ការចរចារទ្វេភាគី ស្វែងរកដំណោះស្រាយ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាក្របី ប្រាសាទតាមាន់តូច ប្រាសាទតានមាន់ធំ  មានប្រសិទ្ធភាពត្រឹមថ្ងៃទី២៨តែប៉ុណ្ណោះ។

ថ្លែងក្នុងពិធីបិទ មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជាកាលពីពេលកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖” មុនព្រឹត្តិការណ៍ថ្ងៃទី២៨ យើងនៅមានផ្លូវដោះស្រាយគ្នា ក៏ប៉ុន្តែក្រោយពីថ្ងៃ២៨ នៅពេលដែលទ័ពរាប់ពាន់នាក់ កាំភ្លើង រថក្រោះទាំងសងខាង រុញទៅដល់មុខគ្នា បើមិនរកវិធីសាស្រ្តទេវានឹងអាចផ្ទុះឡើងភ្លាម”។

សម្តេចធិបតី សង្កត់ធ្ងន់ថា៖” ឱ្យចរចារយ៉ាងមិច បើមេដឹកនាំខាងគេថា តំបន់មុំបី ប្រាសាទតាក្របី ប្រាសាទតាមាន់តូច និងប្រាសាទតានមាន់ធំ ស្ថិតក្នុងខេត្តសុរិន្ទទៅហើយនោះ”។

គួរបញ្ជាក់ថា នៅក្នុងវិវាទព្រំដែននេះ កម្ពុជា បានជ្រើសរើសយកវិធីសន្តិភាព ដោយដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដោយមានទាំងឯកសារ និងផែនទី ដែលបញ្ជាក់ថាតំបន់ទាំងនោះស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា៕