លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជានៅចុងឆ្នាំនេះ។

ដំណើរទស្សនកិច្ចនេះត្រូវបានពិភាក្សាដោយលោក John Noh ជំនួយការរដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក និងឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។

បើតាមការចេញផ្សាយរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឱ្យដឹងថាក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានពិភាក្សាអំពី “បញ្ហាសន្តិសុខក្នុងតំបន់ និងទំនាក់ទំនងយោធាទ្វេភាគី” ។

នៅក្នុងដំណើរទស្សនកិច្ចខាងមុខនេះ គឺជាការស្តារទំនាក់ទំនងទ្វេរភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស២។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០២២មក មូលដ្ឋានទ័ពជើងទឹករាម ត្រូវបានបស្ចិមប្រទេសដាក់ការសង្ស័យ ជាពិសេសមន្ត្រីសន្តិសុខរបស់សហរដ្ឋអាមេរិក ដែលភ័យខ្លាចថាមូលដ្ឋានទ័ពនេះ នឹងត្រូវបានប្រទេសចិនកាន់កាប់ទាំងស្រុង៕