ប្រទេសថៃ ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Top News បានផ្សាយពីបទសម្ភាសន៍តាមទូរស័ព្ទជាមួយមេបញ្ជាការកងទ័ពភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយលោកស្នើឱ្យកងទ័ពខ្មែរជួយប្រាប់ពលរដ្ឋខ្មែរដែលមកលេងប្រាសាទតាមាន់ធំ និងប្រាសាទផ្សេងៗរក្សាភាពស្ងប់ស្ងាត់ ហាមបង្ហាញអត្តសញ្ញាណខ្មែរជាម្ចាស់ប្រាសាទ ។ ប៉ុន្តែលោកសំណូមពរឱ្យពលរដ្ឋថៃមកលេងប្រាសាទតាមាន់ធំឱ្យច្រើនដើម្បីបង្ហាញអត្តសញ្ញាណជាតិ និងភាពជាម្ចាស់ប្រាសាទ ថែមទាំងចង់ធ្វើរបងព័ទ្ធជុំវិញប្រាសាទតាមាន់ធំ បើរដ្ឋាភិបាលបញ្ជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDo82v_J83-E89TH6sjZDWsLvwol7GGqCCc1GqM7-TB9hdtvQGmuczWAC59mjCq3MsB1_6-27Iu18YzmsOYIve2FNNxbaqxOGisLI0QUr5A4QIvbw-aj-aH7OkoMAIA2Zj_kONpG20zA0XNeeTvez1vcwtF2H_IYj3TVVN98EHTvHo4q0WoHowbCVpuKhc/s600/photo_2025-07-08_09-19-17.jpg
លោក ប៊ុនស៊ីន ផាកក្លាង បានជំរុញឱ្យពលរដ្ឋថៃមកលេងប្រាសាទតាមាន់ធំឱ្យច្រើន ដើម្បីបង្ហាញថាថៃជាម្ចាស់ប្រាសាទនេះ ក៏ដូចជាជំរុញសេដ្ឋកិច្ចថៃនៅតាមព្រំដែន និងផ្តល់កម្លាំងចិត្តឱ្យកងទ័ពថៃ ។ រីឯពលរដ្ឋខ្មែរមកលេងប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងថតរូបភាពនៅប្រាសាទ លោកបែរជាចាត់ទុកថា នឹងធ្វើឱ្យស្ថានការណ៍កាន់ តែតានតឹងទៅវិញ ហើយថា ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyDTkJ-8DxtI4A9qWF7gEXSqcdOSm3X_zaH40YYuSedHCb9G_KurukpMmV7p7pTGomCpRoHYIycc_V7lKFD9H-uLD44fyc0Jy5gfRNZcb5odMVnwith8kS_ZeOMEmPHsxxXUcQUMT-F2J4_cW6m-ZTJTcAt1Q5RNqhxJLd6Q-fkOwFuLdKx5ul8ow1Inue/s1080/photo_2025-07-08_09-19-17%20(2).jpg
លោកនិយាយថា នឹងព្យាយាមធ្វើឱ្យស្ថានការណ៍ព្រំដែនធូរស្រាល ហើយកងទ័ពថៃត្រូវតែបន្តភាពអត់ធ្មត់ ។ រដ្ឋាភិបាលថៃបានធ្វើកិច្ចព្រមព្រៀងជាមួយកម្ពុជាយូរមកហើយឱ្យពលរដ្ឋខ្មែរមកលេងនៅប្រាសាទ ប៉ុន្តែបើរដ្ឋាភិបាលបញ្ជាឱ្យកងទ័ពសាងសង់របងព័ទ្ធជុំវិញប្រាសាទតាមាន់ធំ លោកនឹងអនុវត្តតាមបទបញ្ជាបិទប្រាសាទតាមាន់ធំភ្លាម ។ ប្រសិនបើកងទ័ពកម្ពុជាផ្ទុះអាវុធជាមួយកងទ័ពថៃមុន លោកនឹងតទល់វិញ ពុំចរចាឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxyyFjotUzbnMhZTKMHBo4hntG8bU3DG6cRFPk7GHBkRcvaqnVVQ1ziYmSA8HWTF9XliTd5H-Uti2Y-uhfH3WYKoJqtkki2XVcxYxiWc80VYc0xrqzekHRKawRw_gQ11McyQhvgX0pZo2dgIHHm-vQ-xv5d6Zlw0NgbHR5MYuND2faUR6-rte1rf98xf-t/s960/image_2025-07-09_08-40-37.png
ចុងក្រោយ លោក ប៊ុនស៊ីន ស្នើឱ្យកងទ័ពនៅព្រំដែនកម្ពុជា-ថៃទាំងអស់ការពារអធិបតេយ្យឱ្យល្អបំផុត ហើយនៅខែកញ្ញា ឆ្នាំ២០២៥ លោកនឹងចូលនិវត្តន៍ពីការងារក្លាយ ជាពលរដ្ឋសាមញ្ញ ។ ក្រោយចូលនិវត្តន៍ លោកនឹងឈប់ពាក់ព័ន្ធជាមួយនយោបាយ និងផលប្រយោជន៍អ្វីទាំងអស់ លោកមានតែខ្លួន និងទឹកចិត្តការពារប្រទេសជាតិប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfAXJP2iyGpF4g17qfmqUNA035JatGwsNHkspWNB7VXKyHX_Bo5DwU9yadZnddyjq8Fis-oEYxyGUYMXjm6aypvGD-CzgfpxrKelDtByxkMwS3IGlgf9yMt5TN4xUHFXnqjrN-0IvExBDO67BRg66GsRzOmBjhokkVovVk6FzhezRCX1mNpX2nt2muQvQP/s1280/photo_2025-07-08_09-19-18.jpg

លោកថា ៖ «៣ខែទៀត ខ្ញុំចូលនិវត្តន៍ពីការងារហើយ ពុំដឹងថាអនាគតបែបណាទេ ប៉ុន្តែខ្ញុំនឹងមិនពាក់ព័ន្ធជាមួយនយោបាយ បើទោះជាមនុស្សជាច្រើនចង់ឱ្យខ្ញុំប្រឡូកនយោបាយក្តី ។ ខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវ៤ចំណុចក្រោយចូលនិវត្តន៍ គឺជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន រឿងផលប្រយោជន៍គ្មានទេ គឺមានតែបេះដូងការពារប្រទេសជាតិ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZoJBUGe0kh62YScGI7B0r_W6C_jvlxmj41M8thQ_fFyIITAr5gYdlVCneyK2H9B2pgQFZgGpsxx8nlcX3KZJfDW9h_7xBvyYSIHhSqCSzy3V88e5LY1yTqoRv8MrLEEwmBNJ2eMsircKsMcO2tAmiq_QU6mhqqtp62-s_mhnHWTTFNWin5Ulasj2QpWgT/s800/photo_2025-07-08_09-19-17%20(3).jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកក្កដា កន្លងមក កងទ័ពថៃ និងពលរដ្ឋថៃបានហាមឃាត់ភ្ញៀវទេសចរខ្មែរមិនឱ្យថតរូបបង់ក្រមាមានរូបទង់ជាតិកម្ពុជា ជាប់នឹងប្រាសាទតាក្របី ដោយសារខ្លាចភ្ញៀវទេសចរខ្មែរបង្ហាញអត្តសញ្ញាណាជាតិខ្មែរជាម្ចាស់ប្រាសាទ ហើយពលរដ្ឋថៃថែមទាំងប្រើអាកប្បកិរិយាហិង្សាមកលើមកលើភ្ញៀវទេសចរខ្មែរទៀតផង ។ ប៉ុន្តែលោក ប៊ុនស៊ីន បែរជាអំពាវនាវឱ្យពលរដ្ឋថៃមកលេង និងថតរូបនៅប្រាសាទបុរាណឱ្យបានច្រើនដើម្បីបង្ហាញថា ថៃជាម្ចាស់ប្រាសាទ ៕