ប្រទេសបារាំង ៖ ពលរដ្ឋរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង និងភ្ញៀវទេសចរបរទេសជាច្រើននាក់ពុំអាចទ្រាំទ្រនឹងអាកាសធាតុក្តៅខ្លាំងបានសម្រុកទិញកង្ហារតូច-ធំ និងម៉ាស៊ីនត្រជាក់នៅតាមហាងទូទាំងទីក្រុងប៉ារីស ក្រោយពីសីតុណ្ហភាពក្នុងទីក្រុងនេះកើនឡើងរហូតដល់៣៧អង្សាសេ បណ្តាលឱ្យរលកកំដៅគ្របដណ្តប់ពេញទីក្រុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPKWNaqMLIViv8iPCNhCrZgyVabwjtoOQSygPdw9EJdfD5NPuHzeYzXfNOqsqJZAVZerU8Tt6gHpqwI46VxnFAhbeEgxvogSV8XeEg8LXOszuL71oXKQjJpNyLjmgw9TdsWcyOtaIw85EnTQv6qdFc2b2ymoMr7h6mWoE33rNzpqN77sAOnHHD8s8Uz8J8/s1200/image_2025-07-02_11-09-17%20(2).png
នាយកទីផ្សារហាងលក់សម្ភារៈអគ្គិសនី «Darty» នៅភាគខាងលិចទីក្រុងប៉ារីស ប្រាប់ថា ហាងបានលក់កង្ហាររាប់រយគ្រឿងកាលពីចុងខែមិថុនា ឆ្នាំ២០២៥ ដោយអតិថិជនមានតម្រូវការទិញកង្ហារ ចាប់ពីទំហំតូច រហូតដល់ធំ ដើម្បីប្រើប្រាស់ក្នុងបន្ទប់ ។ ក្រៅពីនេះ ហាងក៏បានលក់កង្ហារទឹក និងម៉ាស៊ីនត្រជាក់ផងដែរ ក្រោយពីអតិថិជនមានតម្រូវការច្រើនដោយសារអាកាសធាតុក្តៅខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEmChSaD2Tdzf89bwmTtFAG1DpKj0j1ZjiVTtWvCYLHC8VOUeJhXgxmlYp2oHo-ygM3fiIo05hONgjwnHSIaQPzvtj4iFETlDYhDWsEuFKFWGttG9jX58PcOrro7CzeiLT7xoylJk-9fYHgo2pvpj4fBUpZbqeU53uQnA4KP0M6bUAOwhnhkrQk7b2Ciiv/s1200/image_2025-07-02_11-09-19.png
លោក លីអូម៉េល ឌីវូល នាយកទីផ្សារហាងលក់សម្ភារៈអគ្គិសនី «Darty» និយាយថា ៖ «យើងមានវិធីដោះស្រាយបញ្ហាចំពោះមុខ ដោយសារលំនៅឋានជាច្រើននៅទីក្រុងប៉ារីស ពុំសូវមានរបាំងការពារកំដៅថ្ងៃបានល្អទេ ។ សីតុណ្ហភាពក្នុងបន្ទប់សម្រាក បន្ទប់ទទួលភ្ញៀវ និងបន្ទប់ផ្សេងៗ គឺលើសពី៣០អង្សាសេ ហើយវាពិបាកណាស់ក្នុងការសម្របខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwZiXUnHmVTLos-FD7tVuUqFAYJDzmXjVfltwmrQl9cZUnezYIrdb7qWHNWYrmWHeMySCjYctRDhPbI3slxD2GLi0wIZKpWqf8mHGgbEYWnqmuyHYLNRG841OuiwZZ11WDLyDF-9lNAFujCu2YyOum256l2xMi21OHZkk2lSV-oFpHdNWyWJRiX5l2GIlc/s1024/image_2025-07-02_11-09-18.png

ពលរដ្ឋនៅទីក្រុងប៉ារីសពុំអាចទ្រាំទ្រនឹងអាកាសធាតុក្តៅខ្លាំងបានទេ ពួកគេក៏សម្រុកទៅទិញកង្ហារ និងម៉ាស៊ីនត្រជាក់នៅតាមហាងបន្ថែមទៀត ដោយសារពុំអាចសម្របខ្លួននឹងអាកាសធាតុក្តៅបែបនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0GHKPiVVWfW1FgJTb2xBRolO-PXP4Po1kJHZ06l1Jzp2BYr52ufoR6pqiTF5ID8KVPBo-Y95-1X4ywidDdqhcYhW74ri4f3U0DAWM1fsgcNED75wDkPtiSlr2QJLFeivAXvSLlqN9UFYn4whSbXEM9WH1xEuPCzTaOgoQGWI7K5nmoVG_TLXV3KOxN2bv/s1024/image_2025-07-02_11-09-17.png
ភ្នាក់ងារឧតុនិយមបារាំងបានជូនដំណឹងទៅកាន់ពលរដ្ឋពីអាកាសធាតុក្តៅបំផុតក្នុងតំបន់ចំនួន១៦ រួមទាំងទីក្រុងប៉ារីស ហើយភ្នាក់ងារឧតុនិយមព្យាករថា សីតុណ្ហភាពនឹងកើនឡើងកាន់តែខ្ពស់ រហូតដល់ថ្ងៃទី២ ខែកក្កដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnf1FdL-4KR4a38Vj_aEW7cMUg13Oa-59eHgqCVUrBLTlrPfcJtwleVwl3r-jUkzldGnYseg91Q5uoLrxXFhZiY_bJscJkAUOnQqMSITJO8OvsudiUrpHoaxnowI0q1098pWh9Fm-SgbGMKoOFiQxvG5MxT_VVzW5RbNB6z039RYGHkui6i78EuEhIu52l/s1200/image_2025-07-02_11-09-18%20(2).png

គួរបញ្ជាក់ថា ភ្នាក់ងារអាកាសធាតុអង្គការសហប្រជាជាតិ (UN) បញ្ជាក់ថា នាថ្ងៃអនាគត ពិភពលោកនឹងប្រឈមជាមួយអាកាសធាតុក្តៅជាញឹកញាប់ និងកាន់តែក្តៅខ្លាំងឡើង ។ ដូច្នេះ ពិភពលោកគួរតែរៀនសូត្រ និងត្រៀមខ្លួនរស់នៅជាមួយរលកកំដៅ ដោយសារទង្វើរបស់មនុស្សធ្វើឱ្យអាកាសធាតុប្រែប្រួល ៕