គូស្នេហ៍ទាំងក្នុងរឿងនិងក្រៅរឿង Yu Long និង Yang Miemie បានធ្វើឱ្យអ្នកគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុករបស់អ្នកទាំងពីរសម្តែងនូវក្តីរំភើបរីករាយ សប្បាយចិត្តជាខ្លាំងបន្ទាប់ពីឃើញគូស្នេហ៍មួយគូនេះបានសុំគ្នារៀបការប្រកបដោយភាពជោគជ័យ។

កាលពីមុន Yu Long និង Yang Miemie បានបដិសេធទំនាក់ទំនងរបស់ពួកគេជាច្រើនដងដោយគ្រាន់តែហៅវាថាជាដៃគូ ប៉ុន្តែក្រោយមកអ្នកទាំងពីរលែងលាក់បាំង។ Yu Long និង Yang Miemie តែងតែជាគូស្នេហ៍គំរូក្នុងចិត្តរបស់មនុស្សគ្រប់គ្នា។ 
អ្នកដែលមិនមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងរបស់ពួកគេកាលពីដើម គួរតែចុះចាញ់ដោយស្ងៀមស្ងាត់ព្រោះទំនាក់ទំនងរបស់ពួកគេកាន់តែមានភាពល្អប្រសើរឡើងហើយកាន់តែផ្អែមល្ហែម។ កាលពីដើមដំបូង ដោយសារតែ Yu Long ចាស់ជាង Yang Miemie ៩ ឆ្នាំទៅហើយ វាហាក់ដូចជាមានគម្លាតរវាងអ្នកទាំងពីរ។
ទោះជាយ៉ាងណា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះថ្វីបើខាងប្រុសមានអាយុច្រើនជាងខាងស្រី៩ឆ្នាំពិតមែន ប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរគឺពិតជាមានភាពផ្អែមល្ហែមហើយយូរៗទៅទំនាក់ទំនងនេះបានធ្វើឱ្យមនុស្សជាច្រើនព្រមទទួលស្គាល់។ កាលពីពេលថ្មីៗនេះស្នេហាតួឯកប្រុសស្រីក្នុងរឿងខ្លីរបស់ចិន កាន់តែច្បាស់លាស់មួយកម្រិតទៀតដោយ Yu Long បានស្នើសុំ Yang Miemie រៀបការផងដែរ

Yu Long បានបង្ហោះនៅលើបណ្តាញសង្គមបានប្រកាសពីដំណឹងល្អ ហើយ Yang Miemie ក៏បានឆ្លើយយល់ព្រមសំណើរៀបការរបស់ខ្លួនផងដែរ។ ក្រោយមក ប្រធានបទរបស់អ្នកទាំងពីរស្នើសុំរៀបការបានក្លាយជាការស្វែងរកដ៏ក្តៅគគុក នៅលើបណ្តាញសង្គមចិន ហើយអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនធំបាននិយាយថា «គូស្នេហ៍ក្នុងរឿង ដែលពួកគេកំពុងគាំទ្របានក្លាយជាការពិត»។
គួរបញ្ជាក់ផងដែរថា Yu Long និង Yang Miemie បានជួបគ្នាបន្ទាប់ពីធ្វើការជាមួយគ្នាក្នុងរឿងភាគខ្លីជាច្រើនដូចជារឿង «Love Day and Night» « The Killer Is a Bit Cute» «Out of Control Relationship» ព្រមទាំងរឿងជាច្រើនដែលអ្នកទាំងពីរបានសម្តែងជាមួយគ្នាសរុបប្រមាណជាង១០រឿង។.png)
Yang Miemie មានឈ្មោះពិតថា Yang Yilu មានអាយុ២៤ឆ្នាំជាតារាសម្ដែងចិន និងជាអ្នកបង្កើតវីដេអូខ្លីមកពី Fuzhou ខេត្ត Jiangxi ចំណែកឯតារាសម្តែង Yu Long មានអាយុ៣៣ឆ្នាំ៕










