ប៊ី សុធារី លំដាប់រងកម្មវិធី Miss Cosmo Cambodia 2025 បាននិយាយពាក្យជូនពរទៅកាន់ ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 ដែលកំពុងប្រកួតនៅលើឆាកអន្តរជាតិនាទឹកដីប៉ូឡូយ។ ក្នុងនោះ សុធារី ក៏សង្ឃឹមថា ដារ៉ា នឹងអាចធ្វើឱ្យកម្ពុជាចូលកន្លែងណាមួយនៅក្នុងការប្រកួតនេះព្រោះកម្មវិធីនេះកម្ពុជាពុំទាន់ទទួលបានកំណត់ត្រា TOP នៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrxfnGdjgymKqygd8Q8Q2faJQW0RPn2twqwyMqN4uKo3KnF6WqHyM95zwei0wfH16tgFH7pGR_k9b0aGWElcftRDOVmtIG04tmMZJ2U_P7UzW7VL_Mt7GRa4GiX7Mn4YiNMFSAdfShCQoASwfVYCjzg91FYy7NzkeUmJJRNXAGofIIUOb8Q9dee2RRtEl0/s2048/image_2025-06-25_11-36-40.pngនាពេលថ្មីៗនេះគេបានឃើញ ផន ស្រីពី និង ប៊ី សុធារី មានការងារជាមួយគ្នាហើយបាន Live ជជែកកម្សាន្តជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនប្រកបដោយក្តីស្រលាញ់។ ក្នុងការ live នោះដ្បិតតែមាន Title ជាលំដាប់រង Miss Cosmo Cambodia 2025 មានស្ថាប័ន ផ្សេងគ្នាក្តី ប៊ី សុធារី ក្តីក៏បានជូនពរ ឈុំ ចាន់ដារ៉ា ដែលកំពុងមានភារៈកិច្ចតំណាងជាតិ ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8JGHEigDBh_4WE1HwKF-JfSUVnEBOh2VEL7qGj_iqqsTRvyiQRP0brfPRJua4uGoUYD3jhSE26V0edlP6csEVJ-8IR6COPj5171a5FofevjcLA8NSUhAqtI7EEW9X9fVQFfFW2X6OK6Tyi_FP7935q34VvgPdgKN6bzP502mO98I5OKq6x1tfX8mbP1nc/s1920/image_2025-06-25_11-36-45.png
ប៊ី សុធារី បាននិយាយថានាងសង្ឃឹមថា ដារ៉ា អាចនាំកម្ពុជាមានកន្លែងណាមួយនៅក្នុងការប្រកួតពីព្រោះកម្ពុជាពុំទាន់បានចូល TOP ឬទទួលបានផ្លែផ្កាអ្វីពីការប្រកួត Miss Supranational នៅឡើយទេ។ សុធារី ក៏ជូនពរឱ្យ ឈុំ ចាន់ដារ៉ា ទទួលបានកន្លែងមួយនៅក្នុងការប្រកួតនេះ។ ពាក្យសម្តីរបស់ ប៊ី សុធារី ជូនពរ ឈុំ ចាន់ដារ៉ា នៅក្នុងការប្រកួត Miss Supranational 2025 បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍និងសរសើរពីទឹកចិត្តរបស់ ប៊ី សុធារី ផងដែរទោះបីជាស្ថិតក្រោមស្ថាប័នផ្សេងគ្នាប៉ុន្តែបានជូនពរ ដារ៉ា ក្នុងនាមជាខ្មែរតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig4f7I43QQzolf9-Y_fOoMEcT98Lxu_kRkeUdZIxk4mhsa7ckGnHeX_Qd6UfTtInbtOPgPI5VV_DM15eRiR9slRIq2p2E24kaRQy5BCXYdVGmg9AjfH7qHjJvuLu61dg11A3h-znY9U7P9ZDGkwKUg3ItHSrFgFG-oFDT3Us88GdoPy03SwvH5mTbiG3Im/s1919/image_2025-06-25_11-36-44.png

គួរបញ្ជាក់ផងដែរថា ការប្រកួត Miss Supranational 2025 នៅប្រទេសប៉ូឡូញបានប្រកួតនៅក្នុងវគ្គបឋមហើយខណៈការបង្ហាញខ្លួនរបស់ ឈុំ ចាន់ដារ៉ា គឺទទួលបានការចាប់អារម្មណ៍ច្រើនផងដែរ។ លើសពីនេះកាលពីមុនអ្នកគ្រប់គ្រងកម្មវិធីថ្នាក់ជាតិក៏បានបង្ហើបដែរថា ឈុំ ចាន់ដារ៉ា គឺទទួលបានការពេញចិត្តច្រើនពីម្ចាស់ Sponsor ៕