បន្ទាប់ពីតារារ៉េប ហ្សេដេស ប្រកាសផ្តាច់ទំនាក់ទំនងជាសាធារណៈផ្អើលអស់មហាជន ជាមួយ យ៉ា រ៉ូណា ដែលជាអ្នកគ្រប់គ្រងនិងជាគូស្នេហ៍ ស្រាប់តែ ហ្សេដេស បង្ហោះថា Prank ។ ទោះយ៉ាងណាមុននឹងមានការបង្ហោះថា Prank គេបានឃើញ យ៉ា រ៉ូណា ថានាងនឹងត្រៀម Live បកស្រាយអ្វីដែលកើតឡើងព្រោះ ហ្សេដេស ជាអ្នកចាប់ផ្តើមមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghPmx687gZfZgKNaMtFVSjpAmiIxZHRpaoKZLR9CgdIyd9tcjEbf8pe26vMi37RXG77xsHwSc8b_wMq1yX4Full2sZEOEwsFHqxYbFBjjOqRMEgZ9ut5-ZmHtDB-dCGOKpJawUbUzz4zYMuCpZ_C9TrNsjLqCfolrZkrZdnOebvJMDlrHwK36YriqvVZMp/s2048/image_2025-07-02_13-26-40%20(2).png

កាលពីរសៀលថ្ងៃទី២ កក្កដា តារារ៉េប ហ្សេដេស ម្ចាស់បទ «ក្រឡុក» បានប្រកាសជាសាធារណៈថាចាប់ពីពេលនេះតទៅលោកលែងមាន ទំនាក់ទំនងអ្វីទាំងអស់ជាមួយនឹង អ្នកគ្រប់គ្រងចាស់របស់ខ្លួន យ៉ា រ៉ូណា ទៀតហើយ។ ក្នុងនោះ ហ្សេដេស ក៏បានបញ្ជាក់ទៀតថាសម្រាប់ការងារផ្សេងៗគឺអាចទាក់ទងជាមួយលោកផ្ទាល់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHOhNgAC3FftOmf7rtYkmV2cordpZjkUUqASxkxV3fEcEB-HrSuUkKOwXlhOx5dTz8zDZiwRnic_gV0pOubrugEN9iEPcfo1bTYxiQncQkS2rqcifBWEwiEeO8jqEQoJgP53hr-g_eXjGXPSkXpSkjWhJUgHv_UVEX7MNzUulf92cP2g3zjVsLIyVXFcOR/s2048/image_2025-07-02_13-26-45%20(2).png

ការបង្ហោះនេះបានជំរុញឱ្យអ្នកគាំទ្របានបង្ហាញការភ្ញាក់ផ្អើលមិនតិចនោះទេព្រោះធ្លាប់តែឃើញអ្នកទាំងពីរផ្អែមល្ហែមស្រាប់តែមកប្រកាសផ្តាច់ទំនាក់ទំនងទៅវិញខណៈនៅលើទិកតុករបស់ យ៉ា រ៉ូណា បានបង្ហោះការយំយែករបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMG0mDizHXo3GGNdIdzeDHMPUGuF_20ksCZwPH_3KPL_wdMRYTbEIRidU7bV5CgQ3LBJJJy1LDzlY-DEwVjdi7FND8jTCV7lGZXeYXZ0-1XOdwuRG_VK5xBm2G5uEYiWnYtTtt25NfubsGS1CvqgiaXby7_AZD3DnAdH04-Ouhp-y9szTCkqcgtvhcXVmg/s2048/image_2025-07-02_13-26-40.png

បន្ទាប់ពី ហ្សេដេស ប្រកាសខាងលើនេះមិនបានប៉ុន្មានគេបានឃើញគណនីហ្វេកប៊ុករបស់ យ៉ា រ៉ូណា បានបង្ហោះតបតវិញយ៉ាងក្តៅគគុកទៅកាន់ ហ្សេដេស ហើយនាងថានឹង Live បកស្រាយ។ នៅរសៀលថ្ងៃទី២ ដដែលនោះ យ៉ា រ៉ូណា បានបង្ហោះថា «យប់នេះខ្ញុំនឹង live និយាយរឿងខ្ញុំពាក់ព័ន្ធនឹង ហ្សេដេស ។ មានបញ្ហាមិនដោះស្រាយជាមួយគ្នា២នាក់ទេ ចូលចិត្តដើរប្រកូរប្រកាស… អ្នកជាអ្នកធ្វើដាក់ខ្ញុំមុនទេ កុំថាខ្ញុំអាក្រក់ឱ្យសោះ»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-ro1R2Ny6lfPO9XgaSKpZlVOKTD-16WBzKuBFUwnpDHqur6T_tJ8Bf83FSG0SjkzVgzoSxBm7bb4G3luB7z0lKYY0-Uz-Dt7Xjv8nIzGD7oA8c80vw8cp-rJvp_xyGHB5JhDzPqcyYhV62bDXVH_dX8csqCkasy661THNpJKWK2C3Y0u93cTwoGVY9vuY/s2048/image_2025-07-02_13-26-41.png 

ក្រោយពី យ៉ា រ៉ូណា បង្ហោះសារត្រៀមបកអាក្រាតបែបនេះហើយស្រាប់តែយប់ឡើង តារារ៉េប ហ្សេដេស បានបង្ហោះថា «Prank»។ មិនត្រឹមតែប៉ុណ្ណោះ ហ្សេដេស ក៏បានបន្ថែមក្នុងខម្មិនដែរថា ប្រហែលជាធ្វើឱ្យ Hater ខកបំណងហើយ៕