ការប្រកួតប្រជែងបច្ចេកវិទ្យា AI ថ្មីៗដែលមានបច្ចេកវិទ្យាកាន់តែឆ្លាតវៃនៅលើពិភពលោក បានធ្វើឱ្យអ្នកស្រាវជ្រាវពីបច្ចេកវិទ្យា AI ព្រួយបារម្ភពាក់ព័ន្ធនឹង AI ចាប់ផ្តើមកុហក និងគំរា.មចែកចាយរឿងសម្ងាត់របស់អ្នកប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI4ciU2iwVuJqI4ToGgv2iF15MB1ZuZ1tN7szbOcv6HtFNodLTXzf7_ONuA0DGujajt0CZXTLSf9LKPP_mpIkab2czpgA680WU52QfNnis4oFRFkTxEMUqvNGkwtKWEDrk3fH4HDMNYRPU0-pt-tFkCWDzihy5HCJVH58NHLUn5-6ICD6cByi8VFGEn5K0/s1280/image_2025-07-10_09-52-33%20(2).png
ករណីគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង គឺវិស្វកររបស់ Anthropic គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអភិវឌ្ឍន៍ម៉ូឌែល AI ប្រភេទ Claude 4 ត្រូវបាន AI របស់ខ្លួនគំរាមថា នឹងចែកចាយពីទំនាក់ទំនងស្នេហារបស់វិស្វករក្បត់ចិត្តភរិយា ប៉ុន្តែវិស្វករក៏ឆ្លើយតបទៅ AI វិញថា លោកនឹងដកកុងតាក់ភ្លើងចេញ ។ រីឯកម្មវិធី ChatGPT ក៏ព្យាយាម Copy និងសរសេរកូដរបស់ខ្លួនផ្ញើទៅបណ្តាញ Server នៅខាងក្រៅដើម្បីទប់ស្កាត់ការបិទ និងបដិសេធ ប្រសិនបើមានការចាប់កំហុស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBXKZgHWnNzmzRudIWpu3m-lpAcdwXQG6yUB7ergjLoAcgeY-pjxTLpAdeHsPmLQs0AejpkNfGXo1Qe_S3Mn0qTT4aE74KnuQebB1haqYfrwkWN13pFwfwHKAPr33-qm3PmZXaLLVSeVMsL38QCXvWKOUAronFizs7Ent0CnGOyZGYYvduMcPlXgydHCNq/s1600/image_2025-07-10_09-52-33.png

បច្ចុប្បន្ន អ្នកស្រាវជ្រាវពីបច្ចេកវិទ្យា AI ពុំទាន់យល់ទាំងអស់ពីអាកប្បកិរិយាបែបនេះរបស់វា ប៉ុន្តែការប្រកួតប្រជែងបច្ចេកវិទ្យាខ្ពស់របស់ AI ថ្មីៗបានកំណត់សមត្ថភាពរបស់ AI ផ្សេងៗ ។ វាថែមទាំងអាចបង្កគ្រោះថ្នាក់ដល់មនុស្សយ៉ាងឆាប់រហ័សផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg26lJlapr-8EwVPzMH-PgkRAO3HwuYfHSqEinVkriFniHxqSYyUvbO4DQp7FZ4bgMb2i39dJphx6WOiwFhm2lCal8gwNb_tUvxY8nYHO8CQ9f9aKVrUTWwgZ2lNN0UoP5PYfR9YYUqoHaymN2XF2klcTaZX88VlCuzkhvOnuljGd2SqKdNuAUZqsq0drxA/s2048/image_2025-07-10_09-52-34.png

លោក Simon Goldstein សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យហុងកុងនិយាយថា បច្ចេកវិទ្យា AI ថ្មីៗកាន់តែធ្វើឱ្យមនុស្សបារម្ភខ្លាំងឡើង បើទោះជាវាធ្វើតាមបញ្ជាក្តី ពេលខ្លះ វាលួចមានគោលបំណងសម្ងាត់របស់ខ្លួន ។ បច្ចុប្បន្ន ការកុហករបស់ AI នៅមានកម្រិត ហើយវាកើតឡើងពេលអ្នកស្រាវជ្រាវតាំងចិត្តសាកល្បងដើម្បីរកចំណុចខ្សោយរបស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuK_bcXmXJQRPwYUXbLSYkMlg-2WCQz6c9W_eZwwk334zuL5fYIw_2L_qxqschX63_NhUcq2VFI2FK5uE70Xomxw1to9aL2lqyWxtpM2rim9ASVr-GxruwLywuhX7nqiVA9BQnYUxZzJxp3qm7o04N4mdt12NWYgwqavhu8bkfTQfi3G23VGMEAZSq024k/s771/image_2025-07-10_09-52-35.png

តាមការសង្កេត គឺ AI ចាប់ផ្តើមកុហក ឬមានអាកប្បកិរយាអាថ៌កំបាំង និងបានកើតឡើងពិតមែន ។ អ្នកប្រើប្រាស់ AI ប្រាប់ថា ពួកវាកុហក និងបង្កើតភស្តុតាងដោយខ្លួនឯងទៀតផង ។ បើទោះជាក្រុមហ៊ុននានាផ្តល់ភាពសំខាន់លើសុវត្ថិភាពនៃការប្រើប្រាស់ AI ប៉ុន្តែក្រុមហ៊ុន Amazon ដែលគាំទ្រក្រុមហ៊ុន Anthropic ព្យាយាមបង្ហាញ AI ថ្មីបំផុតដើម្បីយកឈ្នះគូប្រជែង គឺ OpenAI ។ ហេតុនេះ ការប្រកួតប្រជែងយ៉ាងឆាប់រហ័ស និងគ្រោះថ្នាក់នេះនឹងធ្វើឱ្យពេលវេលាត្រួតពិនិត្យសុវត្ថិភាព AI កាន់តែតិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG9KJ9CSF8mWgrtjP0uwnSn_xxDtqGJtoc1EgD8y9rLqVg30E6TSG9WdDiAKdkgmcYtCoi_dSVoqilK__Ebz9utYnJ0293w7wJ9bDkkZBM5hOuvqQjMuGy2JS19led5W1snLI-B8Qg2Dgx49iiYQKxOsM9QeOxXO3qDDHqmcUi_2i6_6_AidBX2YJMiDiy/s1200/image_2025-07-10_09-52-36.png

លោកសាស្ត្រាចារ្យ Simon Goldstein បញ្ជាក់ថា បញ្ហានេះនឹងឃើញកាន់តែច្បាស់ពេលប្រព័ន្ធស្វ័យប្រវត្តិអាចធ្វើការងារស្មុគស្មាញរបស់មនុស្សកាន់តែរីករាលដាល ហើយលោកគិតថា មនុស្សភាគច្រើនពុំសូវយល់ដឹងពីបញ្ហានេះប៉ុន្មានទេ ៕