ថៃ៖ សារព័ត៌មាននៅក្នុងបណ្ដាញសង្គមថៃបានចោ.ទថា កម្ពុជាបានគប់គិតជាមួយក្រុមHecker (ហេគឃ័រ) នៅកូរ៉េខាងជើង ដើម្បីវា.យប្រ.ហារលើស្ថាប័នមួយចំនួននៅក្នុងប្រទេសថៃ ទាំងដែលជាក់ស្ដែង គឺក្រុមហេគឃ័ររបស់ថៃសោះ ជាអ្នកព្យាយាមរុកគួនប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែមិនបានសម្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4SA758uPdXKmu9wIZcZaOhJBm_TMRynfXizMiB9eN4dOxA-DHjwieozuP4TZNgOkv8KITBfM4NwTLllgdMz20ZZihply4qPTHeY4rYQSc-fjLFJvN3hWpQuegoCM9Zs3EWNc-8q28m4XQRM9e8D40wX1GSpWtAjQpuLHwEYzrcRPvPY0lA2dMpdeaMMv8/s750/photo_2025-07-09_10-30-28%20(2).jpg

ក្រោយពីមានការផ្សព្វផ្សាយបែបចោ.ទប្រកាន់មកលើកម្ពុជារបស់សារព័ត៌មានថៃថា កម្ពុជាមានទំនាក់ទំនងជាមួយក្រុមហេគឃ័ររបស់កូរ៉េខាងឃើងបែបនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ហៅកាត់ ក.ប.ទ បានចេញមកច្រានចោល និងធ្វើការបកស្រាយបញ្ជាក់យ៉ាងដូច្នេះថា៖ រាជរដ្ឋាភិបាលកម្ពុជា មិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (ហេគឃ័រ) របស់កូរ៉េខាងជើង ដូចការចោ.តប្រកាន់នេះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMvFNtu6SHQpPSdpoyVDgStTxITAtIPXRrfaCTyBfKfTaRKQoq8ObdHr8nYYR6Iz_ccPnX5RxRxUYO85mE5gdmLpZhhoxF1VDhq2PwGMlOfwZEuVsUCO24Wkd27X7pBylDOzQfjhHDwzaCXpyViWd6fNSFHO-m9LM9KYl8JIfYq9xLs1KD_MXg49bzMyhT/s896/photo_2025-07-09_10-30-28.jpg
ជាងនេះទៅទៀត ក្រសួងបានលើកឡើងថា៖ ក.ប.ទ យល់ឃើញថា ការចោ.ទប្រកាន់នេះជាចេតនាអាក្រ.ក់របស់ថៃ ដើម្បីបង្ខូចកេរ្តិ័ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។ ផ្ទុយទៅវិញ ក.ប.ទ សង្កេតឃើញថាក្រុមចោរបច្ចេវិទ្យាថៃ ដែលមានឈ្មោះថា BlackEye-Thai ទៅវិញទេ បានព្យាយាមវា.យប្រ.ហារសារប័រ (Cyber) មកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជាស្ទើតែទាំងអស់ក្នុងរយៈពេល២សប្ដាហិ៍ចុងក្រោយនេះ តែត្រូវទប់ស្កាត់ដោយប្រព័ន្ធសុវត្ថិភាព និងទទួលរងផលប៉ះពាល់តិចតួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9yaAmz-JiyZbEJSOPMwDAviv5RSExs_cYiaYKZ3tExZjTbV3Ssse06f0qIjCAoB7q6X-PMvqZODlRfDronO3uXNXZIKQ_rgv01bufKQpOuIDl8j-1amXZVrYVxFw3FOY51FFaz98_T2f3939zDr7CxX27riJ9K2EJnUD0MMwtS81_z7paAR6285C9AFmA/s990/photo_2025-07-09_10-30-29.jpg

គួរឲ្យដឹងផងដែរថា កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្លាប់បានច្រានចោលម្ដងរួចមកហើយ លើការចោទប្រកាន់របស់ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃ ដែលបានអះអាងថា កម្ពុជាគែជាសម្បុកនៃបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដ៏ធំបំផុតមួយរបស់ពិភពលោក និងថែមទាំងចោទប្រកាន់ថាមានបញ្ហានេះទំនាក់ទំនងនឹងក្រុមឥស្សរជន ឬអ្នកមានឥទ្ធិពលដែលកំពុងកាន់អំណាចនៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyo25sjaEoOcoSTm_DhKhtbpXuOvxTrYv7pEOluTqEQugDXWiFZKm5sH-rqa9WM9Rdsjlo5FWAn90XUB90NtoGNGVR_qJxkqG7VdjLggc9MZUMcCh3ffOwR0rsOyk3m9CbXD9IqIwZGs0yKiOvrA9glNgqZIgZxJjmm9Fb9RdtpvgqMm4WdIdb0OPLNb1c/s1280/photo_2025-07-09_10-30-30.jpg
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍របស់កម្ពុជា ក៏បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការវាយប្រហារតាមអ៊ីនធឺណិតដែលផ្តោតលើគេហទំព័ររដ្ឋាភិបាល និងវេទិកាឌីជីថល ដោយអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីការពារប្រព័ន្ធរបស់ពួកគេ គណនីអ្នកប្រើប្រាស់ និងអ្នកផ្តល់សេវាអនឡាញ៕