នាព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៥ កងទ័ពកម្ពុជា និងទាហានឈុតខ្មៅថៃ បានប៉ះពាក្យសម្តីគ្នា នៅតំបន់ភ្នំខ្មោច។

កងទ័ពទាំងសងខាង បានប្រដាប់ដោយអាវុធរៀងៗខ្លួន បានឈរប្រកែកគ្នាមួយប្រ៉ាវ ដោយកងទ័ពថៃព្រមចុះពីភ្នំត្រឡប់ទៅវិញ តាមការទាមទាររបស់កងទ័ពកម្ពុជា។
ហេតុការណ៍នេះ មិនបានបង្កជាការផ្ទះអាវុធនោះទេ ដោយកងទ័ពកម្ពុជារក្សាជំហរដ៏អង់អាចក្លាហាន និងរក្សាភាពអត់ធ្មត់ ការពារដែនអធិបតេយ្យភាព។
នាប៉ុន្មានរយៈចុងក្រោយនេះ តំបន់ភ្នំខ្មោច ហាក់មានការប៉ះពាក្យសម្តីគ្នាជារឿយៗ រវាងកងទ័ពកម្ពុជា និងទាហានឈុតខ្មៅថៃ ដោយកន្លងមក កងទ័ពកម្ពុជា បានដេញកងទ័ពថៃរហូតដល់ភ័យភ្លេចកាំភ្លើង តែកងទ័ពកម្ពុជា ចិត្តល្អក៏ហៅមកយកវិញ។
គួរបញ្ជាក់ថា ទាហានឈុតខ្មៅ ចេះតែចង់បង្កបញ្ហាជាមួយទាហានកម្ពុជា ដោយកាលពីប៉ុន្មានថ្ងៃមុន នៅភូមិមុំ៣ ទានហានថៃបានដើរល្បាតខុសផ្លូវ បំពានកិច្ចសន្យ ក៏ត្រូវទាហានកម្ពុជា រុញឱ្យត្រឡប់ទៅដើរល្បាតតាមការផ្លូវចាស់ដែលធ្លាប់ធ្វើរួមគ្នាវិញ៕










