ថៃ ៖ ថៃបានជម្លៀសពលរដ្ឋខ្លួន និងពលរដ្ឋមីយ៉ាន់ម៉ាសរុបចំនួន ១៥,០០០នាក់ចេញពីតំបន់ព្រំដែនភាគខាងត្បូង បន្ទាប់ពីមានការទង្គិចគ្នារវាងយោធាមីយ៉ាន់ម៉ា ជាមួយកងកម្លាំងប្រឆាំងរដ្ឋាភិបាលបានកើតឡើង ដោយយន្តហោះមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែ.កលើផ្ទះ និងប្រាសាទនានាក្នុងទីក្រុង Muang Phakhong បានបណ្តាលឲ្យភូមិ និងផ្ទះសម្បែងជាច្រើនខូចខាតយ៉ាងធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU4L8YS8jYIM6I3RvY_cpxPtEyxb19JtNmL73JL-9amuvmZXuPnKl1gIzSJTpAnmzObaLZILvwPaU01GJODVOAM_B6hYoqlnDbWA2D4_JQoEYuoTHZB21zrdO07ivFOrymKCKtGLKuO7fcHbpRGg64BcSpkXFOF99c64xfEKl-PLWGu9BrIdXIpdzYj0Hf/s1080/photo_2025-06-26_10-11-36.jpg
យោងតាមសារព័ត៌មានថៃ Amrin News បានឲ្យដឹងថានៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ មេដឹកនាំជាន់ខ្ពស់នៃកងទ័ព Karenni (KA) បានរាយការណ៍ពីស្ថានភាពប្រយុទ្ធនៅតំបន់ Pae Khong Fai Khun ស្រុក Si Saeng រដ្ឋ Shan ជាប់ព្រំដែនរដ្ឋ Karenni និងរដ្ឋ Kayah ។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច កងវរសេនាតូចជាច្រើននៃទាហានភូមាបានពង្រឹងកម្លាំងរបស់ខ្លួន រួមជាមួយនឹងអ្នកស្ម័គ្រចិត្ត PNO សរុបប្រមាណជាង១០០០នាក់ ដើម្បីលុកលុយតំបន់ខាងលើ ដែលមានកងកម្លាំងមកពីកងកម្លាំងការពារជាតិការ៉ែន (Karen) ចូលរួមជាមួយក្រុម PNO ដឹកនាំដោយលោកវរសេនីយ៍ទោ Tu Reng ដែលផ្លាស់ទៅតំបន់នោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ6yFGqzn8d_RSkLKc-qpemogsS9etYIXm1lFLq3z-91jTE08Yd_qPos21F4zj1AJ1mwr8gnVkjHjXLo4XrdnCudsHST2jgbNBttwhfp4P5bKsMdQ7kfWhyLrxaMpkLM7B7YCnkwAD-iMySLfjFOpZSQFmGo7Qra7-aKho9pypAIXof_wQooREHt8mcJLI/s1000/photo_2025-06-26_10-11-37%20(2).jpg
របាយការណ៍ខាងលើនេះបានបង្ហាញថា ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នា កងទ័ពអាកាសមីយ៉ាន់ម៉ាបានបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់បែ.កពីលើផ្ទះប្រជាជន និងប្រាសាទនានា ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញភូមិដ្ឋានរបស់ជនស៊ីវិលយ៉ាងដំណម។ ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅភូមិមួយនៅត្រើយខាងកើតនៃទន្លេ Phae Khong ឬ Fai Khun ជាប់ជាមួយព្រំប្រទល់ប្រទេសថៃភាគខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXywgR-_en9KdGT9gOypNy4HM5KJ7POsn65BDhalhPp_jlwpQ9Ltxos7L2CzyhU__Y6SSrT3CH25BKh8DIFgHRqSvZMCX_uHNs4k0DfDB_o8FzwpztrE5I1KJ638yRTicK2DN75rQ8LFo7L5yo_fizPVium_KD4_1oU6GCkKIp4BcIRAcdVPtPf1beWxHG/s1280/photo_2025-06-26_10-11-38.jpg

ជាមួយគ្នានេះ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ គេនៅមិនទាន់អាចកំណត់ចំនួនអ្នកស្លា.ប់ និងរងរបួសក្បែរព្រំដែនដោយសារការប៉ះទង្គិចខាងលើបាននៅឡើយទេ។ ប៉ុន្តែភ្លាមៗក្រោយការទម្លាក់គ្រាប់បែ.កនោះ មានទិន្នន័យមួយបានបង្ហាញថា ពលរដ្ឋថៃ និង មីយ៉ានម៉ាសរុបប្រមាណ ១៥,០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព នៅក្នុងទឹកដីថៃ៕