គេចាំបានថាកាលពីឆ្នាំ២០២៣ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានកត់សម្គាល់ថាតារា ទិកតុក ox_zung ដែលមានឈ្មោះពិតថា Seo Won Jeong មានអ្នកតាមជាង៥៥ លាននាក់ល្បីជាមួយពាក្យ «MaMa» បានផ្អាកការបង្ហោះវីដេអូរបស់ខ្លួន។ បន្ទាប់ពីមាន ការងឿងឆ្ងល់ Won Jeong ត្រូវបានគេចោទប្រកាន់ថាជា «Influencer ម្នាក់» ស្ថិតនៅក្នុងការស៊ើបអង្កេតការរំលោភបូក។
.jpg)
ទូរទស្សន៍ SBS បានរាយការណ៍ថា «Influencer ម្នាក់និងបុរសម្នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទរំលោភផ្លូវភេទស្ត្រី»។ ព័ត៌មានបានរៀបរាប់ថា “Influencer ម្នាក់” និងបុរសផ្សេងទៀតបានផឹកស្រាជាមួយ ស្រ្តីម្នាក់មុនពេលនាំនាងទៅផ្ទះបុរសផ្សេងទៀត ហើយចាប់រំលោភនាង។ ស្រ្តីនោះ ត្រូវបានគេនិយាយថាបានទូរស័ព្ទទៅប៉ូលិសដោយរាយការណ៍ថានាង «បានលឺសំលេងរំខាននៅពេលនាងភ្ញាក់ឡើងបន្ទាប់ពីនាងដេកលក់»ហើយថានាង ត្រូវបានបុរសទាំងពីររំលោភបំពានផ្លូវភេទ» ។
ខណៈពេលដែលរបាយការណ៍ព័ត៌មានដំបូងមិនបានបង្ហាញពីឈ្មោះ ឬមុខរបស់ Seo Won Jeong ដោយបង្ហាញវីដេអូព្រិលៗសម្រាប់ជាឯកសារយោង ទោះយ៉ាងណាអ្នកតាមដាននៅតែដឹងថាជាតារាទិកតុកដ៏ល្បីរូបនេះ។

នៅខែមេសា ឆ្នាំ២០២៥ មានសេចក្តីរាយការណ៍ថា Influencer Seo Won Jeong ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ៦ ខែ ប៉ុន្តែការកាត់ក្តីលើកទី ២បានរកឃើញថាលោកមានពិរុទ្ធពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយសារតែខ្វះព័ស្តុតាងនៃការរំលោភបូកទោសនោះត្រូវបានប្តូរមកដាក់ពន្ធនាគារ១ឆ្នាំ៦ខែ និងព្យួរ២ឆ្នាំ ។
Influencer រូបនេះក៏ត្រូវបានគេរាយការណ៍ថាបានធ្វើការព្រមព្រៀងជាមួយជនរងគ្រោះ។ Won Jeong បានចែករំលែកការបង្ហោះកាលពីថ្ងៃទី ២៧ ខែឧសភា ដោយមានការសូមទោស និងហាក់ដូចជាទទួលស្គាល់ថាជា Influencer នៅក្នុងសំណួរដោយបញ្ជាក់ថាលោកបានសហការជាមួយនឹងការស៊ើបអង្កេត។ ដំបូងឡើយមិនមានការបង្ហោះតាមពីក្រោយនេះទេ ប៉ុន្តែ Won Jeong បានបន្តបង្ហោះនៅ TikTok ។

កាលពីថ្ងៃទី ៣ ខែកក្កដា Won Jeong បានចែករំលែកការបង្ហោះដែលបង្ហាញពីខ្លួនឯងផ្ទាល់មុនពេលប្រឈមមុខនឹងកាមេរ៉ានិងអោន។ លោកក៏បានចែករំលែកវីដេអូមួយនៅថ្ងៃបន្ទាប់ ដោយត្រឡប់ទៅការបង្ហោះមាតិកាឡើងវិញធម្មតារបស់ខ្លួន។មនុស្សជាច្រើនមានការភ្ញាក់ផ្អើលពេលឃើញ Won Jeong ត្រឡប់មកវិញបន្ទាប់ពីការកាត់ទោសការរំលោភផ្លូវភេទរបស់លោក ហើយបានខឹងសម្បារនឹងការវិលត្រឡប់ទៅបង្ហោះខ្លឹមសារវិញលឿនយ៉ាងនេះ៕










