ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ស្រុកចំនួន៥ នៅខេត្តឈៀងរ៉ៃ លិចទឹកជំនន់ខ្លាំងបំផ្លាញលំនៅឋានពលរដ្ឋរហូតដល់ជាង៤,៤០០ខ្នង និងហូរផ្តាច់ផ្លូវ៣កន្លែង ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះបង្កើនកម្លាំងជួយពលរដ្ឋរងគ្រោះក្រោយពីទទួលបញ្ជាពីនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ។ រីឯភ្នាក់ងារឧតុនិយមប្រកាសថា ភាគខាងជើងប្រទេសថៃនឹងមានភ្លៀងធ្លាក់៧០% និងធ្លាក់នៅខេត្តចំនួន៤៩ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7x0hyphenhyphenFF76jAQbdHB6d4h1xf5Fsmpds57_kQD_vlCsBLoQhgci07dia3uZfhsu1y0P_5jYYcqRlSOfmdSqj1-HsttJvlUiFinaofvIwjDbx5SEFU6Ima7Cg8Eu_QtrSp8fXeuhVd3NpejB_ghznpOOlcnZZqIqu7R66gSCHfeLOvsd_vzP6rFyuZ-Ap-EB/s2000/image_2025-06-28_13-21-03.png

បន្ទាប់ពីភ្លៀងធ្លាក់ពេញមួយយប់កាលពីថ្ងៃទី២៦ ខែមិថុនា ធ្វើឱ្យស្រុកផាយ៉ាមេងរ៉ាយ និងស្រុកវៀងឆ័យ មានទឹកហូរពីតំបន់ព្រៃភ្នំ ហើយទឹកមានកម្ពស់ខ្ពស់លិចលំនៅឋានពលរដ្ឋ ហូរផ្តាច់ផ្លូវ ក៏ដូចជាលិចអគារសាលារៀននៅភូមិថ្មីសុខសាន់ ឃុំតាកខ្វាន់ ស្រុកផាយ៉ាមេងរ៉ាយ ។ ពលរដ្ឋបានជញ្ជូនរបស់របរចេញពីលំនៅឋានគេចពីទឹកជំនន់ និងនាំក្រុមគ្រួសារទៅស្នាក់នៅកន្លែងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPO6iV8OCvmgG_ZfNOXCl-YcN_gOJVBJgc8uyB2aWDQbxvc_dCZGGvIVJI-jrr9w9LpEVXRUSYcjPf03B-XEFpcobuTIlnZqEEEfZDz0a_NgFoeiPuP2Qnp14Z6faOWWcpd4bxbJx4oNkjt1pxt4KN7hkEM6qy2wVL99_QbcXxJ2QYxxsT0Ec31434MUOi/s1200/image_2025-06-28_13-21-05%20(2).png
ទឹកហូរពីព្រៃភ្នំក៏បានលិចឃុំមេប៉ៅ ស្រុកផាយ៉ាមេងរ៉ាយ ដែលធ្វើឱ្យលំនៅឋានពលរដ្ឋ និងផ្ទៃដីកសិកម្មជាច្រើនលិចលង់យ៉ាងខ្លាំង ។ ភ្នាក់ងារបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តឈៀងរ៉ៃ និងអាជ្ញាធរបានសហការជួយពលរដ្ឋនៅតាមតំបន់ផ្សេងៗ ខណៈនៅភូមិបានហួយក្វាន់ ឃុំបានស៊ែវ ស្រុកឈៀងសែន ក៏មានទឹកហូរពីព្រៃភ្នំដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEiU3FoPXKQ5HvUR5X6CxlRbnUSOJL2mVkw2tXDfkQxWqe6X1Jga4KJbm_19A6_k1OoFi9wi7GRs9ExlZU7fAPPULAiz6vp-Z1ZDlXc8VoPp6elLllJJK9fB26O_rzoVsmG1YUNzznH0n-C6vCJWo3cbE_UGXU5xgK1UaBII9KAa2gGEwQR425zYp7bo0r/s1080/image_2025-06-28_13-21-05.png

ដោយឡែក ខេត្តឧដនថានី ក្រោយពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យស្រុកជាច្រើនមានទឹកជំនន់ភ្លាមៗ ដោយទឹកហូរលិចផ្លូវជាច្រើន មានកម្ពស់ចាប់ពី២០សង់ទីម៉ែត្រ ទៅ៤០សង់ទីម៉ែត្រ ។ យានជំនិះពិបាកបើកបរយ៉ាងខ្លាំង ជាពិសេស ទឹកលិចខ្លាំងនៅមុខមន្ទីរពេទ្យដែលមានកម្ពស់រហូតដល់៥០សង់ទីម៉ែត្រ ខណៈអគារក្នុងសាលារៀនក៏មានទឹកលិច កូនសិស្សត្រូវជម្លៀសទៅកាន់ទីខ្ពស់ ធ្វើឱ្យសាលារៀនប្រកាសបិទទ្វារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhomVO3bhX2fScuywrJxMZ6OYxwZzUhECc76F6Lo1nURclcSQmjyAqOU-ilaWrOzLZIpweV1jmHW8MPRDvbUTaS-Q-kNODdPEkr0cM4cJb9tgY8rXHgw-w7koVrSKc9LTBu7H4kIkVTB44scbo7IPm9vTKVmgr34v0hyNX1KA0Za0oymJfSt6qyqVBTDP3l/s760/image_2025-06-28_13-21-06.png
ក្រោយពីមានទឹកជំនន់ភ្លាមៗនៅខេត្តឈៀងរ៉ៃ និងខេត្តឧដនថានី ភ្នាក់ងារសង្គ្រោះបានបញ្ជូនអាហារ និងឧបករណ៍សង្គ្រោះទៅកាន់តំបន់រងគ្រោះ ដោយសហការជាមួយអាជ្ញាធរខេត្តឈៀងរ៉ៃ និងភ្នាក់ងារពាក់ព័ន្ធដើម្បីជួយពលរដ្ឋជាបន្ទាន់ ។ ការជួយសង្គ្រោះផ្តោតលើការជម្លៀសអ្នកជំងឺ មនុស្សចាស់ កុមារ និងក្រុមងាយរងគ្រោះទៅកាន់កន្លែងមានសុវត្ថិភាព រួមទាំងផ្តល់សេវាពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjobrld4w5J89Gmc-eWIoGE2ytnX2B5NY6-nbJ8wTeqm_68jPwvg0P7VDV3hrVRPflQWKela41Zocze7kTIUCw2KfZoI2jweqBlyK4wgQm9DuFMcX5rQePVW-ZobsIpKRGibDwoT6j81JzenHn1ZZMAEusAfCJb-Aqj8jH42PN4PmsDx7McAdSQj8Ug5MmC/s1200/photo_2025-06-28_10-30-50%20(2).jpg

របាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍បង្ហាញថា ស្រុកចំនួន៥ នៅខេត្តឈៀងរ៉ៃ បានលិចទឹកជំនន់ខ្លាំងបណ្តាលឱ្យលំនៅឋានពលរដ្ឋខូចខាតរហូតដល់ជាង៤,៤០០ខ្នង, ទឹកហូរផ្តាច់ផ្លូវ៣កន្លែង, លិចមន្ទីរពេទ្យ២កន្លែង និងលិចផ្ទៃដីកសិកម្មប្រមាណ ៥០០រ៉ៃ (ឬ៨០ហិកតា) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirSvBSJOuux_vbeGGKdFd-AHWSOrDWsW7b9Q4f3Vdo62CVYuY5KpAmbK3d4PWKoYDzRSwgmjfYnV-NI532iAZT8boQp5dfsgEqZjXFTeE69Tv6xWIJVF3hx99VGyRi54pRys6DJaRYPAhvPBT_cze8NZBSQ6TRUlAHDggBmCfrOH-JW7EEHcoqxYNqVHWH/s1200/photo_2025-06-28_10-30-50.jpg
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបញ្ជាឱ្យអាជ្ញាធរ និងភ្នាក់ងារពាក់ព័ន្ធជួយសង្គ្រោះពលរដ្ឋ រួមទាំងបញ្ជាទៅក្រសួងការពារជាតិឱ្យបញ្ជូនកងទ័ព និងឧបករណ៍ ដោយសារជាមួយអភិបាលខេត្តដើម្បីទប់ទល់ស្ថានការណ៍ជាបន្ទាន់ ។ ក្រសួងសុខាភិបាលត្រូវត្រៀមគ្រូពេទ្យរយៈពេល២៤ម៉ោង ខណៈក្រសួងធនធានធម្មជាតិ និងបរិស្ថាន, ក្រសួងសេដ្ឋកិច្ច ឌីជីថល និងសង្គម ជាពិសេស ភ្នាក់ងារឧតុនិយមតាមដានស្ថានការណ៍ និងជូនដំណឹងទៅពលរដ្ឋឱ្យបានជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvDt7Pjn9YYijrav2aboP2andYjK1J_dshxTxqkAdvWh9rrlZdmfD4O5ihfjHPit172ey3fX1l2qGEn9rDczSGFCYBjI61E1TkUcR9L-FvOJ_i1sqb37cqJElrI03-RW_hyKfndODgysakCtPpx7W10bfO1TjomlKHocYJm9s2gAPOhDazbcAmBRV2_S6w/s1200/photo_2025-06-28_10-30-51.jpg

តាមការព្យាកររបស់ភ្នាក់ងារឧតុនិយម គឺភាគខាងជើងប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំង រីឯភាគខាងត្បូងមានភ្លៀងធ្លាក់ និងផ្គររន្ទះ ហេតុនេះ សូមពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារភ្លៀងដែលអាចមានទឹកជំនន់ភ្លាមៗ ទឹកហូរពីព្រៃភ្នំ បាក់ដី ជាពិសេស នៅបរិវេណជើងភ្នំក្បែរទឹកហូរ ឬតំបន់ទំនាប ។ ខ្យល់មូសុងបានបក់កាត់តំបន់ខាងជើងប្រទេសថៃ និងឡាវ និងបក់ទៅតំបន់សម្ពាធទាបនៅភាគខាងជើងវៀតណាម រួមទាំងខ្យល់មូសុងនិរតីបក់លើសមុទ្រអាន់ដាម៉ាន់ ប្រទេសថៃ និងឈូងសមុទ្រថៃ ៕