ប្រទេសថៃ ៖ ទំនងប្រើប្រាស់យុទ្ធសាស្ត្រអស់គ្មានប្រសិទ្ធភាពហើយ ទើបរត់មករកមេធំដែលដឹងច្បាស់ខាងផែនទីវិញម្តង នាយករដ្ឋមន្ត្រីថៃបានទូរស័ព្ទទៅបញ្ចុះបញ្ចូលប្រធានាធិបតីបារាំងឱ្យជួយគាំទ្រសហការរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីគោលជំហររបស់ថៃ គឺចង់បានទ្វេភាគី មិនចង់ឡើងដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigRr3rP3n4BsTnXTIXcug0CxSWMJwisjC1aDCBnQi4swd3L4kMU4CekfnwtsTCA5s0jpWgwPkH7v_kpJv9_Ed3gMKyEx9V539bNhr2mOS3udgfqqkVKo9sTvNbHzTuOLiBy4Wq93Y65iu-X2Qpmnl-T2lXiDdEbin3kM62xFZkElkTZjBnIeeAU8_ug_n4/s1280/photo_2025-06-28_08-55-59.jpg
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានទូរស័ព្ទទៅប្រធានាធិបតីបារាំង លោក Emmanuel Macron ដើម្បីពង្រឹងទំនាក់ទំនង ហើយថៃសង្ឃឹមថា បារាំងក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធនឹងសហការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រការចរចាទ្វេភាគីរវាងកម្ពុជា និងថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Thai Press ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgES5WsAvw1PVd9BqDOIvlubef-E83ffu4Qd0hK_Znvj4FrjD20LudTRXXzMmkuOb00DnDDQPtjgq4SWOJe-7YI8upmuhj0ulJ06iKeCe2bovan46yEOWEMWcV6dGQYiPd9hopTlkNwzcAbaY5KIZP-palbccLua-JuTh8p3YFm1mVL919hS2y-O70zCG0/s1280/photo_2025-06-28_08-56-00.jpg
បើតាមការអះអាងលោកស្រី ផេថងថាន គឺប្រធានាធិបតីបារាំង លោក Emmanuel Macron រីករាយដែលបានជជែកជាផ្លូវការលើកដំបូងជាមួយលោកស្រីតាំងពីឡើងកាន់តំណែងមក ។ លោកស្រីបានបញ្ជាក់ពីការតាំងចិត្តពង្រឹងទំនាក់ទំនងរវាងថៃ និងបារាំង ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhExrs7pKLGIEfzAG39uroWNrJUu0xvcV9BdNuFIR-Xh_6jYeKMdb7SigG1RJzsOsqPvAigg0veDhYcUPTk056hWw65ufthlfHtjigsbcZ4qy3TWKE1tmT8hmo3DV7FhDmkL8KJdnIX3FvvyDIr1EXwg-sEVaIWsLBxb9CT3rsuHPFe8HW8xt7JVBg0WClc/s670/photo_2025-06-28_09-02-05%20(2).jpg

លោកស្រី ផេថងថាន ប្រាប់ទៅប្រធានាធិបតីបារាំងថា ថៃផ្តល់ភាពសំខាន់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រដ្ឋាភិបាលថៃបានចាត់វិធានការខ្លាំងក្លាដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមអ៊ីនធើរណេត ដោយសហការជាមួយប្រទេសជិតខាង និងបារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiibndm0VfiHnjz4JA9svohtr_PqutDPbIUTRzcWURbJn2zrUB2RQDwh8if-YZQUrWsYWOA8sHGXLG4ibZj-YdmF5pqo0dT68orB9W8D8xPJmzjKIeHTno2Cz1rEGdjJEg3cevOe8WEF2tR_upHYOMyowSLDZopSOW3PnRIlCUvBf3FOLrmbzssr8b1jjN7/s1280/photo_2025-06-28_09-02-05.jpg

លោកស្រីបានបញ្ជាក់ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថា ថៃប្រកាន់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី ស្មោះត្រង់ និងឈរលើមូលដ្ឋានមិត្តភាពល្អជាមួយប្រទេសជិតខាង ហើយថៃនឹងសាមគ្គីជាមួយអាស៊ាន និងគោរពច្បាប់អន្តរជាតិ ។ ថៃមើលឃើញថា ការចរចាទ្វេភាគីមានប្រសិទ្ធភាពបំផុតក្នុងការរកដំណោះស្រាយ និងផលប្រយោជន៍រួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNh5lkMID3ZK96YqYhPLiU1AL1ktk20Mwm4z9dyLJ6XeCzB5PgqFnK5zWkL9g8zmD2n4ChKztPaFQo7HaBZjIZCW_PGIxwDMb9wzw5x1twrTBEuqZFoxditdSRYsuwnUDKATrlLMhTEeAXY0sVkvypeE41D9ItOjIbcH1v2S80oqPOvGmoiIwDk563MJCC/s1280/photo_2025-06-25_10-32-11%20(2).jpg

ថៃនៅតែគាំទ្រឱ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ ហើយសង្ឃឹមថា បារាំងក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធនឹងគាំទ្រការចរចាទ្វេភាគីរវាងកម្ពុជា និងថៃ ។ ប្រធានាធិបតីបារាំងបានជ្រាបពីគោលបំណងរបស់ថៃ និងពិចារណាសម្របសម្រួលជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFYVX9q14d46ktex_eRclx943IOsThabU92kVZLVYlNFL_FjdMHAKtqsvEBWqQuLDUkd1qHQ9axcGoErPs4ETLCwDoPigDdqKpkNvG_Zde126fiTWsK7qBX59fmbHGmX339WXdfOcnrHuaoXplpOrBr4yG_wp95FBrNADQoQC6BKTtU_Oo3rWYGl2bDdX/s1200/photo_2025-06-25_10-32-11.jpg

ភាគីទាំងពីរក៏បានពិភាក្សាពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងស្ថានការណ៍មីយ៉ាន់ម៉ា ដោយថៃប្រកាន់នូវជំហរបញ្ឈប់ការបាញ់គ្នា និងប្រើប្រាស់អំពើហិង្សារបស់គ្រប់ភាគី ហើយថៃនឹងជំរុញសន្តិភាពនៅមីយ៉ាន់ម៉ា ក៏ដូចជាគាំទ្រតួនាទីរបស់ម៉ាឡេស៊ីជាប្រធានអាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBO-WPxrFeT5yLXJAjHeE5S0jvyTP9CIIidiGDRpgE5WKHmLm8Up5w5CFbbcdeTuALRyKhC-rx4p_VZDm7hVSI6xneiB9IPIl1ROBLISkufF_Zjs77d_QYc5OeWDkjiAoVYAS1H4OcizfUngETUb3-uKLNluL2JWuN3uGGZxIkmY-n3hUbuIQhPqHmnFQv/s1024/image_2025-06-30_08-18-46.png

លោកស្រី ផេថងថាន រីករាយបើប្រធានាធិបតីបារាំងធ្វើដំណើរទស្សនកិច្ចមកប្រទេសថៃជាផ្លូវការ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (Organisation Internationale de la Francophonie : OIF) ដែលរៀបចំឡើងនៅកម្ពុជា នាឆ្នាំ២០២៦ ។ ប្រធានាធិបតីបារាំងក៏បានអញ្ជើញនាយករដ្ឋមន្ត្រីថៃធ្វើដំណើរទស្សនកិច្ចទៅបារាំងជាផ្លូវការ រួមទាំងអញ្ជើញចូលរួមប្រជុំ «Paris Peace Forum» នៅបារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFccIP7nFwvkkVhMfgWRh3sEZtl8Yukv4FATDEJ0-ZlKNQdSGdD0ICUfnxmYBNWZ40sAwer4Tya7kOME_E9gbD3sIMkhFi6kpO12xZfIBlIw310TSjBA142Etfrter4YOnsyInXy_S8TPmSIxTab8ba2oBIVNYx3_BIBpLRk-CMtTvgo2rmkJG6h5K4mb2/s1920/image_2025-06-30_08-18-45.png

ភាគីទាំងពីរមើលឃើញពីស្ថានភាពបច្ចុប្បន្នមិនប្រាកដប្រជាផ្នែកនយោបាយ និងសេដ្ឋកិច្ច ដែលភាគីទាំងពីរត្រូវសហការបន្ថែម ជាពិសេស ផ្នែកពាណិជ្ជកម្ម ការវិនិយោគ ហើយភាគីទាំងពីរជឿជាក់លើកិច្ចសហការផ្អែកលើគោលការណ៍អន្តរជាតិ ខណៈបារាំងនឹងសហការជាមួយថៃផ្នែកសន្តិសុខ បច្ចេកវិទ្យាអវកាស ។ ថៃបានអរគុណបារាំងដែលគាំទ្រការចូលរួមជាសមាជិក OECD និងសង្ឃឹមថា បារាំងនឹងគាំទ្រការចរចា FTA ថៃ-សហភាពអឺរ៉ុប ៕