តារាសម្តែងនិងជាតារាទិកតុក Lee Si Young បានធ្វើទស្សនិកជនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅពេលដែលនាងបញ្ជាក់ថា នាងមានផ្ទៃពោះកូនទីពីរ ហើយឪពុករបស់កូន នោះ គឺជាអតីតស្វាមីរបស់នាងដែលនាងបានលែងលះគ្នាកាលពីប៉ុន្មានខែមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_cUpADFfdxsugmIPa99-nc2lxQL9EMyxrYceBaXs8WNm_jdpylODzgeJt59siGo4acqvwtYWwb_-V6xkx91KGOCgRXZk-CDKKq7vEhBCDMUNVcdAFiJLzlieCaUX5xMiRnCBG-NCDbWwAc2F7ynbtA6un48aPpn3ii5eDXEdYYlrulkqVtJ-LZmnF3S0W/s1440/%EC%B9%A0%EB%B3%B4%EC%82%B0%F0%9F%8C%BF%EB%8B%A4%EB%85%80%EC%99%94%EC%96%B4%EC%9A%94%EC%97%AC%EB%A6%84%EA%B3%84%EA%B3%A1%EC%9C%BC%EB%A1%9C_%EB%84%88%EB%AC%B4_%EC%9C%A0%EB%AA%85%ED%95%9C%EC%82%B0%EC%9D%B8%EB%8D%B0_%EC%A0%95%EB%A7%90_%EC%96%B4%EC%B0%8C%EB%82%98_%ED%9E%90%EB%A7%81%EB%90%98%EA%B3%A0_%EB%82%A0%EC%94%A8%EB%8F%84_%EC%A2%8B%EB%8D%98%EC%A7%80%F0%9F%AB%A7%EB%AA%87%EB%85%84%EC%B9%98_%EC%8A%A4%ED%8A%B8%EB%A0%88%EC%8A%A4_%EB%8B%A4_%EB%82%A0%EC%95%84%EA%B0%84%EA%B1%B0%EA%B0%99%EC%95%84%EC%9A%94%E3%85%8E%E3%85%8E%E3%85%8E%E3%85%8E%E3%85%8E%E3%85%8E%E3%85%8E%E3%85%8E%E3%85%8E%EA%B7%B8%EB%A6%AC%EA%B3%A0.jpg

ថ្មីៗនេះ សារព័ត៌មានកូរ៉េបានចុះផ្សាយថា តារាសម្តែងស្រី Lee Si Young មានផ្ទៃពោះ និងទទួលការមើលថែទាំមុនពេលសម្រាល។ ឪពុករបស់កូនគឺជាអតីតស្វាមីរបស់នាង ដែលនាងបានលែងលះគ្នាក្នុងខែមីនា ឆ្នាំ ២០២៥។ ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីសម្រាល បានកូនដំបូង Lee Si Youngនិងអតីតស្វាមី បានទទួលការបង្កាត់ពូជសិប្បនិម្មិត និងដាក់អំប្រ៊ីយ៉ុងទុកដោយសម្ងាត់ ដោយមានបំណងចង់មានកូនបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVTSqgBhn3k-myayeD2jG7_WfGs_ZS0HRsoqyTpVnUhp0VtbWLH2JZHCWqE_Icq_CEkKLE6Vl6_Cvw78DYyrdJw1bu_Gt8xAJ9Ob9RfdbSyD1C4sjcYP5fhyphenhyphenFj3t_J5zhCRsIBHZps1DWHflcUOdhiZ45mPh97fc3lWPxGONATikztlG6xKwq6vuNHmMo_/s1020/image_2025-07-11_08-43-26%20(2).png
ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍របស់ពួកគេបានបែកបាក់គ្នាបន្ទាប់ពី ៨ ឆ្នាំដោយសារតែបុគ្គលិកលក្ខណៈខុសគ្នា។Lee Si Young មានបំណងចង់បានកូនទីពីរយ៉ាងខ្លាំង ហើយមិនបោះបង់ចោលក្តីសង្ឃឹមឡើយ បើទោះបីមានអាយុ ៤៣ ឆ្នាំក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWJO9RSmpQWgPxVKgqYvsZ4sew1rN57pFtQGKJGOJu-pmWFXA3n5GVeMdbZwVsO9b0nNazz-Rmyrl9UsOuA1UrPxUKC-7QgUNwQSLCt2SRBJRoQMoLuwpXzy2hTPLpLRCCeIw_zzEIy5EYmMaxZ2KYEmQVO1Ivllbw-ZH87Af4BrN7XtpWNqnGGfOeemU_/s830/image_2025-07-11_08-43-26%20(3).png

កាលពីថ្ងៃទី ៨ ខែកក្កដា ក្រុមហ៊ុនគ្រប់គ្រងរបស់ Lee Si Young គឺ ACE Factory បានចេញមកបញ្ជាក់។ យ៉ាងណាពេលវេលានៃការមានផ្ទៃពោះរបស់តារាស្រីរូបនេះមិនត្រូវបានគេបង្ហើបឱ្យដឹងនោះទេ។ ក្រោយមក Lee Si Young ក៏បានសារភាពដោយផ្ទាល់ថា ការមានគភ៌គឺជាការសម្រេចចិត្ត ផ្ទាល់ខ្លួនរបស់នាង ដោយមិនមានការយល់ព្រម ពីអតីតស្វាមីឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAAnajLUdeSx8IdzAzs3tixmyjY-yNnSoKMhO9gwUNTAOXrTsiWvoPIxHWpSIOf9wOLtATbRQQpzJv2boLXOLNaL5-u_vC49z_31XlBbskTlSydP4YrQ2KB6MrgcDP1eEshJb36k9IYLLepItX-hDAWnWtptwQujKvzQfGm26Its83pFO9UEC1L43SJief/s1200/image_2025-07-11_08-43-26.png
«នៅពេលដែលទំនាក់ទំនងរបស់ខ្ញុំជាមួយអតីតស្វាមីរបស់ខ្ញុំបានបញ្ចប់បន្តិចម្តងៗ វាក៏ស្របគ្នានឹងរយៈពេលនៃការរក្សាអំប្រ៊ីយ៉ុងរយៈពេល ៥ ឆ្នាំនឹងបញ្ចប់ ហើយខ្ញុំត្រូវធ្វើការសម្រេចចិត្ត។ខ្ញុំជាអ្នកសម្រេចចិត្តដាក់អំប្រ៊ីយ៉ុងដោយផ្ទាល់មុនពេលលុបចោល។ បើទោះជាភាគីម្ខាងទៀតមិនយល់ព្រមក៏ដោយ ខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងចំពោះការសម្រេចចិត្តរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhAmaAvf8XQZzWyp_oKhfj_kf0wcIhiHCSlfsxmmUmH_BFUyZoSTPt9RYwiQKUkevDfLExuyO_QGHOPVGVecvNL-3wgauv8-_16uOYrgH6NU2wpInNGmhEWhqLIxHI23GGXpcIY-iTHt95Dc3Q9rw07ycVRX3B7EG-48mJgvBtHDpZwfTlb3b7KVCeS1kL/s1000/image_2025-07-11_08-43-27.png

ដំបូងឡើយអតីតស្វាមីរបស់ Lee Si Young បានជំទាស់នឹងរឿងនេះ។ ប៉ុន្តែ Lee Si Young មិនបានផ្លាស់ប្តូរជំហររបស់នាងទេ។ នាងបានទៅមន្ទីរពេទ្យតែម្នាក់ឯង ធ្វើ IVF ហើយមានផ្ទៃពោះកូនទីពីរ ដោយគ្មានការយល់ព្រមពីអតីតស្វាមី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1tejqukoGpJP7sm2_pvNQMCkCgMhpo0ir7-J1lhaPovKRrUAkZCWN7qGG9kh3oyGC7Z1SDyClWz-EqqWbRzvDLgnem4PQ3LZOEzGKNZuqVRS-mNxDoZrneUD8jQOJPNr3Kdb6SyX64T6NG4FbM3ni3xWizXixCLRcuZeZErX4jFgZqYEBeDjNmBZc9GUM/s1280/image_2025-07-11_08-43-29.png

អតីតស្វាមីរបស់តារាស្រីរូបនេះបាននិយាយថា លោកប្រឆាំងនឹងការមានកូនទៀតព្រោះពួកគេបានលែងលះ។ ទោះជាយ៉ាងណាពេលនេះកូនកើតមក លោកនឹងបំពេញតួនាទីជាឪពុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggKrsCGNBgoKf2fr-OSXpCHNuFaKr4av-t4pfowjpYMNtjOb7vmBLdtTsmQFqkFq1ZVxe_gIDVcroaPP7-eYN8NY7XNrTfiNOftxV-Iq1mAMlfrLfPdHn_0P_kesdN0gjdrfGT9wamuGTcjjWoMtBNcLIRRxyB6jkLSFkqGeGIe8-MLO-8x-Bjnge4OCxs/s1350/%F0%9F%87%BA%F0%9F%87%B8%F0%9F%97%BD%EC%B4%88%EB%93%B1%ED%95%99%EA%B5%90%EB%95%8C_%EC%97%84%EB%A7%88_%EC%95%84%EB%B9%A0%EB%9E%91_%EC%98%A4%EB%B9%A0%EB%9E%91_%EB%AF%B8%EA%B5%AD%EC%97%AC%ED%96%89_%EA%B0%80%EC%84%9C_%EC%97%A0%ED%8C%8C%EC%9D%B4%EC%96%B4%EC%8A%A4%ED%85%8C%EC%9D%B4%ED%8A%B8_%EB%B9%8C%EB%94%A9%EC%97%90_%EA%B0%94%EB%8D%98_%EA%B8%B0%EC%96%B5%EC%9D%B4_%EC%95%84%EC%A7%81%EB%8F%84_%EC%96%B4%EC%A0%9C%EC%B2%98%EB%9F%BC_%EC%83%9D%EC%83%9D%ED%95%9C%EB%8D%B0%F0%9F%98%87_%EC%A0%9C%EA%B0%80%20(2).jpg
Lee Si Young កើតក្នុងឆ្នាំ ១៩៨២ ជាអ្នកប្រដាល់អាជីព និងជាតារាសម្ដែងកូរ៉េ។ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០០៨។ តារាសម្តែងរូបនេះបានសាងភាព ល្បីល្បាញក្នុងរឿងភាគទូរទស្សន៍ដ៏ល្បី «Boys Over Flowers » ឆ្នាំ២០០៩ និងរឿង «Sweet Home»ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8MnJfB3SIxcAqhU7GV_e4DmAeRdmaLKJ3zZf3SMcmgb-bPxzlhkp-pUQ84B1j6xm9qrVvxkI_RyNIPkYKw1xannr2nLmHnUc1yHpqL0sC2NPFFbg5Zkr89QHhC0B-VwgUGGtHMEUcuN6U4nOJO951v_ZquCk6s5FAk3kvuVSfd6wIy_Hp98r9AkzIjKy1/s1350/%F0%9F%87%BA%F0%9F%87%B8%F0%9F%97%BD%EC%B4%88%EB%93%B1%ED%95%99%EA%B5%90%EB%95%8C_%EC%97%84%EB%A7%88_%EC%95%84%EB%B9%A0%EB%9E%91_%EC%98%A4%EB%B9%A0%EB%9E%91_%EB%AF%B8%EA%B5%AD%EC%97%AC%ED%96%89_%EA%B0%80%EC%84%9C_%EC%97%A0%ED%8C%8C%EC%9D%B4%EC%96%B4%EC%8A%A4%ED%85%8C%EC%9D%B4%ED%8A%B8_%EB%B9%8C%EB%94%A9%EC%97%90_%EA%B0%94%EB%8D%98_%EA%B8%B0%EC%96%B5%EC%9D%B4_%EC%95%84%EC%A7%81%EB%8F%84_%EC%96%B4%EC%A0%9C%EC%B2%98%EB%9F%BC_%EC%83%9D%EC%83%9D%ED%95%9C%EB%8D%B0%F0%9F%98%87_%EC%A0%9C%EA%B0%80.jpg

នៅឆ្នាំ ២០១៧ តារាសម្តែងរូបនេះ បានរៀបការនៅកំពូលនៃអាជីពរបស់នាង។ ស្វាមីរបស់នាងនៅពេលនោះជាអ្នកជំនួញដ៏ល្បីឈ្មោះក្នុងអាជីវកម្មភោជនីយដ្ឋាន។ Lee Si Young តែងតែចែករំលែកអំពីជីវិតដ៏ប្រណីតរបស់នាងនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb7f34LuqoOtfCMmF1UlFUe3Bz3SQuw0jJowOSALLV-SlBN1e6bul5kCcaXRH23eZ7Nwfj03lqARDPyN5sLDnIqw_ndsFb5PK3DWARRf-V50zshHEcdCnIsXdNnT-27EuNGH9gr9tnYZJmvA3H-8A0WwTJATSBtoxh6BD-N27g_3YtD-VUwZOvoWRxgPPk/s1440/%F0%9F%A9%B5%EB%82%B4%EC%82%AC%EB%9E%91%20%ED%95%A0%EB%A6%AC%F0%9F%8F%8D%EF%B8%8F@harley.korea%20(1).jpg

តារាសម្តែងវ័យ ៤៣ឆ្នាំ ធ្លាប់បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលនាងបង្ហោះរូបថតដែលនាងយកកូនប្រុសដំបូងទៅសិក្សានៅសាលាអន្តរជាតិ មួយដែលគេស្គាល់ថាជាសាលា «អភិជន» ដែលមានតម្លៃសិក្សាជាង ៧០០លានវ៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBDI1Mv1PmggLFvZYNWNkZzZMhCm230CoAFYFcvPIupaJ-CAxz1u2orqjE8JtxRMuNY8XNny5AxNrAOn_A0BQJTY5e_A3rO1LPX4GWYPiyYu_RuQY39t7b7-0rCJ46wkKAn4ukB4yssQ4RmIB_nGBwc2PjB-43h45o1FnL2UDYGZGutx97p4xhzdPuzU9N/s1440/%F0%9F%A9%B5%EB%82%B4%EC%82%AC%EB%9E%91%20%ED%95%A0%EB%A6%AC%F0%9F%8F%8D%EF%B8%8F@harley.korea.jpg

ទោះបីជារៀបការជាមួយអ្នកជំនួញក៏ដោយ Lee Si Young នៅតែឯករាជ្យផ្នែកហិរញ្ញវត្ថុ ដោយសារប្រភពចំណូលចម្បងរបស់នាងពីកិច្ចសន្យាសម្តែង និងពាណិជ្ជកម្ម៕