ជាងរៀងរាល់ឆ្នាំ ចន្លោះពីខែ៤ ដល់ខែ៦ ពលរដ្ឋរស់នៅបណ្តាខេត្តសម្បូរតំបន់ព្រៃភ្នំនៅកម្ពុជា តែងធ្វើដំណើរចូលព្រៃ ដើម្បីដកផ្សិតកញ្ចូរយកមកលក់។

ផ្សិតនេះ មានតម្លៃថ្លៃគួរសមចន្លោះពី៤០០០០រៀល ដល់៧០០០០មុឺនរៀល ក្នុងមួយគីឡូទៅតាមពេលសម្បូរ ឬខ្សត់។
ផ្សិតកញ្ចូរ អាចយកច្នៃធ្វើជាម្ហូបបានជាច្រើនបែប យ៉ាងមានឱ្យជារស ជាពិសេសយកធ្វើបបរគ្រឿង និងដាក់ក្នុងស៊ុប។
ជាទូទៅផ្សិតនេះ មានសណ្ឋានស្រដៀងគ្នានិងផ្សិតចំបើង ប៉ុន្តែផ្សិតប្រភេទនេះមានដើមធំជាង គិតចាប់ពីផ្នែកខាងគល់រាងធំ ស្តួចទៅលើរាងតូច។
គួរបញ្ជាក់ថា ផ្សិតកញ្ចូរ ពេញនិយមនៅលើទីផ្សារ តែមិនសូវសម្បូរ ដោយវាដុះតែម្តងប៉ុណ្ណោះក្នុង ១ឆ្នាំ ដែលជាហេតុធ្វើឱ្យមានតម្លៃខ្ពស់៕










