លោក Pavel Durov ស្ថាបនិកកម្មវិធីផ្ញើសារ Telegram បានប្រាប់សារព័ត៌មានបារាំង Le Point ថា គាត់នឹងផ្តល់ទ្រព្យសម្បត្តិរបស់ខ្លួនប្រហែល ១៣.៩ ពាន់លានដុល្លារ (ប្រហែល £10.3 ពាន់លាន) ដល់កូនៗបង្កើតរបស់គាត់ជាង ១០០ នាក់។ នេះបើតាមប្រភពសារព័ត៌មាន BBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5Zn3Ky5L2xAwChwdmDtfK10kse9rJ8brKFEqarPavVYlZUqfL5kkr3Li00jJ_tMqoZurUAKg7mFunzo8cMbZZtztuYhpl3TUf44mBuAN-tTsTRCVLLVr1bZIbU7RMAxEiDTWf0dmIC9kEkgfWuKC-UZySi_4eXQHJDPmIYyMgdDISKcFGUClJjVORGlDV/s1024/photo_2025-06-21_13-58-25%20(3).jpg

លោក Durov បាននិយាយថា៖“កូនទាំងអស់គឺជាកូនរបស់ខ្ញុំ ហើយពួកគេនឹងទទួលបានសិទ្ធិដូចគ្នា។ ខ្ញុំមិនចង់ឱ្យពួកគេមានជម្លោះជាមួយគ្នាបន្ទាប់ពីខ្ញុំស្លាប់នោះទេ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj3-oCCEW_NAxYil50tlw-4Ih1m37xbb77yCm9AC2qYqmRKgs_quwIqUPGSDVpWKQ6NPszl881bzwaXP43qSRmJxMgcRZtvDt_nvsT_R81xsIaxP_iOfSoGuJMv26Eg8mNmh_dQQmz5A6LnxWwuMw_5eqTP6g162GjQI3IT4H8BdZqC7c96AeNuQAY0g3K/s1200/photo_2025-06-21_13-58-25%20(2).jpg

លោកបានបញ្ជាក់ថា គាត់ជាឪពុកស្រប់ច្បាប់របស់កូន ៦ នាក់ ដែលកើតពីដៃគូបីនាក់ខុសៗគ្នា។ ប៉ុន្តែបន្តាប់មក មានក្មេងជាង ១០០ នាក់ផ្សេងទៀតដែលត្រូវបានបង្កើតតាមរយៈមេជីវិតឈ្មោល (sperm) ដែលគាត់បានផ្តល់ឲ្យគ្លីនិកមួយកាលពី ១៥ ឆ្នាំមុន ដើម្បីជួយមិត្តស្រីរបស់គាត់ម្នាក់។ គ្លីនិកនោះបានប្រាប់គាត់ថា កូនៗទាំងនោះកើតនៅក្នុង ១២ ប្រទេសផ្សេងៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCeFKzIw2LkGn8HiBboKC9HjXH6dP-mJbzu5Mm7MRWy2a27ttZNzN1zChvY6No4njHE5mGplCtxJNServWRY_mJ67MUJk1UhcxsLItfDG74kgnf8FPs0pZOWYMsPjLf-qQWX3vjkyKyWAaclgvm4nHRzx0cC0HZ8a1TV9m-fQh3Ad6IJFhhhvFXfaz-bYh/s1280/photo_2025-06-21_13-58-25%20(4).jpg

លោក Durov ក៏បានបដិសេធថាគាត់មិនពាក់ព័ន្ធនឹងបទល្មើសធ្ងន់ៗណាមួយ ដែលកំពុងមានការចោទប្រកាន់នៅបារាំងនោះទេ។ មហាសេដ្ឋីបច្ចេកវិទ្យារុស្ស៊ីដែលបាននិរទេសខ្លួនខ្លួនឯងរូបនេះបាននិយាយថា កូនៗរបស់គាត់ទាំងអស់នឹងមិនអាចទទួលប្រាក់មរតកបានក្នុងរយៈពេល ៣០ ឆ្នាំ ដើម្បីឲ្យពួកគេមានឱកាសរស់នៅដូចមនុស្សធម្មតា។ លោកបានសង្កត់ធ្ងន់ថា
“ខ្ញុំចង់ឲ្យពួកគេចេះព្យាយាមដោយខ្លួនឯង ជឿលើខ្លួនឯង និងកសាងអនាគតដោយខ្លួនឯង មិនមែនអាស្រ័យលើប្រាក់ដែលមានស្រាប់នោះទេ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdnv7yHMTFEKQQbPdQDsHuZYbKriyUGAxGEfJ3YnHlUWGLJbgiHTpKf34G_U9V6jCiyM2ZZ6axyOhatNASi4zLqMLsK-stx6wfIPabKEFF6ztNXl992zUCs3H_xw0bsiHb5aSefWB7TgV8JxO88Z8z332KSeDovub1KJkOA5P1PeCzkPJNvoiO5RTEXxR/s960/photo_2025-06-21_13-58-25.jpg

ស្ថាបនិកអាយុ ៤០ ឆ្នាំរូបនេះបាននិយាយថាគាត់បានសរសេរអំពីឆន្ទៈរបស់គាត់នៅពេលនេះដោយសារតែការងាររបស់គាត់ពាក់ព័ន្ធនឹង “ហានិភ័យ និងអាចបង្កើតសត្រូវជាច្រើន ជាពិសេសសត្រូវនោះគឺរដ្ឋាភិបាល ឬប្រទេសដែលមានអំណាច ដូចជារដ្ឋដែលមិនពេញចិត្តការធ្វើឲ្យ Telegram ឯកជន និងមានសេរីភាពក្នុងការផ្ញើសារ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8Wa-WE4WGo0SZltbNozI8KHM-F5at8qBo47Da6Bi7S2fthZvJ73KD8fboZT3SwMwT-03ZOsAtRMx57oUtmqqvb0k0MBUxZSuF9cd1DoByojCzOiM6fYKTP1jFGgwYzGnUKCy4-bpBYZFhwDpJxpZCoILX2igIafbqKGDZejtj00DeTX9x1pxQL8z1NU4X/s1440/image_2025-06-21_16-39-03.png

គួរបញ្ជាក់ថា បច្ចុប្បន្នកម្មវិធី Telegram របស់លោកមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ១ ពាន់លាននាក់ ហើយគេស្គាល់ថា ផ្តោតលើភាពឯកជន និងសុវត្ថិភាពក្នុងការផ្ញើសារជាចម្បង៕