រឿន ណាត កំពុងសាងសុភមង្គលពេញទីជាមួយនឹង លាវ វេងហួរ ជាស្វាមីនៅឯទឹកដីសហរដ្ឋអាម៉េរិក។ ឆ្លងកាត់បទពិសោធន៍ក្នុងជីវិតជាប្តីប្រពន្ធក្នុងរយៈពេលជិត២ខែបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨រូបនេះបានផ្តាំផ្ញើទៅកាន់នារីៗដទៃទៀតមុននឹងសម្រេចចិត្តជ្រើសរើសស្វាមីត្រូវគិតឱ្យមែនទែនព្រោះយើងអាចជ្រើសរើសស្វាមីបានប៉ុន្តែកូនមិនអាចជ្រើសរើសឪពុកបាននោះទេ។

អ្នកនាង រឿន ណាត បានបង្ហោះរូបមួយសន្លឹកក្នុងរូបភាពជាកូនក្រមុំកាលពីថ្ងៃទី១ កក្កដា ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «មុនសំរេចចិត្តរៀបការ……រើសប្តី រើសឱ្យមែនទែន ព្រោះអ្នកមិនត្រឹមតែរើសតែប្តីទេ អ្នករើសប្រុសម្នាក់ដែលអ្នកនឹងចំណាយពេលពេញមួយជីវិតជាមួយអ្នកពេលអ្នកស្អាត ពេលអ្នកធ្លាក់សម្រស់ ពេលអ្នកកាច ពេលអ្នកស្លូត ពេលអ្នកឧស្សាហ៍ ពេលអ្នកខ្ជិល បើអ្នករើសខុសគេចាំតែចាប់កំហុស មើលឃើញតែចំណុចអវិជ្ជមានរបស់អ្នក បើអ្នករើសត្រូវអ្នកនឹងរើសបានប្រុសម្នាក់ដែលស្រឡាញ់ទទួលយកអ្នកជាអ្នក មិនតែប៉ុណ្ណោះអ្នកនឹងរើសបានកូនប្រសារ បងថ្លៃ ប្អូនថ្លៃ ដ៏ល្អសំរាប់គ្រួសារអ្នក រឹតតែពិសេសគឺអ្នកបានរើសឪពុកដ៏ល្អសំរាប់កូៗរបស់អ្នក ត្រូវចាំថាអ្នកអាចរើសប្ដីបាន តែកូនរបស់អ្នកមិនអាចរើសឪពុកបានទេ»។ 
គួរបញ្ជាក់ផងដែរថា រឿន ណាត និង លាវ វេងហួរ បានរៀបការជាមួយគ្នានៅឯសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ខណៈបានភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លើទឹកដីប្រទេសកម្ពុជា។ ទាំងមុននិងក្រោយរៀបការ Mister Friendship International 2023 និង Miss Universe Cambodia 2018 គឺរស់នៅជាមួយគ្នាពោរពេញដោយសុភមង្គល។ ស្នេហារបស់ រឿន ណាត និង លាវ វេងហួរ បានចាប់ផ្តើមនៅពេលអ្នកទាំងពីរមានឱកាសសម្តែងភាពយន្តខ្នាតធំជាមួយគ្នា៕
 
		 
	









