ប្រទេសថៃ ៖ មេបញ្ជាការកងទ័ពថៃភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ឱ្យដឹងថា បច្ចុប្បន្ន ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃមានភាពធូរស្រាល ហើយកងទ័ពទាំង២ភាគីបានណាត់ចរចាដោយគ្មានអា.វុធ ចំនួន៣ដងក្នុង១សប្តាហ៍ ។ លោកពុំចង់ឱ្យប្រទេសទាំងពីរកើតសង្គ្រា.មទេ ប៉ុន្តែកងទ័ពត្រៀមខ្លួនការពារអធិបតេយ្យបើចាំបាច់ លោកជឿជាក់ថា បញ្ហាទាំងអស់នឹងបញ្ចប់ក្នុងរយៈពេល២ខែទៀត ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Structure កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។
លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគ២ បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្នថា លោកបានណាត់ចរចាជាមួយកងទ័ពកម្ពុជាដោយគ្មានអាវុធ ចំនួន៣ដងក្នុង១សប្តាហ៍ នៅតំបន់មុំ៣ ។ ពេលនេះ ស្ថានការណ៍ព្រំដែនគ្រប់តំបន់ទាំងអស់ល្អប្រសើរ ហើយកងទ័ពក្នុងតំបន់គ្មានការប៉ះទង្គិច ឬកើតសង្គ្រាមទេ ។ ប៉ុន្តែអាស្រ័យលើការចរចារបស់រដ្ឋាភិបាលកម្ពុជា-ថៃ និងកំណត់ថា តើត្រូវចាត់វិធានការដូចម្តេច ។.jpg)
ក្រោយកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) នឹងមានការកែសម្រួលកម្លាំងកងទ័ព ឬការបើកព្រំដែនកម្ពុជា-ថៃឡើងវិញ គឺនឹងអនុវត្តតាមដំណាក់កាល ។ ហេតុនេះ ការកំណត់វិធានការទាំងអស់អនុវត្តតាមគោលនយោបាយរបស់លោក ផាណា ក្លេវផ្លតថុក មេបញ្ជាការកងទ័ពជើងគោក ។

ចំណែកការសាងសង់សាលាត្រីមុខថ្មីនៅព្រំដែនឬក៏អត់ គឺនឹងរង់ចាំឱ្យស្ថានការណ៍ល្អប្រសើរជាងនេះ កងទ័ពថៃពុំត្រូវការសង្គ្រាមទេ ប៉ុន្តែក្នុងនាមជាកងទ័ពត្រូវតែការពារអធិបតេយ្យ និងត្រៀមខ្លួនជានិច្ច ។ ប្រសិនបើចាំបាច់ យើងត្រូវតែការពារខ្លួនឯង និងទឹកដី ។
លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគ២ បញ្ជាក់ថា បើមានស្ថានការណ៍អ្វីកើតឡើងអាចបញ្ចប់ត្រឹមរយៈពេល៣ថ្ងៃ ឬឆាប់រហ័សជាងនេះ គឺអាស្រ័យលើកត្តាជាច្រើន និងការត្រៀមខ្លួនរបស់ស្ថាប័នពាក់ព័ន្ធ ប៉ុន្តែដោយសារពេលនេះស្ថានការណ៍ធូរស្រាល លោកពុំចង់ឱ្យមានការប៉ះទង្គិចកើតឡើង ។ លោកនិយាយយ៉ាងមានទំនុកចិត្តថា ជម្លោះព្រំដែនកម្ពុជា-ថៃនឹងបញ្ចប់ក្នុងរយៈពេល២ខែទៀត ។.jpg)
ចុងក្រោយ លោក ប៊ុនស៊ីន ផាកក្លាង បានផ្តាំផ្ញើមកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថែទាំសុខភាព ហើយលោកចង់ឱ្យរដ្ឋាភិបាលប្រទេសទាំងពីរដោះស្រាយបញ្ហាព្រំដែនដោយជោគជ័យដើម្បីសុខសន្តិភាពរបស់បងប្អូនខ្មែរ-ថៃ ៕










