ប្រទេសថៃ ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងជាឪពុករបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីព្យួរតំណែង បាននិយាយមកកាន់សារព័ត៌មានកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ថា ប្រទេសថៃនឹងពុំផ្លាស់ប្តូរនាយករដ្ឋមន្ត្រីទេ រដ្ឋាភិបាលរបស់គណបក្សភឿថៃនឹងធ្វើការបន្តទៀត ។ កូនស្រីលោកត្រូវតុលាការធម្មនុញ្ញព្យួរតំណែងដោយសារសំណាងអាក្រក់ ហើយលោកនឹងស្ម័គ្រចិត្តធ្វើជាស្មៀនប្រទេសថៃ ពីព្រោះលោកចូលចិត្តប្រមូលបញ្ហា និងរកដំណោះស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGPofT1QGY0k5k03e0LyRp8sI_yZ3cBCrgVPXg8V7MVVtEl094fTeNGh0DHvmnxexvKcNvQ7x-SYHWqSy3tE-uZwXY2cMpYK6c4zEaUdQ-I9McFgfCXLi-owfGyNEr0lsAobAzWiIFqQ-0nPRB4fYZWO2RayV7oqBCkMUgR5Q8IR4BTl_K6QhQ4TKasRjx/s1280/image_2025-07-19_08-25-58%20(2).png

កាលពីថ្ងៃទី១៧ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិស៊ិរិគីត លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃនិយាយថា រដ្ឋាភិបាលបានអនុម័តច្បាប់ដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសថៃយ៉ាងឆាប់រហ័ស បើពុំដូច្នោះទេ បញ្ហាពុំអាចដោះស្រាយបាន ។ បច្ចុប្បន្ន គ្មានអ្នកណាគិតថា រដ្ឋាភិបាលនឹងផ្លាស់ប្តូរនាយករដ្ឋមន្ត្រីទេ គឺគ្មានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីឡើយ ពីព្រោះយើងត្រូវធ្វើការបន្តទៀត ។ កូនស្រី ផេថងថាន ស៊ីណាវ៉ាត់ គឺជានាយករដ្ឋមន្ត្រីថៃ ហើយលោកនឹងធ្វើជាស្មៀនប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOKSC0FUTwCXmWmOSmridNKwChtk6OjzTOrIEK12Q6HULnqRiuGWKt7iiJFnYUdcPsisBImHdHaGobNB-gT8JtSaoMEJfTzCH82V48r-zxXT4oHi9JYgLGEWGtdDn49oY_7qPvMDNRmn1HitL0Oh4Roa8xNQmB0aRGoidifIzmzeAjZY9DVVUtS3c5g4uH/s933/image_2025-07-19_08-25-58.png

លោក ថាក់ស៊ីន បន្តថា លោកសូមស្ម័គ្រចិត្តធ្វើជាស្មៀនប្រទេសថៃ និងប្រមូលគ្រប់យ៉ាងបញ្ជូនឱ្យនាយករដ្ឋមន្ត្រីពិនិត្យមើល ពីព្រោះលោកជាមនុស្សចូលចិត្តប្រមូលបញ្ហា និងរកដំណោះស្រាយ ។ លោកមានមិត្តភក្តិជាជនជាតិសិង្ហបុរី ហើយពេលលោកត្រឡប់មកប្រទេសថៃវិញ មិត្តភក្តិសិង្ហបុរីប្រាប់ថា រីករាយខ្លាំងណាស់ដែលបានរាប់អានលោក ប៉ុន្តែពលរដ្ឋសិង្ហបុរីបារម្ភ ដោយសារសិង្ហបុរីត្រូវប្រកួតប្រជែងជាមួយថៃ ។ ពលរដ្ឋថៃពុំគួរឈ្លោះគ្នាដោយសាររឿងឥតប្រយោជន៍ គួរតែធ្វើឱ្យប្រទេសថៃរីកចម្រើនរុងរឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFVV9rCQ5Vv4zG2SNumH23vspms-J8CXUmfOjV168sdzyLy-9Wl07NLuA9-u6lBdO1npGjA5ywBENbetHyqLliUytRM2pQ9NtRzbqvNmJskP95OqiC3Ge6QFlJHPT3X8ARuuRpp1b42KcfOzKxFxcgzcxOg5AR9yKZmg045s32m9GzL5I06gtGxmWvb4lL/s1140/image_2025-07-19_08-25-59.png

ចំណុចសំខាន់ ពលរដ្ឋថៃត្រូវតែស្រឡាញ់គ្នា បើទោះជាមានគំនិតផ្សេងគ្នាក៏ដោយ ។ កាលពីសម័យមុន ពេលលោកទើបប្រឡូកក្នុងនយោបាយថ្មីៗ គឺអ្នកនយោបាយជេរគ្នាក្នុងរដ្ឋសភា រួចហើយក៏មកអង្គុយផឹកកាហ្វេជាមួយគ្នា និងផឹកស្រា Wine គ្មានបញ្ហាទេ ប៉ុន្តែពេលលោកមកគណបក្សថៃស្រឡាញ់ថៃ ក៏ប្រកែកគ្នាខ្លាំងឡើង ជជែកគ្នាពុំដឹងរឿង និងយកឈ្នះឱ្យបាន ។ ហេតុនេះ វាជាហ្គេម ដែលអ្នកណាឈ្នះនឹងបំពេញតួនាទី រីឯអ្នកចាញ់ក្លាយជាគណបក្សប្រឆាំងរិះគន់គេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6crP00ZO_z8dOzJP9FXv3kVshkHlGEq-R53JJ1WgST0x_jd2xuQmDS3NJxRWq070SM2hX7qlY6RgHgZD8LWQzGZGZEsFu4PReMKolLFjRspgx1BIye9-oik2ns0GPZcSFFDnwGABBwLdzebZXmxS04IoTUfarfEHIsKEBVho9zJ1_usOt7bXaB4OQZk5_/s1200/image_2025-07-19_08-26-00.png

ក្រៅពីការផ្តោតលើសុវត្ថិភាពជាចម្បង ថៃត្រូវតែអភិវឌ្ឍន៍ប្រទេសឱ្យក្លាយជាទីក្រុងទេសចរណ៍ Smart City ដោយដំឡើងកាមេរ៉ា AI គ្រប់កន្លែងទូទាំងទីក្រុង ។ ហេតុនេះ បើយើងក្លាយជា Smart City មានកាមេរ៉ា AI ពេញទីក្រុង យើងនឹងមានសុវត្ថិភាពខ្ពស់ ៕