រាជធានីភ្នំពេញ ៖ ក្រោយពីរាជរដ្ឋាភិបាលបានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដែលជាការបញ្ជាក់អំពីការចាប់ផ្ដើមនីតិវិធីផ្លូវការរវាងកម្ពុជា និងប្រព័ន្ធតុលាការICJ ក៏នៅមានពលរដ្ឋមួយចំនួនមិនទុកចិត្ត និងចង់ដឹងថាតើកម្ពុជាពិតជាបានប្ដឹ.ងទៅតុលាការអន្តរជាតិមែន ឬអត់នោះ ពេលនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញមកពន្យល់ដូចខាងក្រោម៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOZzStXIYGtyHjKp8beJQz5DTsMExgE5b-GqskMreL6ATZxsSCleSwY3ogjgD5glBqZxutQZWMKapCozGjXSvHxlRC3uUGPi2JUcgmnl_o1uRv-T3QHuKmdHYcAzcIU0FxYnHtySM-2EWTDViqVunANtm2JBMf_oyw5nRqb3fpsByupOIRgKZ31ttb2e-U/s960/photo_2025-06-21_14-54-42.jpg
ទាក់ទងទៅនឹងសំណួររបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលចោ.ទសួររាជរដ្ឋាភិបាលថា «ហេតុអ្វីបានជាដាក់ពាក្យបណ្ដឹងរួច មិនបង្ហាញពីបង្កាន់ដៃ ឬមិនថតរូបពេលប្រគល់ពាក្យបណ្ដឹងទៅដល់ដៃក្រឡាបញ្ជីដូច្នេះ?» «ម្ដេចមានតែរូបថតឈរកាន់លិខិតតែពីរសន្លឹក?» និងខ្លះទៀតថែមទាំងសង្ស័យថា ប្រហែលជារដ្ឋាភិបាលមិនបានប្ដឹ.ងផងមើលទៅនោះ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបកស្រាយថា ៖ រាល់ដំណើរការនីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ គឺជាការសម្ងាត់ដែលយើងត្រូវតែគោរព។ យើងមិនអាចទៅថតរូបយកមកបង្ហោះ ឬយកលិខិតបង្កាន់ដៃដែលគេបានប្រគល់មកទៅបង្ហាញជាសាធារណៈបាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFUsoooD4nI_3nRaz4i5ODk8n_WgjNJWQqLnd5pMYI2g62_P2lmx8TG_fJ4iCdJDjAd64jvnGpf7JoKmwXD89s3Lo-lFUiUM8kHEGKzznqK5BI2pipAsIf35KccNCQLu9qGwFEuK1PHf7tjdSW0cEtA5V-N6Xj_nke807LXUBL2pQWqk8VwB8YOeBKA0lE/s960/photo_2025-06-21_14-54-43.jpg
លោក ប៉ែន បូណា បានបញ្ជាក់ថា ៖ នេះគឺជាគោលការណ៍របស់តុលាការ ហើយដាច់ខាតយើងត្រូវតែគោរពតាម ព្រោះយើងទើបតែចាប់ផ្ដើមដំណើរការនីតិវិធីប៉ុណ្ណោះ ហើយនីតិវិធីនេះនឹងមានដំណើរការជាបន្តបន្ទាប់ទៀតដែលកម្ពុជាត្រូវសហការជាមួយតុលាការ។ លើសពីនេះ ពីមួយដំណាក់កាលទៅមួយដំណាក់កាល រាជរដ្ឋាភិបាលនឹងផ្ដល់ដំណឹងជូនដល់ប្រជាពលរដ្ឋឲ្យបានជ្រាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3y6SgA-tnuwew0LfWD8wlMEEIPTlscufLA5ZZp37wXEtUA_XUorHyWfglPJDgFy2HjBKcSFnmoCkHi-aI2JEB5WmWsG-pAGZ00FEVnrm26FrABQvZqvWS5ccYiaFuCnq3qZe3eyUq9y7xLonHcM1Vp8jgB1xVBkWDcuSnizvAJlxfeFW_P-5Pge7WhMSy/s960/photo_2025-06-21_14-54-41.jpg

លោកបានគូសបញ្ជាក់ថា ៖ នៅថ្ងៃទី២៣ ខែមិថុនា ខាងមុខនេះ រាជរដ្ឋាភិបាលនឹងបើកកិច្ចពិភាក្សាមួយ ដើម្បីជជែកអំពីការបន្តនីតិវិធីជាមួយតុលាការ។ ដូច្នេះសូមបងប្អូនរង់ចាំតាមដាន ហើយរដ្ឋាភិបាលនឹងផ្ដល់ព័ត៌មានតាមវិវឌ្ឍនភាពពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតឲ្យបានជ្រាបទាំងអស់គ្នា ព្រោះនេះជារឿងជាតិមិនមានការលាក់លៀមទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnRVzSLpaBd5fYdBfwTV4d2lPAAUh0iczi7W91yO13Ozi9c7c7E2KvHorM6Em4nxDUAnfVMZCU5HSuxmJlyYsXWmlQDwDZl8E3Gb37qqQczo8fR1zeN7KSWKVBMB9yOHCPHjtZpk6sH6LkOb_yVXp9AkbPZEo8fpZHulUxwPJj5vLSviHlRIf2WdQx0Gwd/s1100/photo_2025-06-21_14-54-41%20(2).jpg
ជាថ្មីម្ដងទៀត លោកប៉ែន បូណា បានបញ្ជាក់ថា ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមដោះស្រាយបញ្ហានេះ ដោយបោះជំហានទៅមុខមិនត្រឡប់ក្រោយនោះទេ ក្នុងការលើករឿងព្រំដែនឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ព្រោះកម្ពុជាបានដោះស្រាយបញ្ហានេះតាមរយៈយន្តការទ្វេភាគីជាច្រើនដងមកហើយ និងមិនចង់ឲ្យទំនាស់នេះនៅអូសបន្លាយតទៅមុខវែងឆ្ងាយដល់កូនចៅជំនាន់ក្រោយនោះទេ៕