ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃណែវណា ញូវ (Naewna News) រាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនឹងពុំនៅស្ងៀមជាមួយករណីកងទ័ពថៃ៣នាក់ ដើរជាន់មី.នបណ្តាលឱ្យដាច់ជើង និងរងរបួសនៅព្រំដែនទេ ។ ថៃនឹងតវ៉ាជាមួយកម្ពុជា ប្រសិនបើរកឃើញថា ជាមី.នថ្មី ពីព្រោះកម្ពុជាលួ.ចដាក់មីនក្នុងទឹកដីថៃ ល្មើសអនុសញ្ញាអូតាវ៉ា ឆ្នាំ១៩៩៩ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Xxts3W2W4gp8wiza2KUyviyF0kIVRSJyAld-iEqIAyEF0iZemkCjbfzUH5ZrBSgLc8HVbGOs2-0tLshmlrnFgKc-3NK_cXjS2Kwvl3OS6IcJRNBAI_I5lxW7CcHqRSmpoym6CN_09n3CXjz1TuxrM9yMwvsAX5zHzlRj8Ew_pApZOE3pCm3H9AUBPRbF/s1705/image_2025-07-19_11-31-00.png
នាថ្ងៃទី១៨ ខែកក្កដា នៅវិមានរដ្ឋាភិបាល លោក ស៊ុរ៉ាសាន់ គុងស៊ិរិ អ្នកនាំពាក្យរងនៃទីបញ្ជាការកងទ័ពថៃ និងអ្នកស្រី ម៉ារ៉ាទី ណាលិតា អាន់ដាម៉ូ អ្នកនាំពាក្យរងក្រសួងការបរទេស បាននិយាយពីលទ្ធផលកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាកផានិត បានទៅមន្ទីរពេទ្យនៅខេត្តឧប៊ុនរ៉ាជថានី ដើម្បីសួរសុខទុក្ខកងទ័ពថៃរងរបួសដោយសារជាន់មីនពេលល្បាតនៅតំបន់មុំ៣ ។ បច្ចុប្បន្ន កងទ័ពថៃទាំង៣នាក់មានសុវត្ថិភាព និងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUFN2lONc7NnSAHPnLBOGPPYpvD1GPMo6SforZHDFkfFIaH9ZxHpMuYFfmxzSNZM5LG-bMpOw12a4IxhputEQiWdTCA6lVOSRp66z55uCIfQrbm_MWedFBqtieiPuzldS2C85_Fd1fblNJjhhyiJATuzCpShdhbV4acjCFHW8CPBERytDmnlmte_g7X5dJ/s813/photo_2025-07-17_16-48-23.jpg

អង្គភាពកម្ចាត់មីនកងទ័ពជើងគោកបានបញ្ជូនភ្នាក់ងារដោះមីនទៅកន្លែងកើតហេតុ ដើម្បីប្រមូលភស្តុតាងមកឱ្យអ្នកជំនាញគ្រាប់ផ្ទុះវិភាគយ៉ាងលម្អិត ។ ការវិភាគនឹងចំណាយពេលពី២ថ្ងៃ ទៅ៣ថ្ងៃ ដើម្បីទទួលបានទិន្នន័យពិតប្រាកដពីប្រភេទមីន និងពេលវេលាដាក់មីនថា តើជាមីនថ្មី ឬមីនចាស់? ប្រសិនបើជាមីនថ្មី គឺកម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ដែលអនុញ្ញានេះបញ្ជាក់ថា ហាមប្រើប្រាស់ និងរក្សាទុកមីនសម្លា.ប់បុគ្គល ខណៈកម្ពុជា និងថៃ គឺជាប្រទេសភាគីនៃអនុសញ្ញានេះតាំងពីឆ្នាំ១៩៩៩ ។ ប្រសិនបើរកឃើញថា វាជាមីនថ្មី រដ្ឋាភិបាលថៃនឹងពុំនៅស្ងៀមឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkuxT5wn4U7pMoZW4wHEhrGT4we0ld1NwDQ3xmDPZtbarRSyeWRsHzDpdWfzjo7wo3fg1BjpQqKtFWM2F3afQ1fLuPvoswp95eDDBp38JLbwe3y4TBbM2Mi4K3RPSrRZZaXuwlns_MzUibbVJYkosYnsg6sLboHcXnPBEe6Tx7qGEyn53pQwToiagSxw3Y/s1280/photo_2025-07-17_16-48-25.jpg

លោក ស៊ុរ៉ាសាន់ គុងស៊ិរិ អ្នកនាំពាក្យរងនៃទីបញ្ជាការកងទ័ពថៃនិយាយថា ៖ «បើមានការឈ្លានពានចូលអធិបតេយ្យថៃ យើងនឹងចាត់វិធានការ ហើយសូមពលរដ្ឋជឿជាក់ យើងនឹងពុំនៅស្ងៀមទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWgavdngaV0mIKl-slRYz2FUBfFRC2JRwSapPZlvcK8jhrDCkA9mMC9KAwkCmghYRQGtmeRgsXS5E_JA32kR-LapkgSYT34eBfcgRzo-CJvZ4ZspOi3CAbpVZvw9Kt_LirbD5j-PcOQ_v_a6vRDg6OEmVqMG6x1915DE1iXgHYFoILucfePc3eyhk0k0DY/s1200/photo_2025-07-18_16-16-43.jpg

ចំណែកក្រសួងការបរទេសថៃបានបង្ហាញការសោកស្តាយចំពោះហេតុការណ៍កើតឡើងនៅតំបន់មុំ៣ ដែលបណ្តាលឱ្យកងទ័ពថៃ៣នាក់ ដាច់ជើង និងរងរបួស ។ សូមឱ្យកងទ័ពថៃទាំង៣នាក់ជាសះស្បើយឆាប់ៗ ហើយក្រសួងការបរទេសពុំបាននៅស្ងៀម គឺពេលទទួលបានលទ្ធផលការត្រួតពិនិត្យមីនជាផ្លូវការរួចហើយ យើងនឹងចាត់វិធានការបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiigfEqqWOADBEzNs3SO5tQf05osG45XOMn4BzBfO-Y0O7Nv2aQFAF9F8WRAWds5sOG-wtTwnwnM0dsajlYEu4Euo5MGk9AoIAkbGcLDeuPAQ8sQ8A5E8N1EjTvZMPcSVtHm_N7g5DoTJ0mhR-WHFUZAjIPhlc6m5qqdEZvDvukTKbXpZ2htbQH-aT-4Cnb/s1440/518324820_1159397909570832_4862727241473076046_n.jpg

បើប្រទេសថៃរកឃើញភស្តុតាងច្បាស់លាស់ គឺនេះជាការខកបំណងយ៉ាងខ្លាំងទៅលើកម្ពុជា ដែលជាប្រទេសភាគីនៃអនុសញ្ញាអូតាវ៉ា ។ ថៃនឹងចាត់ទុកថា វាជាការរំលោភអនុសញ្ញា ដោយថៃនឹងចាត់វិធានការរឿងនេះ មិនថាការតវ៉ាដោយផ្ទាល់ជាមួយកម្ពុជាកម្រិតទ្វេភាគី ឬកំណត់វិធានការផ្សេងៗ ។ បើវាជាមីនថ្មី គឺកម្ពុជាល្មើស MOU ឆ្នាំ២០០០ និងរំលោភអធិបតេយ្យរបស់ថៃ ៕