ទីក្រុងប៉េកាំង៖ ចិន និង វៀតណាមកំពុងរងការវា.យប្រហា.រដោយព្យុះទីហ្វុង Wipha ដែលនាំមកនូវទឹកភ្លៀង និងខ្យល់បក់យ៉ាងខ្លាំង ជាហេតុធ្វើឲ្យអាកាសយានដ្ឋានមួយចំនួនសម្រេចផ្អាកការហោះហើរជាបណ្ដោះអាសន្ន និងមនុស្សម្នាជាច្រើនត្រូវបានជម្លៀសទៅរកទីទួលសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZnsR5sP_veAlcdLpkKcDI8PGS5wmJX1JryB7owzH8Y5RtYWuDVYggSh64-Og9_2WyYPPi8mAugHQzbk1Szdt2QAbznL9P4x8lqWuJwMNOAlfj4LY_AKSKOD2ZuTWxvoO23Ir3sfmAu6Uq-LxXArirf7m-uPNXfjGO0UBSrBZGs2nrd3Hb-zhHsyeQuEs5/s1000/image_2025-07-23_10-15-33.png
យោងតាមសារព័ត៌មាន Rueters បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ព្យុះទីហ្វុង Wipha បានបោកបក់កាត់ទីក្រុងហុងកុង ដោយបានធ្វើឲ្យជើងហោះហើរជាច្រើនត្រូវបានពន្យពេល មនុស្សជិត ២៨០ នាក់ត្រូវបានជម្លៀសទៅទីសុវត្ថិភាព និងផ្ដួលរំលំដើមឈើអស់ជាច្រើនដើម។ អ្នកព្យាករណ៍អាកាសធាតុចិនបាននិយាយថា ព្យុះ Wipha នឹងចុះខ្សោយទៅជាព្យុះត្រូពិចនៅពេលដីគោក ហើយវានឹងគ្របដណ្តប់ឆ្នេរសមុទ្រនៃខេត្ត Guangdong បន្ទាប់មកវានឹងបក់ឆ្ពោះទៅប្រទេសវៀតណាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO0Pa7cYfSjmpSXcwF7lDnR-npbikXna7b4vJhijoOhXLbza0pAulc8MF6nt6WmnAU_upU7jZ3naTzA_zN8Oo-LiMTUX9yTrpu07zwxVsnoeCZcCKbHRCO60me6icP47MK9oDZ3BD-Nju7DGeW_Qb_jiDzAg80H0aYLLc5y8GcUriTvft0SD5ub65GYjSX/s2000/image_2025-07-23_10-15-29%20(2).png
សម្រាប់តំបន់ឆ្នេររបស់ប្រទេសចិនដីគោកនៃខេត្ត Guangdong, Guangxi, Hainan និង Fujian ត្រូវបានគេព្យាករណ៍ទុកថានឹងមានភ្លៀងធ្លាក់ខ្លាំង ដែលនឹងជំរុញឲ្យមានទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងខ្យល់កន្ត្រាក់ដ៏គ្រោះថ្នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR512zBwJoq4u_8Ye7cqLdGELslGJlaFt2Mx4nHmCclqETav0Ff5Jc69k3lAQyoQm28PGv8W_v0wpDmsgzAfi9QKQqNR_nacTnU9mrn2oGzl_yiugrh_9ufYgkpET9Tqbz7U331dRiGvqloNz432JVy10unVkJpnmULv82tpZyUiKQsm0RlBCtQCSZQbSV/s830/image_2025-07-23_10-15-29.png

ជាមួយគ្នានេះ អាជ្ញាធរចិនបានអនុវត្តការត្រួតពិនិត្យចរាចរណ៍នៅផ្លូវល្បឿនលឿនសំខាន់ៗដែលតភ្ជាប់ទីក្រុង Shenzhen និង Zhuhai ទៅកាន់ទីក្រុងហុងកុង ព្រមទាំងនៅតាមកំពង់ផែ ដោយផ្លូវទាំងនេះត្រូវបានគេលើកឲ្យខ្ពស់កាលយប់ថ្ងៃអាទិត្យ។ ទូរទស្សន៍រដ្ឋ CCTV បានណែនាំឱ្យសាធារណជនត្រូវយរក្សាការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយនេះ អ្នកព្យាករណ៍ចិនបាននិយាយថា ព្យុះ Wipha នឹងរំកិលចូលទៅក្នុងឈូងសមុទ្រតុងកឹងនៅល្ងាចថ្ងៃចន្ទ ដែលនឹងប្រមូលផ្តុំកម្លាំងមុនពេលវា.យប្រហារឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសវៀតណាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYgQH8QMf-ZaDO6JmZ72Mmh4lMk3UR8sMNBQosDN7axCC8Xp6U7AqN_kAC0_cUfV8kEmYUKKPJaTIKEchZEXWw9FhcUhrfNV9L0oFK8B5kN2_kdpVRXsPZkljEQgzKZBV1uNeTPzX-d1OWl8h1m7uOroeTWdZ9a923pveWORn3NGqpyPlxkgItk4nizyA2/s1920/image_2025-07-23_10-15-31%20(2).png
ដោយឡែក អាជ្ញាធរវៀតណាមបានដាក់បណ្ដារខេត្តនៅតាមមាត់សមុទ្ររបស់ខ្លួននៅក្នុងការប្រកាសអាសន្ន ដោយព្រមា.នអំពីទឹកជំនន់ដែលអាចមានគ្រោះថ្នាក់ និងការបាក់ដីធ្ងន់ធ្ងថាអាចនឹងកើតមានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuQIf5Pv6ku-iKGLHyGKwopuWLucEcXcr8m5ZeRYzFxbhB60BX-cyTFVU62VMW68MgbVkkj74nKCKT-ikhq7rwgWny4hGe-s21pbHgDDZzAJLpg08nB7j6tBLAK5RIywaoeelFSce21jHWplqy1SE-61qMNeMJWsVFZVf2s3Bjdet6WtaPSFPAaB-ld-Cy/s1000/image_2025-07-23_10-15-31.png

កាលពីយប់ថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីវៀតណាមបានជូនដំណឹងបន្ទាន់មួយទៅកាន់ពលរដ្ឋនៅតំបន់ឆ្នេរ ជាពិសេសអ្នកនេសាទ ដើម្បីហៅទូកពួកគេដែលកំពុងធ្វើដំណើរនៅលើសមុទ្រឲ្យចូលច្រាំង ជម្លៀសប្រជាជនចេញពីតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ រៀបចំការផ្គត់ផ្គង់ស្បៀងអាហារ និងឧបករណ៍សង្គ្រោះ និងធានាហេដ្ឋារចនាសម្ព័ន្ធនិងបណ្ដាញទំនាក់ទំនង៕