រដ្ឋបាលខេត្តរតនគិរី គ្រោងនឹងការប្រែតំបន់បឹងកន្សែង នៅក្នុងក្រុងបានលុង ទៅជាផ្លូវថ្មើរជើងចតុមុខ ដូចនៅនឹងរាជធានីភ្នំពេញ។

គម្រោងនេះ គ្រោងនឹងលេចរូបរាងឡើងនៅចុងឆ្នាំ២០២៥ លាតសន្ធឹងលើផ្ទៃដីប្រមាណជា២គីឡូម៉ែត្រ នៅកណ្តាលបេះដូងនៃទឹកដីខេត្តរតនគិរី។

ពាក់ព័ន្ធនឹងការបង្កើតផ្លូវថ្មើជើងក្នុងក្រុងបានលុងនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ លើកទឹកចិត្ត និងគាំទ្រឱ្យខេត្តផ្សេងទៀតរៀបចំ និងបង្កើនសោភ័ណភាពសួនច្បារ និងកន្លែងកម្សាន្តសាធារណៈប្រជែងជាមួយផ្លូវថ្មើរជើងចតុមុខ នៅរាជធានីភ្នំពេញ។

បច្ចុប្បន្ន តំបន់បឹងកន្សែង បានក្លាយជាកន្លែងដ៏ទាក់ទាញបំផុតរបស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង និងភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកគយគន់ជាមួយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល និងជាទីកន្លែងហាត់ប្រាណដ៏ពេញនិយម។

បឹងកន្សែង ជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ ប្រកបដោយអនាម័យខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធជុំវិញបរិវេណមាត់បឹងស្រស់ស្អាត មានរៀបចំសួនច្បារស្រស់បំព្រង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។