ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា អភិបាលខេត្តស្រះកែវ បានស្នើឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ពន្យារពេល ឬលុបចោលការរៀបចំពិធីទំនាក់ទំនងការទូតកម្ពុជា-ថៃ លើកទី៧៥ឆ្នាំ និងផ្អាកជំនួយឥតសំណងទាំងអស់ (លើកលែងតែជំនួយមនុស្សធម៌) រួមទាំងពិនិត្យឡើងវិញនូវគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqTYjdcix29C-wNkncDBS-udiSWLREzmcO_oAHxjrZY2aUKwol4p9NZiQWjc8_3rI0EZIb_BEqDtfQiDRoI7rjrxUAdhAKudhRvOLhdOkplclyw7v6ziC6z5MozSZFWayCbdnKdR6mHCaawoB5A5Jq0XtCmIbt1tmh6jZvfcpYrmRsVmbDXRnSs737q3hf/s1280/photo_2025-06-27_11-18-04.jpg
លើសពីនេះ អភិបាលខេត្តស្រះកែវ បានស្នើឱ្យនាយករដ្ឋមន្ត្រីលុបចោលការលើកលែងថ្លៃសេវាសម្រាប់ពលករខ្មែរធ្វើដំណើរទៅចូលរួមបុណ្យចូលឆ្នាំថ្មីនៅកម្ពុជា ពីព្រោះការលើកលែងថ្លៃសេវាធ្វើឱ្យរដ្ឋាភិបាលថៃខាតបង់ប្រាក់ ចំនួន៧៤លានបាត ។ ការស្នើរបស់អភិបាលខេត្តស្រះកែវ ធ្វើឡើងពេលលោកស្រី ផេថងថាន ធ្វើដំណើរមកខេត្តស្រះកែវ កាលពីថ្ងៃទី២៦ ខែមិថុនា ដើម្បីពិនិត្យមើលស្ថានការណ៍ និងស្តាប់បញ្ហាផលប៉ះពាល់ផ្សេងៗដោយសារវិធានការបិទព្រំដែន ។

អភិបាលខេត្តស្រះកែវ លោក បរិញ្ញា ពោធិសាត់ បានរាយការណ៍ពីស្ថានការណ៍ផ្សេងៗទៅលោកស្រី ផេថងថាន ថា នៅខេត្តស្រះកែវ គឺជាទីតាំងរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា និងជាច្រកសម្រាប់អ្នកចូលទៅលេងល្បែងនៅកាស៊ីណូក្នុងទីក្រុងប៉ោយប៉ែត ដែលជាទីតាំងកាស៊ីណូដ៏ធំបំផុតនៅកម្ពុជា ទើបធ្វើឱ្យមានផ្លូវហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិ ខណៈក្រុមលេងល្បែងអនឡាញនៅកម្ពុជាបានប្តូរទីតាំងមកពីហ្វីលីពីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJIvcduDJd5K23kiSSXpQqwFZ2ZQhyphenhyphencPGOrd5muhuQoro-mwJRZyMnEXLrNlOYoxPVDKJFyyI5Fw9u_crjBTqf4fRXz7BKSrvoy6XhLa0Tp1AQc476L8t_T-AmTxid3K0n5-0rM-S3eG0OEBkbKOFyggjVgzHVB-WHoZ09qVw-QocgGsgq21gTnv9kdwIA/s1280/photo_2025-06-27_11-18-05.jpg
បន្ទាប់ពីថៃអនុវត្តវិធានការបិទព្រំដែនជាមួយកម្ពុជា គឺមានរថយន្តដឹកទំនិញថៃកកស្ទះនៅបរិវេណព្រំដែនចំនួន២០០គ្រឿង ស្មើទឹកប្រាក់ជាង៣០០លានបាត ។ ស្ថានការណ៍ព្រំដែននៅតែមានក្រុមបើកគណនីធនាគារក្លែងបន្លំដើម្បីដកប្រាក់ ហើយពួកគេអាចជាក្រុមឆបោកតាមអនឡាញ និងលែងល្បែងអនឡាញ ។ រីឯការកាត់ចរន្តអគ្គិសនី គឺកម្ពុជាបានកាត់ខ្សែភ្លើងថៃដោយខ្លួនឯង ចំនួន៥កន្លែង ខណៈថៃបានផ្អាកបណ្តេញអ៊ីនធើរណេត ។ នេះបើតាមការលើកឡើងរបស់អភិបាលខេត្តស្រះកែវ ។

អភិបាលខេត្តស្រះកែវ ក៏បានស្នើឱ្យនាយករដ្ឋមន្ត្រីពិចារណាពីបញ្ហាការនាំចូលទិន្នផលកសិកម្ម ដូចជា ៖ ដំឡូងមី ដែលថៃចំណាយប្រាក់អស់១ម៉ឺនលានបាតក្នុង១ឆ្នាំ ។ បើថៃពុំនាំចូលទិន្នផលកសិកម្ម លោកជឿថា នឹងពុំប៉ះពាល់ដល់កសិករថៃទេ រដ្ឋាភិបាលថៃគួរពិនិត្យមើលការនាំចូលដំឡូងមីពីកម្ពុជា ដើម្បីគ្រប់គ្រងតម្លៃទិន្នផលកសិកម្មរបស់កសិករថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikNwd_-vVpf4a-w6PZRp_0GFeTlgXyfGJ22OObo2_2MqVP1mByA6HVJluDxp_yXEU8nEJ9cMZHlfAzM_5ElFA7ytM3YmCeUggwhg26XWtObxE39dGtZLhhe9_s93f3RkMNdPt2sDC2v-i6Nl2oc2OG_EOadLn7NiujcfIVln5bH1I40E1YlV1KDPRsNLr0/s1200/photo_2025-06-27_11-18-08.jpg
អភិបាលខេត្តស្រះកែវ ក៏បានស្នើឱ្យនាយករដ្ឋមន្ត្រីលុបចោលការលើកលែងថ្លៃសេវាសម្រាប់ពលករខ្មែរធ្វើដំណើរទៅចូលរួមបុណ្យចូលឆ្នាំថ្មីនៅកម្ពុជា ពីព្រោះពេលបុណ្យចូលឆ្នាំថ្មីកន្លងមក ថៃពុំបានយកថ្លៃសេវាពីពលករខ្មែរក្នុងម្នាក់១,០០០បាត ធ្វើឱ្យថៃបាត់បង់ចំណូលរហូតដល់៧៤លានបាត ។ ហេតុនេះ លោកសំណូមពរឱ្យរដ្ឋាភិបាលយកថ្លៃសេវាពីពលករខ្មែរដូចមុន ដើម្បីឱ្យថៃទទួលបានចំណូលចាប់ពី៤០លានបាត ទៅ៥០លានបាត ។

ចុងក្រោយ អភិបាលខេត្តស្រះកែវ ស្នើឱ្យនាយករដ្ឋមន្ត្រីពន្យារពេល ឬលុបចោលការរៀបចំពិធីទំនាក់ទំនងការទូតកម្ពុជា-ថៃ លើកទី៧៥ឆ្នាំ និងផ្អាកជំនួយឥតសំណងទាំងអស់ លើកលែងតែជំនួយមនុស្សធម៌ ដូចជា ៖ ការសាងសង់ស្ពានប៉ូងណាមរ៉ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimgFeJgIP7svQbIRCd1wpTcmbo8KZlPSdpVOAGXMWmg1DKsRaOOUovf7cFl6KQh1zUoXOCAK9H_GXrotjFxS88yrd2CN97kXUe1jhAeL9MG_v-bagBBdXo4lapNuUL5D5ccW2rq0XdcrnqMmjP5jS_LDk6ZBOibcai_GczxbPJTGf_3wZiEN315Cuile3U/s1200/photo_2025-06-27_11-18-07.jpg

ដោយឡែក សម្តេចតេជា ហ៊ុន សែន បានស្តីបន្ទោសលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ថា ឪពុកខ្វះការអប់រំកូនស្រី ខណៈនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន បានប្រមាថសម្តេច និងពលរដ្ឋថៃខ្លួនឯង ។ សម្តេចចាត់ទុកការប្រមាថនេះ គឺជាការប្រមាថដែលមិនធ្លាប់មាន ដែលសម្តេចទទួលការប្រមាថធ្ងន់ធ្ងរបែបនេះ ។

ថ្លែងក្នុងពិធិអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សានៅខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «ចំណងមិត្តភាពជាង៣០ឆ្នាំរវាងគ្រួសារត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា និងសម្ដេច ហ៊ុន សែន ត្រូវបែកបាក់គ្នាត្រឹមមួយប៉ប្រិចភ្នែក ដោយសារការដឹកនាំខ្វះគុណធម៌របស់លោកស្រី ផេថងថាន នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន ដែលត្រូវជាកូនស្រីរបស់លោក ថាក់ស៊ីន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr_q_M-ESS1HY_NNuB6IGU5DJkO78Ebz1so55VdhY75OrMlKCvxh39v7O0ZysCJp27HDnaa0TAct768iw3t6PAHBZG-2zBHUF_fQUe-b5zEaxZgUp4ejUMyUZf7vz-76dAfuOIHPxL-CFDv7PVK7tHKJTwZ4-06u6OsinXnbhHug2TCY0PesdLLrkYioMq/s1280/photo_2025-06-27_11-18-07%20(2).jpg
សម្តេចតេជោសង្កត់ធ្ងន់ថា ៖ «លោកជំទាវនាយករដ្ឋមន្ត្រីថៃ ស្គាល់ ហ៊ុន សែន តិចពេកហើយ ដែលហ៊ានបោកប្រាស់ដោយចាត់ទុកការនិយាយទូរស័ព្ទជាមួយខ្ញុំជាតិចនិកការចរចា ។ ត្រង់ចំណុចនេះបញ្ជាក់ឱ្យឃើញថា ថាក់ស៊ីន ជាឪពុកខ្វះការអប់រំកូនស្រី» ៕