នៅឆ្នាំ២០២៦ កម្ពុជានឹងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាង ប្រទេសជាតិ និងការពារមាតុភូមិ ដូចមានចែងក្នុងមាត្រា ៤៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

កាតព្វកិច្ចយោធា តម្រូវឱ្យពលរដ្ឋខ្មែរគ្រប់រូប់ទាំងពីរភេទ ដែលមានអាយុពី ១៨ ដល់ ៣០ឆ្នាំ ត្រូវចូលហ្វឹកហាត់រយៈពេល ១៨ ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច ។

យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាហើយ ត្រូវអនុញ្ញាតឱ្យទៅកាន់ជីវភាព ស៊ីវិលវិញ ប៉ុន្តែត្រូវស្ថិតក្នុងក្របខ័ណ្ឌយោធិនបម្រុង ។

ក្នុងករណីមិនមកបង្ហាញខ្លួនតាមការអញ្ជើញក្នុងរយៈពេល ៣០ ថ្ងៃ គិតពីថ្ងៃទទួលដំណឹងត្រូវ អាចប្រឈមមុខជាប់ពន្ធនាគាររហូតពី១ ឆ្នាំ ដល់៣ ឆ្នាំ តាមស្ថានភាពប្រទេសមានសង្គ្រាម ឬសន្តិភាព ។

ចំពោះ ជនណាដែលធ្វើឱ្យពិការដល់ខ្លួន ឬ រត់ទៅនៅបរទេសដើម្បីគេចវេះពីកាតព្វកិច្ច យោធាអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ខែដល់ ៥ឆ្នាំ។

ដោយឡែក ការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធាត្រូវអនុវត្តចំពោះព្រះសង្ឃ បព្វជិត នៃសាសនាផ្សេងៗ និងពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់៕