កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 បានបង្ហាញសមត្ថភាពដ៏ល្អក្នុងវគ្គឈុតតំណាងជាតិ ដែលនាងកំពុងប្រកួតនៅលើឆាកអន្តរជាតិក្នុងប្រទេសប៉ូឡូញ។ ក្នុងវគ្គនេះ ដារ៉ា បានបង្ហាញឈុតតំណាងជាតិខ្មែរពី «របាំផ្កាមាសផ្កាប្រាក់» ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH9y9lM4oH84hcHfIcP-viPPOjVqxzKXtvQ1jgZGVB4z-vgycU6KyZbntGernuhriHinseWtAnxM2NyJe5A21CPzLZFVCvuzc1CPMiiqPjQCnOU1iPjTwtrEeEAt4bIWswuUOlyMzDawFZESII5LAvCq6s4l8eVztHdXgo-jeRrZ3GWVFxcx5C2yti0-3B/s2048/image_2025-06-26_14-06-45.png
ការប្រកួតឈុតតំណាងជាតិនៅក្នុងកម្មវិធី Miss Supranational 2025 បានបញ្ចប់ទៅហើយដោយបេក្ខភាពនីមួយៗបានបង្ហាញឈុតតំណាងជាតិរៀងៗខ្លួន។ ចំណែកឯឈុំ ចាន់ដារ៉ា បង្ហាញវិញគឺមានឈ្មោះថា «របាំផ្កាមាសផ្កាប្រាក់»។ ការបង្ហាញរបាំនេះស្តែងពីទេពនិករហត្ថកាន់ផ្កាមាសផ្កាប្រាក់រេរាំអឺងកងជាមង្គលសួស្តី។ របាំផ្កាមាសផ្កាប្រាក់ នេះនិយមសម្តែងនាពាលាធំៗនៃព្រះរាជពិធីគ្រងបរមសិរីរាជ្យសម្បត្តិ ព្រះរាជពិធីចំរើនព្រះជន្ម ហ្លួងម្ចាស់ផែនដីឬសម្តែងដើម្បីបើករោង ជាការបួងសួងជាដើម មានតតាំងពីរាជ្យផែនដីព្រះករុណានរោត្ដមមកម្ល៉េះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiisq0ezttZahx91XndOSAJ9uVQfgg3mTovULLKhQ9ZmZQ4EXKyETkuiqxov8OnJ5paorZP_giYTC3k3nehdiZUwCmfSu6rxMDJNXG1__BV0PrysW2EllKRzM5R3NBEEsyEdfGnHtu5iKSY2BqmwVCwDA6n1XufjzPSSOCB3O4-Bn-yAfupizv0__mIZ1j2/s1200/image_2025-06-26_14-14-48%20(2).png
របាំនេះតាមឃើញក្នុងឯកសារកុនរបស់របាំ ត្រង់ព្រះករុណាព្រះស៊ីសុវត្ថិទ្រង់ប្រពាន(ពពាន)ព្រះមហានគរធំ ឃើញមានក្រុមល្ខោនហ្លួងរាំរបាំផ្កាមាសផ្កាប្រាក់មានតួនាងរាំផងដែរ។ គ្រឿងប្រដាប់យោងតាមសម័យកណ្តាលអមនឹងបច្ចុប្បន្នដកស្រង់តាមលំនាំវង់ល្ខោនព្រះករុណានៃព្រះរាជាណាចក្រកម្ពុជា ដោយតួឈុតទាំងមួយបង្ហាញពីតួធំទាំងពីររួមមាន នាងនិងនាយរោងដែលជាតួនៃរបាំផ្ទាល់។ គួរឱ្យដឹងថាឈុតនេះច្នៃដោយ ទឹក គ្រឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_9f9jZ08X2ILvhwrt1nrYk9h9Oum6MkAajvJxQeINCO3yvIyKnmtv1MqJGiFRdRXoy_cAVzFrs-MYLkXoqdSiWsK-O0XewBmoNhPR1rETZC4jdIMKUcmLExFoImvQUEZzb9SwjXyVGzhwr9ulEbrcYjfmF-pH02J9tpj64RCVf7tL79yy1wUdXDw51stF/s1200/image_2025-06-26_14-14-49.png
គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត Miss Supranational 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ មិថុនា។ ក្នុងការប្រកួតសម្រស់នេះកម្ពុជាពុំទាន់បានបើកទ្វាចូល TOP នៅឡើយ។ សម្រាប់ ឈុំ ចាន់ដារ៉ា វិញជាបវរកញ្ញាខ្មែរដែលអ្នកគាំទ្ររំពឹងថានាងនឹងអាចជាពន្លឺដ៏ចែងចាំងសម្រាប់ឈ្មោះប្រទេសកម្ពុជា៕