ខេត្តព្រះសីហនុ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយនៅបណ្ដាញទំនាក់ទំនងសង្គមកាលពីថ្មីៗនេះ ថា«កោះឫស្សី» របស់កម្ពុជា ត្រូវបានបានកាន់កាប់ដោយវៀតណាម ពេលនេះរដ្ឋបាលខេត្តព្រះសីហនុបានចេញមកបញ្ជាក់ថានេះគឺជាព័ត៌មានមិនពិត ដែលមានចេតនាញុះញង់ឲ្យសាធារណៈជនមានការយល់ច្រលំតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwpqv6YNJKfTi6cBrnfu4uca7Sj7VKv-p89cOYd8szQVrCYsgHMJT5Z97pcNNyL28GXmEsIKxPpJeWVt4-bQlkGY-Gn5tXoVr-dWZDeJJsFklIgxoGdsHxWgIMm-dDtH6m0Aa6QXme8TV8kgME1oYRZCdXXeqJJtPmtOSmSmO3hFFl-FKUGzH1oacD9KMB/s1000/image_2025-06-24_08-22-58.png

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីបំភ្លឺដល់ សាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ មានការផ្សាយព័ត៌មានលើបណ្តាញសង្គមTikTok របស់គណនីមួយ (ឈ្មោះ sklpro10outlook.com, sklpro8, saopol3, sklpro0011) ដោយបានផ្សាយព័ត៌មានថា «ស្ងាត់ៗវៀតណាមបានកាន់កាប់កោះឬស្សីហើយ» ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_EfK87Y1DCGsTtOnC4bOtr-fnVcKKN0-4aDPjPXlgc_eOoitnMDQ-Yui59bhbACaG7VpBDEltNQ7CSxBv9aNRu5QknNPZAaoU2VN1rkQlgwk-0zanmYxuBKtIYH9_zoaAXWqugq4fePOF3D2RE_mc5nbBO8QnVTfg9EjnBPx2TYKhtUKVx0GmPtW59MRT/s2048/image_2025-06-24_08-22-59%20(2).png

រដ្ឋបាលខេត្តព្រះសីហនុ ថែមទាំងបានសង្កត់ធ្ងន់ថា៖ ព័ត៌មានដែលបង្ហោះផ្សាយខាងលើនេះ គឺជាព័ត៌មានមិនពិត និងបានបង្កប់នូវចេតនាទុច្ចរិត បំភាន់ ញុះញង់ សាធារណមតិឱ្យមានការយល់ច្រឡំ។

លើសពីនេះ រដ្ឋបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា «កោះឬស្សី» គឺស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា មានទីតាំងស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ កោះឬស្សី ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា បានចុះកិច្ចសន្យាជួលជូនក្រុមហ៊ុនវិនិយោគចំនួន ០២រួមមាន៖
១. ក្រុមហ៊ុន KOH RUSSEY RESORT Co.,LTD វិនិយោគលើទំហំផ្ទៃដី ៧៨ហិចតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។
២. ក្រុមហ៊ុន EVERSPRING RESORT CO., LTD វិនិយោគលើទំហំផ្ទៃដី ៥២ហិចតា តាមកិច្ចសន្យាជួល ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbsPd_5rLBPO8_FBF0lxMt9UrEFfAKDJZZDj59NFELQf8x2Pe50ZKSTxH24eLx073fOp6mV0xSH4qC1jwaYbM_nkBiEGyC7rb5TFZW8c6e0NrsV40xxEUW2AY1MK6PnY9xHG6lThZd1uqZg-2DsgoKL9jw_L5P2vJZrvjriALk69nMvmWinE1I3wNksgGw/s1024/image_2025-06-24_08-22-59.png

គួរបញ្ជាក់ថា ក្រុមហ៊ុនទីមួយគឺជាក្រុមហ៊ុនខ្មែរ និងទីពីរគឺជាក្រុមហ៊ុនបារាំង ហើយបច្ចុប្បន្នក្រុមហ៊ុនទាំងពីរ បាននិងកំពុងដំណើរការអាជីវកម្ម ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាក លំហែកាយ នៅលើកោះឬស្សី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilYgf-ixbUkFmn1WaHzeDy5iI19uLe_FU7wTlE0JpZjcRlBeBXz6UNvopryHUPV25us2hB3qheltsX8XUhmHQm-XUmKeJkRnr61otkZXJpo_PXHt2vhI_L0TiS1wtMshz03IzHDilNeWH3uOMroQ5lKKB0tGcm62c6657T6N60ZxhsJBI05R-aigqbyQoW/s2048/image_2025-06-24_08-22-56.png
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសច្រានចោលចំពោះការផ្សាយព័ត៌មានមិនពិតនេះ និងសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ កុំចែកចាយបន្តព័ត៌មានមិនពិតនេះ ជៀសវាងសាធារណមតិមានការភាន់ច្រឡំ និង ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចជួយស្វែងរកម្ចាស់គណនីខាងលើមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕