យោងតាម សារព័ត៌មាន NBC News បានឱ្យដឹងថាចោរបីនាក់បានលួចចូលផ្ទះរបស់ Brad Pitt ក្នុងទីក្រុង Los Angeles ហើយបានរត់គេចខ្លួនជាមួយនឹងទ្រព្យសម្បត្តិជាច្រើន។អំពើចោរកម្មនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់នៅថ្ងៃទី ២៥ ខែមិថុនា។ .png)
អ្នកនាំពាក្យនាយកដ្ឋានប៉ូលិស Los Angeles បាននិយាយថា ជនសង្ស័យបីនាក់បានឡើងលើរបងផ្ទះ ហើយចូលផ្ទះតាមបង្អួចខាងមុខ។ បន្ទាប់មកពួកគេបានរឹបអូសអ្វីៗទាំងអស់ ហើយរត់គេចខ្លួន។ អាជ្ញាធរកំពុងបន្តស៊ើបអង្កេត និងស្រាវជ្រាវរកមុខជនល្មើស។ ប៉ូលិសមិនទាន់កំណត់តម្លៃវត្ថុលួចបាននៅឡើយទេ ។ ពួកគេក៏មិនបានបញ្ចេញអត្តសញ្ញាណម្ចាស់ផ្ទះ និងអ្នករស់នៅទីនោះដែរ។ យ៉ាងណាមិញ ប្រភពជាច្រើនបានបញ្ជាក់ថានេះជាទ្រព្យសម្បត្តិរបស់ Brad Pitt។ 
យោងតាមគេហទំព័រអចលនទ្រព្យ តារាសម្តែងអាយុ៦២ឆ្នាំរូបនេះ បានទិញផ្ទះនេះក្នុងតម្លៃ ៥.៥ លានដុល្លារក្នុងខែមេសា ឆ្នាំ ២០២៣ ។ នៅពេលកើតហេតុ Brad Pitt មិនបាននៅផ្ទះនោះទេដោយលោកកំពុងធ្វើដំណើរផ្សព្វផ្សាយរឿង «F1» ដែលលោក សម្តែង។ តំណាងរបស់ Brad Pitt នៅមិនទាន់ឆ្លើយតបនឹងព័ត៌មានខាងលើនៅឡើយទេ។
.png)
Brad Pitt គឺជាជនរងគ្រោះចុងក្រោយបង្អស់នៅក្នុងរលកនៃការលួចដែលបានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយផ្តោតលើសង្កាត់លំដាប់ខ្ពស់នៅទូទាំង Los Angeles និង Southern California ហើយចោរបានតម្រង់ទៅលើអ្នកមានទ្រព្យសម្បត្តិ ឬមនុស្សល្បី៕










