នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ តុលាការថៃបានចេញដីកាឱ្យសមត្ថកិច្ច Cyber ថៃចា.ប់ខ្លួនលោកឧកញ៉ា កុក អាន សញ្ជាតិខ្មែរ ដោយចោទប្រកាន់ថា លោកជាម្ចាស់ទីតាំងឧក្រិដ្ឋ.កម្មឆ្លងដែន ព្រមទាំងពាក់ព័ន្ធជាមួយឧក្រិដ្ឋ.កម្មឆ្លងដែន និងលាងលុយក.ខ្វក់ ។ ជំហ៊ានដំបូង សមត្ថកិច្ចថៃបានរឹបអូសរថយន្តទំនើបជាច្រើនគ្រឿង និងរឹបអូសប្រាក់ សរុបចំនួន២៧លានបាត ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod ។
.jpg)
ខ្លឹមសារក្នុងដីកាតុលាការថៃបញ្ជាក់ថា លោកឧកញ៉ា កុក អាន សញ្ជាតិខ្មែរ គឺជាម្ចាស់អគារ Crown Casino Resort មានកម្ពស់២៥ជាន់ រួមទាំងជាម្ចាស់អគារ១៨ជាន់ បានបង្កើតទីតាំង Call Center ដ៏ធំនៅទីក្រុងប៉ោយប៉ែត ដែលឆបោកពលរដ្ឋថៃ នៅប្រទេសកម្ពុជា ។ ក្រៅពីនេះ តុលាការថៃក៏បានចោទថា លោក កុក អាន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងលាងលុយកខ្វក់ ហើយសមត្ថកិច្ចថៃបានឆ្មក់ឆែកឆែរទីតាំង១៩កន្លែង នៅទីក្រុងបាងកក ខេត្តសមុទ្រប្រាកាន និងខេត្តឈុនបុរី ដែលជាបណ្តាញរបស់លោក កុក អាន ។

តាមការផ្សាយសារព័ត៌មាន Khaosod គឺជនល្មើសបានបោកប្រាស់តាមអ៊ីនធើរណេតក្នុងរូបភាពផ្សេងៗ ដូចជា ៖ Hybrid Scam, Call Center និងលាងលុយកខ្វក់តាមរយៈគណនីក្លែងក្លាយ និងរូបិយប័ណ្ឌឌីជីថល ។ លើសពីនេះ ថែមទាំងបោកប្រាស់ពលរដ្ឋថៃជាច្រើនឱ្យមកធ្វើការ រួមទាំងបង្ខំឱ្យស្កេនផ្ទៃមុខដើម្បីបញ្ជាក់ពីប្រតិបត្តិការ និងឃុំខ្លួនជនបរទេស ។
ក្រោយការស៊ើបអង្កេតបង្ហាញថា លោក កុក អាន គឺជាម្ចាស់អគារដែលក្រុមឧក្រិដ្ឋកម្មឆ្លងដែនធ្វើជាទីតាំងប្រព្រឹត្តល្មើស ហើយលោកបានចូលរួមក្នុងសកម្មភាព មិនថាដោយផ្ទាល់ ឬប្រយោលដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន ។ លោកបានធ្វើសកម្មភាព និងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងក្រុមឧក្រិដ្ឋកម្មឆ្លងដែនតាមរយៈការចាត់ការ ការបញ្ជា ការញុះញង់ ផ្តល់ភាពងាយស្រួល ឬផ្តល់យោបល់ឱ្យប្រព្រឹត្តល្មើសធ្ងន់ធ្ងរ ។
.png)
ហេតុនេះ ភ្នាក់ងារស៊ើបអង្កេតថៃបានដាក់សំណើទៅតុលាការព្រហ្មទណ្ឌឱ្យចេញដីកាចាប់ខ្លួនលោក កុក អាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត ។ មានសេចក្តីរាយការណ៍ថា សមត្ថកិច្ច Cyber របស់ថៃបានឆ្មក់ឆែកឆែរទីតាំង ចំនួន១៩កន្លែង ហើយសមត្ថកិច្ចបានរឹបអូសរថយន្តទំនើបជាច្រើនគ្រឿង និងរឹបអូសប្រាក់ សរុបចំនួន២៧លានបាត ៕
 
		 
	









