សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាស់តឿនទៅកាន់ប្រទេសនានាដែលចង់តវ៉ាជាមួយការដំឡើងពន្ធទំនិញរបស់អាមេរិក គឺអាមេរិកនឹងដំឡើងពន្ធខ្ពស់ថែមទៀត ខណៈលិខិតពន្ធទំនិញដែលអាមេរិកបញ្ជូនទៅឱ្យប្រទេសនីមួយៗចូលជាធរមាន ។ លោកថា ការដំឡើងពន្ធលើកនេះនៅតែអយុត្តិធម៌សម្រាប់អាមេរិក ពីព្រោះអាមេរិកទទួលបានថវិកាតិចណាស់ បើធៀបនឹងការខូចខាតដែលប្រទេសនានាបានធ្វើប៉ុន្មានឆ្នាំកន្លងមក ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ។

លោក Trump និយាយថា ប្រទេសណាក៏ដោយដែលចង់តវ៉ារឿងការដំឡើងពន្ធទំនិញរបស់អាមេរិក គឺយើងនឹងដំឡើងពន្ធខ្ពស់ថែមទៀត ។ កាលពីថ្ងៃទី៧ ខែកក្កដា មេដឹកនាំអាមេរិកបានបញ្ជូនលិខិតពន្ធទំនិញទៅកាន់១៤ប្រទេស ហើយលោកប្រាប់ថា បើប្រទេសណាតវ៉ារឿងអាមេរិកដំឡើងពន្ធទំនិញ ប្រទេសនោះនឹងត្រូវអាមេរិកដំឡើងពន្ធបន្ថែម ។.png)
លោក Trump បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថា ការដំឡើងពន្ធនេះចាត់ទុកថា ពុំយុត្តិធម៌សម្រាប់អាមេរិក ពីព្រោះអាមេរិកទទួលបានថវិកាតិចតួចណាស់ បើធៀបនឹងការខូចខាតដែលប្រទេសនានាធ្វើប៉ុន្មានឆ្នាំកន្លងមក ។ លោកថា ៖ «ពុំធ្លាប់មានប្រធានាធិបតីណាធ្វើបែបនេះទេ ខ្ញុំបានធ្វើតាំងពីអាណត្តិទី១ រួមទាំងជាមួយចិន និងប្រទេសនានា ។ យើងមានចំណូលពីពន្ធកើនឡើងរាប់សែនលានដុល្លារ គ្មានអតិផរណា នេះជាពេលជោគជ័យផ្នែកថវិកាខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ» ។.png)
លិខិតពន្ធទំនិញដែលអាមេរិកបានបញ្ជូនទៅប្រទេសនានាបានចូលជាធរមានហើយ ។ ក្រៅពីនេះ លោកក៏បាននិយាយពីការធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសអង់គ្លេស និងចិន ហើយអាមេរិកជិតសម្រេចកិច្ចព្រមព្រៀងជាមួយឥណ្ឌាដោយជោគជ័យ ។ រីឯប្រទេសផ្សេងៗដែលធ្លាប់ចរចាជាមួយអាមេរិក គឺពុំអាចធ្វើកិច្ចព្រមព្រៀងបានទេ ទើបយើងបញ្ជូនលិខិតពន្ធទៅឱ្យ ។
បើចង់សហការ ប្រទេសទាំងនេះត្រូវតែបង់ពន្ធឱ្យអាមេរិកតាមការកំណត់ ។ អាមេរិកបានផ្ញើលិខិតពន្ធទៅឱ្យប្រទេសទាំងនេះរួចហើយដើម្បីផ្តល់ដំណឹងឱ្យជ្រាបពីអត្រាពន្ធប៉ុន្មានត្រូវបង់ ។ ប្រទេសខ្លះអាចមានការផ្លាស់ប្តូរអត្រាពន្ធតិចតួច អាស្រ័យលើពួកគេមានហេតុផលគ្រប់គ្រាន់ យើងនឹងពុំធ្វើអ្វីអយុត្តិធម៌ឡើយ ។ ការពិត វាគ្រាន់តែជាថវិកាតិចតួច បើធៀបនឹងថវិកាគួរទទួលបាន ។ យើងអាចដំឡើងពន្ធលើសនេះ ប៉ុន្តែដោយសារមើលឃើញនូវទំនាក់ទំនងល្អជាមួយប្រទេសផ្សេងៗ ទើបខ្ញុំកំណត់ពន្ធក្នុងអត្រានេះ ៕










