ថៃ៖ អតីតមេដឹកនាំថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចប្រឈមនឹងការកាត់ទោសឲ្យជាប់គុ.ករយៈពេល ១៥ឆ្នាំ ជុំវិញការចោ.ទប្រកាន់ថាលោកបានប្រើពាក្យសម្ដីប្រមា.ថព្រះមហាក្សត្រថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Al Jazeera កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា។
លោក ថាក់ស៊ីន ត្រូវបានចោ.ទប្រកាន់ពីបទរំលោ.ភច្បាប់ដ៏តឹងរ៉ឹងពាក់ព័ន្ធនឹងព្រះមហាក្សត្រដែលបានការពារកិត្តិយសព្រះរាជវង្សានុវង្សរបស់ប្រទេសថៃពីការរំលោ.ភបំពាន និងការរិះគន់។ សំណុំរឿងរបស់អយ្យការ គឺទាក់ទងនឹងការលើកឡើងរបស់លោកថាក់ស៊ីន ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូងកាលពីជាងមួយទសវត្សរ៍មុន ដោយចុងចោ.ទថាក់ស៊ីន ត្រូវផ្តល់សក្ខីកម្មយ៉ាងហោចណាស់បីថ្ងៃ។
.jpg)
សំណុំរឿងនេះបានធ្វើឡើងនៅក្នុងបន្ទប់សវនាការឯកជនមួយក្នុងទីក្រុងបាងកក តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ត្រូវបានព្យួរតំណែងពីនាយករដ្ឋមន្ត្រីដោយតុលាការកំពូលរបស់ប្រទេសថៃ។
គួរឲ្យដឹងថា លោកថាក់ស៊ីនបានត្រឡប់មកប្រទេសថៃវិញកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ បន្ទាប់ពីរដ្ឋប្រហារយោធាដែលទម្លាក់គាត់ចេញពីតំណែងនាយករដ្ឋមន្ត្រី ដែលគាត់បានឈ្នះនៅក្នុងការបោះឆ្នោតចំនួនពីរអណត្តិ។.jpg)
កន្លងមក លោកថាក់ស៊ីនត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំរួចមកហើយ ពីបទពុករលួយ ប៉ុន្តែក្រោយមកត្រូវបានកាត់បន្ថយមកសល់ត្រឹមមួយឆ្នាំវិញ ដែលជាការលើកលែងទោសពីព្រះមហាក្សត្រ Maha Vajiralongkorn ។ .jpg)
ការត្រលប់មកទឹកដីថៃវិញរបស់លោក ថាក់ស៊ីន គែចំដែលគណបក្សភឿថៃរបស់គ្រួសារគាត់បានឡើងកាន់តំណែងជាប្រមុខរដ្ឋាភិបាលចម្រុះ ដែលគាំទ្រដោយអតីតសត្រូវអភិរក្សនិយមរបស់ពួកគេ។ ភាពគាប់ជួននេះបានជំរុញឱ្យមានការសង្ស័យថា វាប្រហែលជាអាចមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយ ត្រូវបានធ្វើឡើងនៅពីក្រោយរឿងនេះ៕










