ថៃ ៖ «ក្រុមបា.តុ.ករថ្ងៃទី២៨ មិថុនា» ដែលទាមទារឲ្យនាយករដ្ឋមន្រ្តីលាលែងពីតំណែង បានប្រមូលផ្តុំគ្នាជាបណ្តើរៗនៅវិមានជ័យជំនះ ចាប់តាំងពីម៉ោង ០៧.៣០នាទីព្រឹក។ ព្រឹត្តការណ៍នេះ ត្រូវបានគេរំពឹងថានឹងមានមនុស្សចូលរួមរហូតដល់រាប់ពាន់នាក់ ហើយការតវ៉ាអាចនឹងមានរយៈពេញមួយថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMz9qodnaEFyuYpysVD9UHr_SoHgn8L6XrUQZjpJ8VTujHk5Qn_uLQEO4GP5yS4-Vs0mizeycVYom2uxbDpLgLG1XIl55tgNOKhl3e3YC7PeQu9EdEaHi3yyuzoWkMFIaKgU3z0bxg_dZ0vEYwU3M5Rb3_-xWWoO461Wqksh79xOuDSq65Kg66bTAZo-cC/s667/photo_2025-06-28_09-18-09%20(2).jpg

យោងតាមសារព័ត៌មាន ថៃរ៉ាត់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវេលាព្រឹកម៉ោង ០៧.៣០នាទី អ្នកសារព័ត៌មានបានបង្ហាញឲ្យឃើញពីបរិយាកាសមុនពេលចាប់ផ្តើមការជួបជុំថ្ងៃនេះ ដោយមានក្រុមបា.តុ.ករចាប់ផ្ដើមជួបជុំគ្នាជាបណ្ដើរៗនៅជុំវិញវេទិការ។ ចលនាតវ៉ានេះ ត្រូវបានគេហៅឈ្មោះថា “រណសិរ្សរួបរួមជាតិ ដើម្បីការពារបូរណភាពទឹកដី” ដឹកនាំដោយលោក ចាទូផន ព្រំផាន អតីតមេដឹកនាំក្រុមអាវក្រហម, លោក ប៉ាណាថេប ពុងផាន, លោកមេធាវី នីធីថន ឡាំឡុងកៃ និងមេបក្ស RC. ក្រុម។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigFCtykJhD5NCvVyHMaeppkSsswaPTvKdNEj3IFfdMsi2CCaEiQGsZ_EgbhfNVwA8mM5bTK-XCLNs377_kD2ga56zDrD0vEnVElTKwFhDOLxLSlaY-swC1hYWkZ2iMRIMPl4e-MP7rbUKjySJ1k7JqYoDlJ_KkXc05DBU4HhqBnos1nhkaFty7XYYhlwhF/s669/photo_2025-06-28_09-18-09.jpg

គោលបំណងនៃការជួបជុំនិងធ្វើការបាតុកម្មរបស់ក្រុមបា.តុ.ករទាំងនេះ គឺដើម្បីទាមទារឲ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ធ្វើការចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី បន្ទាប់ពីការបែកធ្លា.យកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមទាំងសកម្មភាពមួយចំនួនទៀតដែលបង្ហាញពីអស្ថិរភាពនយោបាយប្រកបដោយភាពទន់ខ្សោយរបស់នាយករដ្ឋមន្រ្តីរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2_f6M7n2ewINYfv2bnbi-EviASh6ctu5jBD1YBz7OyhKInyXXUp5ZDJWYHfrLxyzAOaG6LgAY9iom8HujgrGrrKOc5-9_3DvQdloMciCJ1YRyqniQM9du6tGjcVPiFMMOJZjRql0V1zwf3aj-ck3KITyrV0vVL9XwjFOVZrfvNHDGX7xUn9jm2k9_ML5e/s980/photo_2025-06-28_09-18-10.jpg
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលទីក្រុងបាងកកស្នើសុំឱ្យសាធារណជនជៀសឱ្យឆ្ងាយពីការធ្វើដំណើរលើកំណត់ផ្លូវទាំង៤ ចាប់ពីម៉ោង៣រសៀលរហូតដល់ម៉ោង១០យប់។ ទន្ទឹមនឹងនេះ មានប៉ូលិសជាង 1,200នាក់ ត្រូវបានបញ្ជូនទៅរាជធានី ដើម្បីថែរក្សាសណ្តាប់ធ្នាប់ផ្លូវជុំវិញ «វិមានជ័យជម្នះ»។ ក្នុងនោះសេវាសាធារណៈធំៗមួយចំនួនដូចជា រថភ្លើងល្បឿនលឿន BTS នឹងផ្អាកដំណើរការជាបណ្ដោះអាសន្ន រួមជាមួយមន្ទីរពេទ្យ «រាមាធិបតី» ដែលស្ថិតនៅជិតនឹងកន្លែងបាតុកម្មនោះ បានប្រកាសបិទសេវាកម្មពិសេស (Premium Clinic) របស់ខ្លួនចាប់ពីម៉ោង ៣ល្ងាច ដោយសារកង្វះសុវត្ថិភាព។ លើសពីនេះ ក៏មានសេចក្ដីប្រកាសឲ្យស្ថានទូត និងអាជ្ញាធរ ត្រូវធ្វការណែនាំប្រជាជនបរទេសដែលនៅក្បែរៗតំបន់នោះ កុំចូលរួមការធ្វើបាតុកម្ម និងសូមប្រុងប្រយ័ត្នជាពិសេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgga6Eqn3jSWZfJl2LZzHB8JkhQunj3PAC9E9oYxeSnj98qT8lkQMZ0zvLxYPSj61btv7ayYJT7qex7z1jFjL19HnRcTQisQj2VxM3LR9YSXMISdtHFy_5uUfdQP_xfBCttOiW-CR4HScVRd9ctNvTopU7M1dSsoIclUmg6gmZgEakjYgWX3OL4X3xd-gLG/s1000/image_2025-06-28_10-00-33.png
ទោះជាយ៉ាងណា រដ្ឋមន្រ្តីការពារជាតិ និងជាឧបនាយករដ្ឋមន្រ្តីថៃ លោក ភូមថាម វិចាយ៉ាឆៃ នៅតែអំពាវនាវឱ្យប្រជាជនទាំងអស់ដែលត្រៀមចូលរួមចលនាបាតុកម្មនេះសូមព្យាយាមអត់ធ្មត់ និងជៀសវាងការធ្វើសកម្មភាពទាំងឡាយណាដែលរឹតតែធ្វើឱ្យបែកបាក់សាមគ្គីជាតិ និងរង្គើរផ្ទៃក្នុងរបស់ប្រទេស៕