ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានច្រានចោលការ លើព័ត៌មានដែលថា ជប៉ុនកំពុងផ្តល់ឱ្យថៃនូវយន្តហោះគ្មានមនុស្សបើក។
បើតាមទីប្រឹក្សាស្ថានទូត Asagi Miyoshi បាននិយាយថា៖”ព័ត៌មាននេះគឺមិនពិត។រដ្ឋាភិបាលជប៉ុនមិនដែលមានគម្រោងផ្តល់អាវុធដល់ប្រទេសថៃទេ ហើយក៏មិនបានទទួលសំណើបែបនេះពីប្រទេសថៃនោះដែរ”។
ទីប្រឹក្សាស្ថានទូត រូបនេះបានសង្កត់ធ្ងន់ថា៖”ក្នុងនាមជាមិត្តប្រទេសទាំង២ ជប៉ុនមានការព្រួយបារម្ភជាខ្លាំង ដោយអំពាវនាវឱ្យការដោះស្រាបញ្ហាព្រំដែនប្រកបដោយសន្តិវិធី។
យោងតាមសារព័ត៌មាន Kyodo របស់ជប៉ុនបានចេញផ្សាយនៅថ្ងៃទី ២១ ខែមិថុនា ថាជប៉ុននឹងផ្គត់ផ្គង់ឧបករណ៍ការពារជាតិដល់ប្រទេសថៃ តុងហ្គា ទីម័រខាងកើត ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាពួញូហ្គីណេ ហ្វីលីពីន និងស្រីលង្កា ដែលជាជំនួយសន្តិសុខ ក្នុងគោលបំណងគឺដើម្បីធានាសុវត្ថិភាពផ្លូវសមុទ្រនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលចិនកំពុងពង្រីកជំហរយោធារបស់ខ្លួន។
នៅក្នងជំនួយនេះ ក៏គេប្រទះឃើញមានយន្តហោះគ្មានមនុស្សបើក ដែលផលិតដោយជប៉ុន ក្នុងគោលបំណងប្រើប្រាស់ក្នុងបេសកកម្មជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ៕










