ព្រះសីហនុ ៖ កងទ័ពជើងទឹកកម្ពុជានៅរសៀលថ្ងៃសុក្រ ទី២៧ មិថុនា បានបណ្តេញនាវាដឹកប្រេងរបស់ថៃមួយគ្រឿងឈ្មោះ Chetthanabodi 6 បន្ទាប់ពីត្រូវបានរកឃើញថាបានចូលមកក្នុងដែនទឹករបស់កម្ពុជាដោយខុសច្បាប់ នៅតំបន់ដែនសមុទ្រនៃខេត្តព្រះសីហនុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinagYYNGvyemhq5ttwcjgu95hZQziee9EzYKCnOeDuKG5ifqvc-SFmb3CkYNK8ZlZ6mLBNnmoDiWrNCj76rX-ZNHq7Abdk20t9QxIKOdOf1R0uMKhlMMekAN-cOIxHpTsR18wKRNBTlmSf3pCZZ9O2ELO6fNmRQ9t3bnJrztaNJD8AZFHlQm1lF3ADEqzC/s1280/photo_2025-06-28_12-01-34%20(3).jpg
គួររំលឹកថា កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ឈប់ជាផ្លូវការនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃ។ បន្ថែមពីលើប្រេង កងទ័ពជើងទឹកកម្ពុជាក៏បានហាមឃាត់យ៉ាងតឹងរ៉ឹងនូវការរត់ពន្ធផ្លែឈើ និងបន្លែពីប្រទេសថៃតាមផ្លូវសមុទ្រផងដែរ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីវិធានការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLdfPlC2yu-S_NK4fo1ABzmNOaEtdLLeiql5PRpbgBpBE-S5ie3Jr18ebo639NaohtAYstiJuLyf6g2ro8bibKkXhww3dMWn7GDb4mqGvbMoCDo1j6Y8Xjl4CNm_WqORpUX4wFwGfPBOxIOjk7NVaDgwu7Q0-pH3g-RrqDixboQSHvVdv8qvyYoMpQf28T/s1280/photo_2025-06-28_12-01-35%20(3).jpg
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចូលប្រេងពីប្រភពផ្សេងៗ ដើម្បីបំពេញតម្រូវការបើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នក្នុងស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcmF8Y5nw_ktGZp0R9IPZJkWBbElHN5q6-IvgNrcffsGOjR0TDGq8y7dhaCPR9TO8shfmb-5QNaPnovFfH6T54WxfzPM5dIPUG08QGEAnLDAUMpjod3HvSeadsrD9IyAWOt6sZTpZy-Cz61exPSPUQpbWrqkv_oAJRbi4m2EuTU2neee9PamUpH3kYjQ37/s1280/photo_2025-06-28_12-01-36.jpg
ចំណែក លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់នៅថ្ងៃសុក្រ ទី២៧ មិថុនានេះដែរថា៖ ចាប់តាំងពីសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលចូលជាធរមានមក ការនាំចូលប្រេងឥន្ធនៈ ឬឧស្ម័នពីប្រទេសថៃ មិនត្រូវបានអនុញ្ញាតឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោកបញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការថាមពលពេញលេញរបស់ខ្លួនដោយឯករាជ្យភាព៕