ហូជីមិញ៖ ប៉ូលិសទីក្រុងហូជីមិញ បានរកឃើញបន្លែត្រយ៉ូងចេក និងដើមចេកចិតស្រាប់រាប់រយគីឡូក្រាម កំពុងត្រូវបានគេដាក់ត្រាំក្នុងទឹកដែលមានសារធាតុបូរ៉ាក់ (borax) សម្រាប់ប្រើក្នុងសាប៊ូបោកគក់សម្លៀកបំពាក់ នៅទីតាំងស្តុកបន្លែចំនួនបីកន្លែង ដែលត្រៀមប្រមូលយកទៅដាក់លក់នៅលើទីផ្សារ។.jpg)
នាយកដ្ឋានប៉ូលីសសេដ្ឋកិច្ចវៀតណាម (PC03) កាលពីថ្ងៃអាទិត្យមុន បានដាក់ពាក្យបណ្ដឹ.ងទៅនឹងកន្លែងចំនួនបីនៅក្នុងតំបន់លំនៅដ្ឋាន Ben Luc ក្នុងសង្កាត់ Binh Dong ខណ្ឌទី 8 ទីក្រុងហូជីមិញ ពីបទប្រើប្រាស់សារធាតុគីមីពុលក្នុងអាហារ។ សារធាតុគីមីពុលដែលគេរកឃើញមានដូចជា បូរ៉ាក់ និង សារធាតុ Bleaching ត្រូវបានគេលាយដាក់ចូលទៅក្នុងទឹកសម្រាប់ត្រាំត្រយ៉ូងចេក ដែលចិតរួចដើម្បីជួយឲ្យវានៅពណ៌ស្រស់ល្អ។
.jpg)
តាមប្រភពសារព័តឥមាន VN Express នាថ្ងៃអង្គារ ទី៨ ខែកក្កដា បានឲ្យដឹងថា៖ ក្រុមប៉ូលីសវៀតណាម (PC03) បានឆ្មក់ចូលទីកន្លែងចំនួនបីក្នុងពេលដំណាលគ្នា និងបានរកឃើញបន្លែដើមចេក និងត្រយ៉ូងចេកដែលចិតរួចជាច្រើនដុំ ដែលកំពុងត្រាំក្នុងធុងចំណុះ ២០០ លីត្រ ដែលពោរពេញទៅដោយសារធាតុពណ៌សដើម្បីកាត់ជ័រ។
នៅទីតាំងមួយទៀត ដែលមានបុគ្គលិកច្រើននាក់ ប៉ូលីសបានរកឃើញផ្កាម្លិះ ៦០គីឡូក្រាម ត្រាំក្នុងធុងដែលពោរពេញទៅដោយល្បាយនៃសារធាតុ sodium metabisulfite, alum និង borax ។ ម្ចាស់ទីតាំងនោះបាននិយាយថា អាជីវកម្មរបស់គាត់មិនបានចុះបញ្ជីត្រឹមត្រូវទេ ហើយគាត់មិនមានលិខិតបញ្ជាក់ពីសុវត្ថិភាពចំណីអាហារដែរ។ ប៉ូលិសរឹបអូសបានម្សៅក្រាមពណ៌សជាង ១១៥ គីឡូក្រាម និងម្សៅក្រាមគីមីរាប់សិបគីឡូក្រាមពីកន្លែងទាំងបី។
គួរឲ្យដឹងថា បូរ៉ាក់ (Borax) គឺជាសារធាតុគីមីម្យ៉ាង ដែលបង្កើតឡើងពីសារធាតុរ៉ែធម្មជាតិឈ្មោះ សូដ្យូមបូរ៉ាត។ វាត្រូវបានបង្កើតឡើងសម្រាប់ប្រើជាសារធាតុកាត់សម្អាត គ្រឿងសម្អាង និងថ្នាំសម្លា.ប់សត្វល្អិត។ ប៉ុន្តែត្រូវបានហាមឃាត់មិនឲ្យប្រើលើចំណីអាហារឡើយ ព្រោះប៉ះពាល់ដល់សុខភាព។
សារធាតុនេះគ្រោះថ្នាក់ណាស់ ជាទូទៅគេប្រើវាក្នុងធ្វើជាសាប៊ូសម្អាតសម្លៀកបំពាក់ គ្រឿងសម្អាង ជាគ្រឿងផ្សំរបស់ឡេលាបខ្លួន សាប៊ូដុសខ្លួនជាដើម ព្រោះវាមានមុខងារ ការពារ ឬលាងសម្អាតជាតិខ្លាញ់ និងជួយកាត់ជម្រះឲ្យសម្លៀកបំពាក់ឲ្យបានសស្អាត។ ផលប៉ះពាល់កម្រិតស្រាលនៅពេលសារធាតុនេះចូលក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្សមានដូចជា ឈឺពោះ រាគ ប្រតិកម្មអាលែហ្សី ប៉ុន្តែបើធ្ងន់ធ្ងរនឹងបង្កទៅជា ពិបាកដកដង្ហើម ហៀរសំបោរ ខូចថ្លើម ប្រព័ន្ធប្រសាទ តម្រងនោម និងរហូតដល់ស្លា.ប់។ តាមពិតនៅប្រទេសវៀតណាម ការប្រើប្រាស់សារធាតុ borax ត្រូវបានហាមឃាត់ក្នុងការផលិត និងកែច្នៃដាក់លើអាហារ ប៉ុន្តែមនុស្សមួយចំនួនដែលគ្មានសីលធម៌ គ្មានគុណធម៌ជាមនុស្ស នៅតែបន្តប្រើវាក្នុងអាហារ៕










