វៀតណាម ៖ អាជ្ញាធរវៀតណាមបានពិនិត្យឃើញសញ្ញាគ្រោះថ្នាក់នៅក្នុងគ្រឿងផ្សុំម្ហូបអាហារដ៏សំខាន់មួយ ដែលប្រេងសម្រាប់ដាក់ក្នុងចំណីសត្វរាប់ម៉ឺនតោនត្រូវបានលក់ដោយសម្ងាត់ សម្រាប់យកមកប្រើជាប្រេងចម្អិនអាហារនៅក្នុងភោជនីយដ្ឋាន រោងចក្រ និងទីតាំងផលិតអាហារមួយចំនួននៅទូទាំងប្រទេស។
យោងតាមសារព័ត៌មាន VN Express កាលពីថ្ងៃទី26 មិថុនា បានឲ្យដឹងថា នាយកដ្ឋានសុវត្ថិភាពចំណីអាហារវៀតណាម បានចេញការព្រមា.នទូទាំងប្រទេសកាលពីថ្ងៃពុធ ទី25 បន្ទាប់ពីប៉ូលិសខេត្ត Hung Yen បានបង្ក្រាបប្រតិបត្តិការជួយដូរប្រេងក្លែងក្លាយដ៏ធំមួយ។ ក្រុមហ៊ុនផលិត និងនាំចេញអាហារ Nhat Minh រងការចោ.ទប្រកាន់ថាបាននាំចូលប្រេងបន្លែកម្រិតទាបសម្រាប់ចំណីសត្វ យកមកវេចខ្ចប់ឡើងវិញក្រោមម៉ាកសញ្ញា OFOOD និងចែកចាយវាជាប្រេងចម្អិនអាហារសម្រាប់មនុស្ស។.jpg)
មន្ត្រីសុវត្ថិភាពចំណីអាហារបាននិយាយថា៖ «ប្រេងក្លែងក្លាយនេះ ផ្ដល់ការគំរា.មកំហែងជាខ្លាំងដល់សុខភាពសាធារណៈជន»។
គួរឲ្យដឹងថា ប្រេងចំណីសត្វគឺជាប្រេងឆៅ ដែលគ្មានការចម្រាញ់ ហើយអាចផ្ទុកជាតិពុល និងសារធាតុគីមីដែលមិនសុវត្ថិភាពសម្រាប់មនុស្សបរិភោគ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់វារយៈពេលយូរអាចបណ្តាលឱ្យខូចសរីរាង្គ បង្កើនជាតិពុលក្នុងរាងកាយ និងបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ។
អាជ្ញាធរវៀតណាមបានជំរុញឱ្យគ្រប់ឧស្សាហកម្មផ្នែកអាហារទាំងអស់ដូចជា ភោជនីយដ្ឋាន សិប្បកម្មផលិតនំចំណី និងរោងចក្រទាំងអស់ ត្រូវផ្ទៀងផ្ទាត់ឯកសារអ្នកផ្គត់ផ្គង់ឲ្យបានតឹងរ៉ឹង ក្នុងករណីមានបន្ថែមធាតុផ្សំណាមួយក្រៅពីវត្ថុធាតុដើមដែលមានភាពមិនប្រក្រតី ត្រូវតែរាយការណ៍ទៅមន្រ្តីជំនាញ បើទោះបីជាមានឯកសារត្រឹមត្រូវក៏ដោយ ព្រោះសកម្មភាពនេះគឺជាការបង្កគ្រោះថ្នាក់ និងអនុវត្តផ្ទុយពីច្បាប់។
.jpg)
គួររំលឹកថា កាលពីខែមេសាកន្លងទៅ ប៉ូលីសខេត្ត Phu Tho បានរឹបអូសបានប្រេងឆាក្លែងក្លាយចំនួន ៧១ ,០០០លីត្រ ដែលបានលាយផ្សុំជាមួយម្សៅម៉ុនសូដ្យូម គ្លុយតាម៉េត ៤០តោន, ម្សៅគ្រឿងទេសក្លែងក្លាយចំនួន ២២តោន និងអំបិលគ្រឿងទេសក្លែងក្លាយចំនួន ៩តោន។ ចំណែកនៅទីក្រុងហាណូយ ក្រុមមន្ត្រីជំនាញក៏បានរឹបអូសសាច់ក្លាសេ សាច់ក្រក គ្រឿងផ្សំស៊ុបហតផត និងសណ្តែកបណ្តុះដែលប្រើប្រាស់សារធាតុគីមីជាច្រើនផងដែរ។

ជាមួយនឹងការរឹបអូសនេះ អាជ្ញាធរវៀតណាមបានធ្វើការព្រមា.នថា ផលិតផលដែលផ្ទុកនូវសារធាតុគីមីពុលទាំងនេះ ភាគច្រើនត្រូវបានលក់ក្នុងតម្លៃទាបៗតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ទីផ្សារតាមដងផ្លូវ និងខ្សែសង្វាក់ផ្គត់ផ្គង់ក្រៅផ្លូវការជាច្រើនផ្សេងទៀត ដែលចុងក្រោយវាត្រូវបានធ្លាក់ទៅលើអាហារដ្ឋានតាមសាលារៀន តូបលក់អាហារ រោងចក្រផលិតនំចំណី ឬតាមផ្ទះ ដូច្នេះមនុស្សដែលបានបរិភោគអាហារទាំងអស់នោះនឹងស្រូបយកសារធាតុគីមីចូលទៅក្នុងខ្លួនរបស់ពួគេ ហើយប្រឈមនឹងជំងឺរ៉ាំរ៉ៃ និងកា.ចសាហា.វជាច្រើន៕










