ថៃ ៖ សារព័ត៌មានថៃ Khaosod បានរាយការណ៍ថា លិខិតឆ្លងដែនថៃជាច្រើន ត្រូវបានគេប្រទះឃើញនៅពាសពេញផ្លូវក្នុងក្រុងប៉ោយប៉ែត ដែលបង្កការសង្ស័យថាជាស្នាដៃរបស់ជនខិលខូច ឆបោ.ក យកទៅបោះចោល ដើម្បីរារាំងមិនឱ្យជនជាតិថៃនៅកម្ពុជាត្រឡប់ទៅប្រទេសថៃវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Vdb5pKe8M1BiSChre0deMC2hyphenhyphenvmGIObagaqod8UnXREdWwrgbjAFXMqZHIQgVvMKbUMRldPYpAsAMc_nIROYdN8FvG0EKiJSRaPeLt5AjnzStlbv3KSKJrGCHydv8ayJUKaINqIQoJ1EHEj2bH5umhDLTwydUQ6GVFuuz8-Rs8RWOf0VWTxAfafHT9_v/s1200/photo_2025-06-21_14-07-45.jpg

យោងតាមការចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា របស់សារព័ត៌មានខាងលើនេះ បានឲ្យដឹងថា ៖ ទំនងដោយសារមានវិធានការតឹងរ៉ឹងក្នុងការចូល និងចេញពីប្រទេសកម្ពុជា ជាពិសេសនៅតាមច្រកព្រំដែន ប្រជាពលរដ្ឋថៃដែលធ្វើការនៅតាមគ្រឹះស្ថានល្បែងស៊ីសងគ្រប់ប្រភេទ និងកន្លែងកម្សាន្តនានា មិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjojDxQEoj9nRO7otJLHtXE3LC8jAXVHy_Kv9uVB9my1RVuaCd8tCNWaYTWOb0_XcAIiemUANud7YKPTmUx1BlDbCZjePDqbIwrkjHCYRTj04mD6c0chgdK2k__IfPQfYgCyN1DV5lreK_sGJSSibm4bJxFzZv9dhlAictXcy1cQmjV8sdADraFfs7rY1rc/s900/photo_2025-06-21_14-07-48.jpg

គួរឲ្យដឹងថា សម្រាប់ជនជាតិថៃដែលមានបំណងឆ្លងចូលប្រទេសកម្ពុជាដើម្បីធ្វើការ ខាងនិយោជកត្រូវតែមានកិច្ចព្រមព្រៀងជួល រួមជាមួយរូបថតបញ្ជាក់ពីទីតាំងអាជីវកម្ម។ ហើយនិយោជិកត្រូវតែមានវិញ្ញាបនបត្រពីខាងក្រុមហ៊ុនដែលខ្លួនធ្វើ មានដូចចុងសន្លឹកប្រាក់ខែ អត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់ទីតាំងច្បាស់លាស់ ប៉ុន្តែទីតាំងទាំងនេះមិនត្រូវស្ថិតនៅក្នុងកាស៊ីណូ ឬកន្លែងកម្សាន្តនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXjJ2DvpFticV9QcWOmNMHfYt08wT_JoJg6kxhvZmfR05YT_3gZFdZlxrXEE8nJ7F2B6if_jimGOJ7Q90UH1SKFzvGwTnkmA90y01QgR1l-o_hAvAG4FPndEH7RlL4WNDJcGWBrjgSNzqD4og8cVZ9k5CX012I7h8N5NXhf5o6XVShnkdGTUC85sVH3-Is/s900/photo_2025-06-21_14-07-51.jpg
ដោយឡែកនាពេលថ្មីៗនេះ មានការបង្ហោះដោយជនអនាមិកម្នាក់នៅក្នុងគ្រុប «ជនជាតិថៃនៅក្រុងប៉ោយប៉ែត» នៅលើហ្វេសប៊ុក ដោយបង្ហាញពីលិខិតឆ្លងដែនជាច្រើន នៅរាយប៉ាយតាមដងផ្លូវ ដោយភ្ជាប់មកជាមួយពាក្យថា «នៅមាត់ផ្លូវ សយអូរ កន្លែងចោលសំរាម មិនដឹងថាមនុស្សទាំងនេះបានត្រឡប់ទៅប្រទេសថៃវិញហើយ ឬនៅទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivoH6-WyaAoa9yxE1o4Z69_gaRhXSa_SbpF0XCTO9RqhoubKVfusZZRRknGLYzoAO22dc3epZq3YgsZKNn2JyIPmWS-cl0zgYEKdKvYyjddZsJU1gQ-GEb9lTH2d5wPrqbnsBLfQorKPuw43KKnf9qCKav1tAGOalITWRPG54TIdLMobdORw07hPxV-53k/s990/photo_2025-06-21_14-07-55.jpg

ជាមួយគ្នានេះ មនុស្សជាច្រើនបានសន្និដ្ឋានថា ទាំងនេះអាចជាឯកសារផ្ទាល់ខ្លួនរបស់ជនរងគ្រោះរបស់ក្រុមឆបោ.កនៅក្រុងប៉ោយប៉ែត ដែលល្បួងឱ្យទៅធ្វើការនៅទីនោះ ហើយប្រមូលឯកសាររបស់ពួកគេទុក ដើម្បីកុំឱ្យពួកគេអាចរត់ទៅប្រទេសថៃវិញបាន ឬអាចជារបស់ជនឆ្លងដែនទៅលេងល្បែងស៊ីសងក្នុងកាស៊ីណូនៅប៉ោយប៉ែត រួចចា.ញ់ល្បែងក៏ដាក់បញ្ចាំលិខិតឆ្លងដែននោះទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKYJt1Hs2HNU64H6t2onSlbY9AkRnJU_bm_tcZ-v2kHNMcgj5OWAaxqjihGHyrCgXm0y0ARhzp0urZ5-GNBmeN0MBpjEqjU_5IERY9IxdBLCWDZdWZ_cAVd71Mfab6QRCkFeUu1za1R4CMPjdiLKbZMR6_S770kY42JE5KJuKXnwoxYxAmkpe2gvIz9ikf/s640/photo_2025-06-21_14-07-57.jpg
លើសពីនេះ ការព័ត៌មានរបស់ថៃខាងលើបានអះអាងថា កាស៊ីណូក្នុងប្រទេសកម្ពុជា បានជូនដំណឹងដល់ភ្ញៀវធំៗរបស់ខ្លួនដែលនៅប្រទេសថៃ ឲ្យជ្រើសរើសធ្វើដំណើរដោយយន្តហោះតាមអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីពួកគេអាចទទួលបានទិដ្ឋការស្នាក់នៅក្នុងប្រទេសកម្ពុជារហូតដល់ ៦០ថ្ងៃ។ ហើយពេលមកដល់ ខាងកាស៊ីណូនឹងបញ្ជូនរថយន្តទៅទទួលភ្ញៀវពីខេត្តសៀមរាប មកកាន់ក្រុងប៉ោយប៉ែតចំណាយពេលប្រហែល ៤-៥ ម៉ោង ប៉ុន្តែពួកគេអាចស្នាក់នៅកម្ពុជាបានយូរជាងធ្វើដំណើរតាមច្រកព្រំដែនគោក៕