារ ធូលី និងលំអងទាំងនោះត្រូវបានរុញជុំវិញបន្ទប់ និងស្រូបចូលទៅក្នុងសួតរបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrLnJ5UGr0INXhyi19hLYYZ9EnBhCbA0pNGpQhBq4cV8mmAeMwXdeU9TfAbeGSQD4WF7foiX2017NbBu38Mu8FYtGYKaEAfplDTF58K_TrFeWq9oVHGKqxpeIg3Quqj4D1VHGjGF94x0JanZgOdKTzRqbOL4-67NqXVuhYSzqXB8iYN6vpT81vt2aW-czq/s1600/image_2025-07-23_10-34-13.png

យ៉ាងណាមិញ ប្រសិនបើអ្នកចង់ឱ្យបន្ទប់អ្នកត្រជាក់នៅពេលយប់ គ្រូពេទ្យណែនាំឱ្យប្រើម៉ាស៊ីនត្រជាក់ជំនួសកង្ហារវិញ។ ម៉ាស៊ីនត្រជាក់មិនត្រឹមតែធ្វើឱ្យខ្យល់ត្រជាក់ប៉ុណ្ណោះទេ ថែមទាំងជួយបន្សុទ្ធខ្យល់ទៀតផង។ មានន័យថា វាអាចចាប់ភាគល្អិតតូចៗ មុនពេលវាចូលដល់ច្រមុះ និងសួតរបស់អ្នក ដែលធ្វើឱ្យអ្នកងាយស្រួលដកដង្ហើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtBC0bmkqmuCBDG4G6ZzJw_YC83V0RuUCgNKgM_dm5wST4-c7m6ddGLr-yP7zshTPFFFkrQCZ3snQWwseIAySsS0vpQ-aezFX6BlSn-1ncXCZixEIkD0pm2ARTMU92M4BVngpK1ZSNp779Bpumge8mN9jsGrLYrskbcGovWtnSTNpoC4KB62W1MCbGq7X-/s2465/image_2025-07-23_10-34-14.png

ទោះជាយ៉ាងណា ប្រសិនបើអ្នកនៅតែចង់ប្រើកង្ហារ គួរអនុវត្តវិធីទាំងនេះដើម្បីកាត់បន្ថយហានិភ័យ ដូចខាងក្រោម៖

-សម្អាតកង្ហារជារៀងរាល់ថ្ងៃ ទោះបីវាមើលទៅមិនប្រឡាក់ក៏ដោយ
-បូមធូលីក្នុងបន្ទប់របស់អ្នកជារៀងរាល់ថ្ងៃ ជាពិសេសប្រសិនបើអ្នកមានកំរាលព្រំ
– បោកគក់ខ្នើយភួយ និងកម្រាលពូកឱ្យបានញឹកញាប់ ព្រោះធូលីអាចប្រមូលផ្ដុំនៅទីនោះ
-បិទបង្អួចដើម្បីកុំឲ្យធូលីហើរចូល និងជៀសវាងប្រើវាំងននធ្ងន់ ឬវាំងននដែលងាយជាប់ធូលី
– គួរយកសត្វចិញ្ចឹមចេញពីបន្ទប់គេង ទោះបីជាអ្នកចូលចិត្តឱបវាក៏ដោយ
– និងជាចុងក្រោយ កុំទុកសម្លៀកបំពាក់ ឬគំនរខោអាវដែលត្រូវបោកគក់ក្នុងបន្ទប់ ពួកវាក៏ជាប្រភពធូលីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwZWItQm7KGBJpNe-5G-8uz80CPfqIem7PKjCXfHEsarHq-FbOHRlcAGb1-hhiVvhsBgvLV9c77pM0Z_bc1DPIX99X2H0_IaBh1kXQT5X6IRoUZy7o9bCCh_3d8FVKqaPRHiNJVngk-byhs7Qd87L2FceSbS51dUsrX4pZaR2pBbCVTnO9l5d4kTut5TCT/s1908/image_2025-07-23_10-34-16.png

សរុបមក ការប្រើកង្ហារនៅពេលយប់ហាក់ដូចជាគ្មានគ្រោះថ្នាក់ខ្លាំងទេ ប៉ុន្តែវាអាចបង្កបញ្ហាដល់អ្នកដែលមានជំងឺហឺត។ កង្ហារប្រមូលផ្ដុំទៅដោយសារធាតុអាលែហ្សីទៅក្នុងខ្យល់ ដែលអាចធ្វើឱ្យពិបាកដកដង្ហើម។ តាមរយៈការប្តូរទៅប្រើម៉ាស៊ីនត្រជាក់ ឬរក្សាបន្ទប់របស់អ្នកឱ្យនៅតែស្អាត អ្នកអាចគេងលក់ស្រួល ព្រមទាំងដកដង្ហើមបានស្រួលជាងមុនផងដែរ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកពិតជាស្រលាញ់កង្ហាររបស់អ្នក ត្រូវប្រាកដថាបានសម្អាតវាឱ្យបានញឹកញាប់ ហើយធ្វើតាមជំហានផ្សេងទៀតដើម្បីកាត់បន្ថយធូលី និងលំអងនៅក្នុងបន្ទប់គេងរបស់អ្នក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2MFf8CQDDNMNwZUCxkElHAkupQv4Gw8_Cc1TB-HavVPKydO6Fq70EhAfY_c4nx5FRuWWW2OaTTlOSars7WMYVm-hnD3ph5zinv0e5mZhVPOO_XROcwgS0T4iar5nwn5C94zGjrxc7UpswsJL5j7Ch2nkeMiTkcIBjAv43z9UdYUdl6THpHpwgV8RRRVhA/s2048/image_2025-07-23_10-34-17.png