ប្រទេសកូរ៉េខាងត្បូង ៖ ភោជនីយដ្ឋានមួយកន្លែងនៅប្រទេសកូរ៉េខាងត្បូងប្រឈមនឹងការចាត់វិធានការតាមច្បាប់ក្រោយពីរកឃើញថា ភោជនីយដ្ឋានបានយកសត្វស្រមោចក្រៀម ចំនួន២ប្រភេទ ដែលនាំចូលពីប្រទេសថៃ និងអាមេរិក មកធ្វើជាគ្រឿងផ្សំបង្កើនរសជាតិអាហារ ។ ការចាត់វិធានការតាមច្បាប់ដោយសារភោជនីយដ្ឋានល្មើសនឹងច្បាប់សុវត្ថិភាពចំណីអាហាររបស់កូរ៉េខាងត្បូង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrkT-DtSdBYhBKDZPzAuACRc6eM6T5RZ9EPnqB-SN1HxWoHjW5EPT_9cGCyqF8nJn-KqrE1i9xdy_7fVe-kefKsY7mkMEBgtmCSiBbV92aY276mZqqeSiEEeMiqfh_LzPntxKeJoqe5iZLb8CtF-levF58vr0VWYyQH7yLYlwkdq-RDxwWO_gLSy1p3Ww0/s2047/image_2025-07-12_14-17-48%20(2).png

ម្ចាស់ភោជនីយដ្ឋាននិយាយថា បានប្រើប្រាស់ស្រមោច ចាប់ពី៣ក្បាល ទៅ៥ក្បាលក្នុងចានអាហារពិសេស និងយកស្រមោចធ្វើជាគ្រឿងផ្សំក្នុងអាហារចំនួន១២,០០០ចាន បើគិតត្រឹមខែមករា ឆ្នាំ២០២៥នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFTWKm2_d0M8Al7Bpw_C4AaAfqPpN6jiX-OnWOhjqcnE889vl8ml_pjbcck6Ezpfv-jMURWVwCd9LYwcKPzR7N22HmIOwr66QHlixQJ4qBL8oljv3iiBHxQccz9QKKsYPYjZh3S27auEaspZQnUH2osJUdO9YGNdiMztWK9KvtrS1O6V5gXtTrN3aWO2DA/s1200/image_2025-07-12_14-17-48.png
មន្ត្រីក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថរបស់កូរ៉េខាងត្បូង និយាយកាលពីថ្ងៃទី១០ ខែកក្កដា ថា បានបញ្ជូនសំណុំរឿងរបស់ភោជនីយដ្ឋានមួយកន្លែង និងម្ចាស់ភោជនីយដ្ឋានទៅកាន់តុលាការដើម្បីកាត់ទោសពីបទបំពានច្បាប់សុខភាពចំណីអាហារ (Food Sanitation Act) ក្រោយពីរកឃើញភោជនីយដ្ឋានប្រើប្រាស់ស្រមោចក្រៀមនាំចូលពីក្រៅប្រទេសធ្វើជាគ្រឿងផ្សំអាហារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf__e2mzqWdjRML8BGTTJHDmmp6XQ-Z_5NjN8299hhjcEQ8zF15BXxfpamTV6GlJJfjx1tqS_mt5SiqIzCWAC5S8xyNRHWt6TRfYv4By_z0E-hC0AWUumAxRuO5V2CSpNJ-Fec4Qn4SZ2XbP8kgXaxgzC-_4YEuXTEJsKeBA0RdudtL3kDvwGjDaELmya5/s640/image_2025-07-12_14-17-50.png
ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថបានបង្ហាញរូបភាពស្រមោចក្រៀម២ប្រភេទនាំចូលពីប្រទេសថៃ និងអាមេរិក ហើយបញ្ជាក់ថា បានប្រើប្រាស់ក្នុងភោជនីយដ្ឋាននេះ ចាប់ពីខែមេសា ឆ្នាំ២០២១ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtw_t7WFBSu1i9ZQf9zQPWX66b_y8riZMj64sub-VBUtTtnGt7TkGEStEf0hKod__NqurzfA-KA5ss_Js4Q-8xOLUpCcTL-GMn9oi8jau9Bqf-JjH95B7rahVGrplBFAOe_18uQqBx1clqTTRwygCgE9RDId19v2qZnXwakHxTNJRypLQI9fAB6CshAb86/s624/photo_2025-07-12_13-15-49.jpg

នេះពុំមែនជាលើកទី១ទេ កន្លងមក ក៏មានភោជនីយដ្ឋានផ្សេងដាក់ស្រមោចក្នុងអាហារបែបនេះដែរ ប៉ុន្តែបើតាមច្បាប់អនាម័យរបស់កូរ៉េខាងត្បូង គឺពុំអនុញ្ញាតឱ្យភោជនីយដ្ឋានប្រើប្រាស់គ្រឿងផ្សំដែលច្បាប់ពុំទទួលស្គាល់ ។ នៅឆ្នាំ២០២៥ ច្បាប់កូរ៉េខាងអនុញ្ញាតឱ្យប្រើប្រាស់សត្វល្អិតធ្វើជាគ្រឿងផ្សំក្នុងអាហារត្រឹមតែ១០មុខប៉ុណ្ណោះ ដូចជា ៖ កណ្តូប, ដង្កូវ និងដុកឌឿក្រៀម ៕