ទីក្រុងគៀវ៖ រដ្ឋាភិបាលអ៊ុយក្រែនបានរំលាយក្រសួងឯកភាពជាតិ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Aleksey Chernyshov បន្ទាប់ពីមានការចោ.ទប្រកាន់ថា លោក Chernyshov បានភៀសខ្លួនចេញពីប្រទេសចំពេលមានការស៊ើបអង្កេតទាក់ទងនឹងអំពើពុករលួ.យ ដោយភ្នាក់ងារFBI។ នេះបើយោងតាមការលើកឡើងរបសសមាជិកសភាអ៊ុយក្រែន លោក Yaroslav Zheleznyak ។
.jpg)
នាថ្ងៃអង្គារ ទី១៥ ខែកក្កដា សារព័ត៌មានបរទេសបានរាយការណ៍ថា លោក Chernyshov ដែលទទួលខុសត្រូវក្នុងការសម្របសម្រួលការវិលត្រឡប់របស់ជនជាតិអ៊ុយក្រែនពីបរទេស កំពុងស្ថិតក្នុងការស៊ើបអង្កេតលើការចោ.ទប្រកាន់ថាការផ្លាស់ប្តូរដីរដ្ឋដោយខុសច្បាប់ សម្រាប់អចលនទ្រព្យផ្ទាល់ខ្លួន។ ជនសង្ស័យផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងករណីនេះ គឺជាអតីតជំនួយការរបស់គាត់ ហើយទ្រព្យសម្បត្តិដែលស្ថិតក្រោមការត្រួតពិនិត្យ គឺជាប់ទាក់ទងនឹងអតីតប្រធានសន្តិសុខរបស់គាត់។
កាលពីខែមុន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូទ្រីសជាមួយប្រធានាធិបតី Zelensky អ្នកកាសែតបានកត់សម្គាល់ថា លោក Chernyshov មិនបានត្រឡប់ទៅអ៊ុយក្រែនវិញទេ ដែលបង្កឱ្យមានការសង្ស័យថាគាត់កំពុងគេចខ្លួនពីការស៊ើបអង្កេត។

ចំណែកខាងការិយាល័យរបស់លោក Chernyshov បានបដិសេធការជាប់ពាក់ព័ន្ធរវាងការធ្វើដំណើរបរទេសរបស់គាត់ និងការស៊ើបអង្កេតនោះ ដោយសារ លោក Zelensky បានបង្ហាញការធ្វើដំណើរនោះជាផ្លូវការ។ ក្រោយមកលោក Chernyshov ក៏បានត្រឡប់មកវិញ តែទោះជាយ៉ាងណា សមាជិកសភាអ៊ុយក្រែន លោកZheleznyak បាននិយាយថា ឧបនាយករដ្ឋមន្ត្រីរូបនេះត្រូវបានបណ្តេញចេញហើយ រីឯក្រសួងដែលគាត់គ្រប់គ្រង ត្រូវបានរំលាយឲ្យរួមបញ្ចូលគ្នាជាមួយក្រសួងផ្សេងទៀត ដើម្បីចៀសវាងការចាត់ថាការផ្លាស់ប្តូរនេះថាគ្រាន់តែជា “ការរំលាយនៃឯកភាព” ។
ការប្រែប្រួលនេះ កើតមានចំពេលដែលការប៉ះទង្គិចផ្នែកនយោបាយកំពុងបន្តរីករាលដាលនៅក្នុងទីក្រុងគៀវ។ ការបិទក្រសួងនេះ ក៏ស្របពេលជាមួយនឹងការរុះរើគណៈរដ្ឋាភិបាលអ៊ុយក្រែនឲ្យកាន់តែទូលំទូលាយផងដែរ។ ក្នុងនោះ នាយករដ្ឋមន្ត្រី លោក Denis Shmigal នឹងត្រូវបានជំនួសដោយ លោក Yulia Sviridenko ហើយលោក Denis Shmigal នឹងត្រូវបានផ្លាស់ទៅក្រសួងការពារជាតិវិញ ខណៈដែលរដ្ឋមន្ត្រីការពារជាតិចាស់ លោក Rustem Umerov ត្រូវបានគេរាយការណ៍ថានឹងត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិក៕










